Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បើក​ទូលាយ​អោយ​ពលរដ្ឋ​រាយការណ៍ នៅក្នុង​ផេ​ក​ហ្វេ​ក​បុក​ផ្លូវការ ដើម្បី​បន្ត​ដោះស្រាយ​ជួយ ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​

spot_img

​ភ្នំពេញ ​:​ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន និង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ អ​ញ្ជើ​ញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម រាជធានី​ភ្នំពេញ​២០១៨ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​។​

​សេច​សេចក្តីរាយការណ៍​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា សន្និបាត​រយៈពេល​មួយថ្ងៃ បាន​អញ្ជើញ​ចូលរួម​ដោយ លោក លោក​ស្រី ស្នងការរង អនុប្រធាន​ផែន នាយ នាយរង​ការិយាល័យ លោក​អធិការ អធិការរង នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល ដែល​ស្ថិតក្រោម​ចំណុះ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ មាន​សារុប​ចំនួន​ ២៦៨ ​រូប ​។​

​ក្រោយ​ការ​ស្តាប់​នូវ​សេចក្តីរាយការណ៍​នានា​ពាក់ព័ន្ធ​នឹង​លទ្ធផល​សន្និបាត​និង​ប​និង​ប្រសាសន៍​ចាប់អារម្មណ៍​របស់លោក អភិបាល​អភិបាល​រាជធានី​ភ្នំពេញ​នោះមក​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត​សាវឿន បាន​មានប្រសាសន៍​គាំទ្រ​រាល់​មតិ​ដែល​លើកឡើង និង​បាន​កោតសរសើរ​ចំពោះ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី ក្នុងការ​ដឹកនាំ​កម្លាំង​អនុវត្ត​ច្បាប់ ធានា​សន្តិសុខ និង​សណ្តាប់ធ្នាប់​បានល្អ​ក្នុង​រាជធានី​ភ្នំពេញ​។ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍​លើកឡើង​ការវាយតម្លៃ​សភាពការណ៍​ទាក់ទង​នឹង​លទ្ធផល​សន្និបាត​ឆ្នាំ​២០១៨ និង​បាន​ដាក់ចេញ​នូវ​មតិ​ចង្អុល​ដឹកនាំ​សម្រាប់​ការអនុវត្ត​ទិសដៅ​ឆ្នាំ​២០១៩ ក្នុងនោះ ៖ អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​តាម​អនុសាសន៍​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ៨​ចំណុច​ដែល​បានដាក់​ចេញ​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ និង​ទិសដៅ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​១៤​កុម្ភៈ ។ អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​នូវ​អនុសាសន៍​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងទេសចរណ៍​។ អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​នូវ​អនុសាសន៍​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​បើក​សន្និបាត​ក្រសួងមហាផ្ទៃ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​១៣​កុម្ភៈ​។ ព្រមទាំង​អនុវត្ត​អោយបាន​នូវ​ទិសដៅ​ឆ្នាំ​២០១៩ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​គោលការណ៍​ចង្អុល​ដឹកនាំ​ដែល​បាន​ដាក់ចេញ​នៅក្នុង​ពិធី​បិទ​សន្និបាត​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​ថ្ងៃទី​២១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​ដាស់តឿន​ប​ន្ថែ​ម​លើ​ការងារ​មួយចំនួនទៀត​ដូចជា​ ៖

១/ ស្នងការ​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើជា​សេនាធិការ​ជួន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ភ្នំពេញ​លើ​វិស័យ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម​។​

២/ ត្រូវ​បន្ត​ខិតខំ​លើកកម្ពស់​ស្ថានភាព​សន្តិ សុខ​សណ្តាប់ធ្នាប់ និង​ទប់ស្កាត់​អោយបាន អំពើ​ចលាចល​ក្នុងសង្គម និង​ការធានា​សុវត្ថិភាព​សន្តិសុខ​តាម​បណ្តា​គោលដៅ ការទូត សេដ្ឋ​កិ​ច្ឋ វប្បធម៌ និង​នយោបាយ​អោយបាន​ល្អប្រសើរ​បន្ថែម​ទៀត ដោយ​ត្រូវ​បន្ត​ពង្រឹង​វិធានការ​ធាណ៍​បរិយាកាស​សន្តិសុខ​ទូទៅ​ក្នុង​រាជធានី​, ខិតខំ​ជម្រុញ​វិធានការណ៍​បង្ការ បង្ក្រាប ប្រឆាំង​បទល្មើស ដើម្បី​ទាញ​បទល្មើស​អោយ​ថយចុះ ជាពិសេស​អំពើ​លួច ឆក់ ប្លន់​អោយបាន​, បន្ត​ជម្រុញ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដោយ​ការដក​បទពិសោធន៍​ប្រតិបត្តិការ​ក្លឹប​កំសាន្ត​រ៉ក់​។​

