Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស ចេញ​សេចក្តីថ្លែងការណ៍ ជំវិញ​ស្ថានភាព​តានតឹង រវាង កងកម្លាំង ប៉ា​គី​ស្ថាន និង ឥណ្ឌា នៅ​តំបន់​ការ​ស្មៀ​រ​

spot_img

(​ភ្នំពេញ​)៖ ក្រសួងការបរទេស បានចេញ​សេចក្តីថ្លែងការណ៍​ជំវិញ​ស្ថានភាព​តានតឹង រវាង កងកម្លាំង ប៉ា​គី​ស្ថាន និង ឥណ្ឌា នៅ​តំបន់​ការ​ស្មៀ​រ ដោយ​ស្នើឱ្យ​ប្រទេស​ឥណ្ឌា និង​ប្រទេស ប៉ា​គី​ស្ថាន រក្សា​ការអត់ធ្មត់​ខ្ពស់បំផុត ដើម្បី​ចៀសវាង​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​បន្តទៀត ដែល​នឹង​នាំឱ្យមាន​អរិភាព ក្នុងចំណោម​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បានឱ្យដឹងថា កម្ពុជា​ជឿជាក់ថា ប្រទេស​ប៉ា​គី​ស្ថាន និង​ឥណ្ឌា អាចធ្វើ​ការចរចា​គ្នា ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នាពេល​បច្ចុប្បន្ន និង ស្វែងរក​ដំណោះស្រាយ​ទំនាស់​តាម​មធ្យោបាយ​សន្តិវិធី​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា សូមបញ្ជាក់​ជា​ថី្ម​អំពី​ការ​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ភេរវកម្ម កាលពី​ថ្ងៃទី​១៤​កុម្ភៈ ឆ្នាំ​២០១៩ នៅ​តំបន់ Pulwama និង​ការ​បេ្ត​ជ្ញា​ចូលរួមចំណែក​ក្នុង​កិច្ចប្រឹងប្រែង ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​ទាំងអស់​។ ជាមួយ​ព្រឹត្តិការណ៍​នេះ​យោធា​ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​ឥណ្ឌា​ចំនួន 2 គ្រឿង​ហើយនឹង​ចាប់ខ្លួន​អ្នកបើក​យន្តហោះ​ម្នាក់ ផងដែរ ដែល​យន្តហោះ​ទាំងពីរ​នេះ ហោះ​រំលោភ​ដែនអាកាស​របស់​ប៉ា​គី​ស្ថាន​ ៕ ដោយ​:​កូ​ឡាប

spot_img
×