Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អធិការនគរបាល​ស្រុក​មេមត់ បានបញ្ជាក់​ប្រាប់​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១៤ ថា​កុំ​លាក់លៀម​ទុក្ខ​កង្វល់​របស់ខ្លួន ឬ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​

spot_img

ត្បូងឃ្មុំ​: អធិការនគរបាល​ស្រុក​មេមត់ បាន​ប្រាប់​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១៤ ថា​កុំ​លាក់លៀម​ទុក្ខ​កង្វល់​របស់ខ្លួន ឬ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ព្រោះ​លោក​ទទួលបាន​ព័ត៌មាន​យ៉ាង​លឿន​បំផុត​រយៈ​បណ្តា​យ​សង្គម Facebook ទាំង​ព័ត៌មាន​ពិត និង​ក្លែងក្លាយ​។​

​នៅ​រសៀល​ម៉ោង ១៤ ថ្ងៃទី ២៨ កុម្ភៈ ២០១៩ លោក​វរសេនីយ៍ឯក ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​មេមត់ បាន​ដឹកនាំ​ប្រជុំ​បូកសរុប​ការងារ​ជំនាញ​ប្រចាំខែ កុម្ភៈ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ខែមីនា ជាមួយ​ផែន​ជំនាញ​ទាំង​៧ និង​ប៉ុស្តិ៍​ទាំង​១៤ ដែល​សមាសភាព​ចូលរួម​លោក​អធិការរង​ទទួល​ផែន​ការងារ​គ្រប់​ជំនាញ លោកនាយ​-​នាយរង​ផ្នែក និង​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១៤ ។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​អធិការនគរបាល​ស្រុក​មេមត់ បានបញ្ជាក់​ប្រាប់​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១៤ ថា​កុំ​លាក់លៀម​ទុក្ខ​កង្វល់​របស់ខ្លួន ឬ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ព្រោះ​លោក​ទទួលបាន​ព័ត៌មាន​យ៉ាង​លឿន​បំផុត​រយៈ​បណ្តា​យ​សង្គម Facebook ទាំង​ព័ត៌មាន​ពិត និង​មិន​ពិត ។ ទុក្ខ​កង្វល់​ដែល​ចោទ​ជា​បញ្ហា​នៅក្នុង​មូលដ្ឋាន​ឃុំ​នីមួយៗ ដែល​ទទួលបាន​នោះ​គឺ បញ្ហា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​ស្នាក់នៅ​ក​២ សៀវភៅ​គ្រួសារ​ក​៤ ក្មេង​ទំនើង គ្រឿងញៀន ល្បែងស៊ីសង ….​។​ល​។

​លោក​អធិការ​បន្ថែមទៀតថា ៖ មាន​ព័ត៌មាន​មួយចំនួនទៀត​ដែល​ទទួលបាន​នោះ​ជា​ព័ត៌មាន​មិន​ពិត​ប្រឌិត ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ បំពុលសង្គម​បង្ក​ឲ្យ​មាន​ភាពចលាចល ដើម្បី​កេងចំណេញ​នយោបាយ​បំពេញ​ផលប្រយោជន៍​ឲ្យ​ខ្លួនឯង ។ ដូច្នេះហើយ​យើង​មន្ត្រី​នគរបាលជាតិ ពិសេស​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែល​គៀក​ប្រជាពលរដ្ឋ​បំផុត​នោះ ត្រូវ​ក្តាប់​ឲ្យ​បាន​រាល់​សភាពការណ៍​ព័ត៌មាន​ទាំងឡាយណា​បង្ហោះ​លើ​សង្គម Facebook នោះ​ចង់​វាយប្រហារ​មកលើ​អង្គភាព​ក្នុងន័យ​ជាន់ពន្លិច ។ ចំណុច​មួយទៀត​មើល​លើ​ការ​បង្ហោះ​របស់​ពួក​ជន​ឆ្លៀតឱកាស​ក្នុង​បំណង​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ឲ្យ​ធ្លាក់​ក្នុង​ការខាតបង់​ទ្រព្យសម្បត្តិ ។​

​ចុងបញ្ចប់​លោក​បាន​ផ្តាំផ្ញើ​ដល់​កម្លាំង​ទាំងអស់​ឲ្យ​បន្តធ្វើ​ការផ្សព្វផ្សាយ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ភូមិ​.​ឃុំខ្លួន​គ្រប់គ្រង​ចូលរួម​សហការ​ជាមួយ​នគរបាល​យើង​ដោយ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​.​ឃុំ​មាន​សុ​វត្តិភាព​ទាំង ០៩ ចំណុច ដើម្បី​ឲ្យ​ភូមិ​ផង​របង​របស់ខ្លួន​ទទួលបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ល្អប្រសើរ និង​ជូនពរ​ឲ្យ​កងកម្លាំង​យើង​ទាំង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ដាក់ជូន ៕ ដោយ​:​កូ​ឡាប​

spot_img
×