៣/ ការងារ​សណ្តាប់ធ្នាប់​ក្នុងនោះ​សង្កត់ធ្ងន់​ការអនុវត្ត​វិធានការណ៍​អប់រំ​អំពី​ច្បាប់ និង​សុជីវធម៌​។ ជាមួយគ្នា​នោះដែរ ការងារ​អគ្គិភ័យ​ក៏ត្រូវ​បង្កើន​ការអប់រំ ការបង្ការ​ពន្លត់​អគ្គិភ័យ ជាពិសេស​បណ្តុះបណ្តាល​ហ្វឹកហាត់​ទាំង​កាយសម្បទា និង​បច្ចេកទេស​ក្នុងការ​ពន្លត់​អគ្គិភ័យ​។ បង្កើន​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ និង​ការងារ​នគរបាល​ទេសចរណ៍ ​។​

៤/ ការងារ​កសាង​កម្លាំង រួមមាន​ការពង្រឹង​កិច្ចការ​គ្រប់គ្រង​កម្លាំង ការបង្កើត​ក្រុមប្រឹក្សា​សរសើរ ជូន​រង្វាន់​និង បង្កើត​ក្រុមប្រឹក្សាវិន័យ និង​ការពង្រឹង​កិច្ចការ​សមាគម​មិត្ត​នគរបាលជាតិ ក្នុងការ​ចុះសួរសុខទុក្ខ​មន្ត្រី​មាន​ជំងឺ និង​មរណៈភាព​។​

​ទី​៥/ ការពង្រឹង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល រួមមាន​ការអប់រំ​សីលធម៌​, លើកទឹកចិត្ត​, អនុវត្ត​វិន័យ​, ការបម្រើ​សេវា ជូន​ពលរដ្ឋ​ក្នុង​លក្ខណៈ​ទន់ភ្លន់​និង​ម៉ឺងម៉ាត់​, ការបើកទ្វារ​ប្រចាំការ​២៤​ម៉ោង និង​ការលើកកម្ពស់​សមត្ថភាព ។​

​ក​ក្នុងឱកាស​នោះដែរ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍​សំខាន់ៗ​ដូចខាងក្រោម​: ការបង្ក្រាប​គ្រឿងញៀន សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន កុំ​រាយការណ៍​ថា​ទីតាំង​នេះ​ ​ទីនោះ​​សង្ស័យ​ថា​មានការ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ត្រូវ​ប្រមូល​ភស្តុតាង​អោយបាន​គ្រប់គ្រាន់ ហើយ​សុំ​គោលការណ៍​ពី​ថ្នាក់​លើ បង្ក្រាប​តែម្តង ​។ ប្តេជ្ញា​រួមគ្នា​ពង្រួម​ទីផ្សារ​គ្រឿងញៀន​ចូលមក​កម្ពុជា និង​ពង្រីក​ការបង្ក្រាប ។ មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​ធ្វើជា​គំរូ​ដល់​ពលរដ្ឋ​រឿង​ពាក់មួក​ ​។ អំពាវនាវ​គ្រប់​ខណ្ឌ​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​​។ នឹង​សង់​ប៉ុស្តិ៍​សម្រាប់​ប៉ូលីស​ចរាចរណ៍​ដើ​ម្ប​ប​ម្រើពលរដ្ឋ​២៤​ម៉ោង​លើ២៤​ម៉ោង ។ ប៉ូលីស​ចរាចរណ៍ បាន​ប្រឹងប្រែង​ច្រើន​ហើយ តែ​ត្រូវ​កែប្រែ​ឥរិយាបថ​មិនល្អ​មួយចំនួន​​។ ពង្រីក​សមត្ថភាព​ខាង​អគ្គីភ័យ​អាច​បាញ់​ពន្លត់​កាន់តែ​ខ្ពស់ ​។ ពេល​មាន​អគ្គីភ័យ ត្រូវ​ឡើង​ផែនទី​អោយ​ច្បាស់ ដើ​ម្បី​ទៅយក​ទឹក​អោយបាន​លឿន ក្នុងការ​ពន្លត់​ទាន់ពេល ។ ត្រូវគោរព​គោលនយោបាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ត្រូវ​ប​ង្កើ​ន​សមត្ថភាព ហើយ​អាវុធ​ដែល​មន្ត្រីនគរបាល​ប្រើ ត្រូវ​បញ្ចូល​ទិន្នន័យ​ទៅក្នុង​កុំព្យូទ័រ​ ​។ ត្រូវ​ប​ង្កើន​ទប់ស្កាត់​ការ​លួច​ឆក់​ជនបរទេស ត្រូវ​បន្ថែម​កម្លាំង​ទៅ​តំបន់​នោះ​។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បើក​ទូលាយ​អោយ​ពលរដ្ឋ​រាយការណ៍​នៅក្នុង​ផេ​ក​ហ្វេ​ក​បុក​ផ្លូវការ ដើម្បី​បន្ត​ដោះស្រាយ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​ ​។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​ប​ង្កើត​ក្រុម​មួយ​ដើម្បី​ស្រាវជ្រាវ​មន្ត្រីនគរបាល​ធ្វើល្អ ផ្តល់​ការ​លើក​ទឹកចិត្ត ​៕ ​ដោយ​ ៖ កូ​ឡាប​

 

 

spot_img
×