Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសាង​សំណុំរឿង​បុរស​ម្នាក់​ដែល​លួចលាក់​ ​គ្រាប់ ​K44 ចំនួន​ ១៦៧ ​គ្រាប់ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​

spot_img

​រតនគិរី​ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ បាន​ស្រាវ​ជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ ពាក់ព័ន្ធ​ករណី​កាន់កាប់ និង​ប្រើប្រាស់​គ្រាប់រំសេវ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

ជនសង្ស័យ​មានឈ្មោះ ហួត សារ៉េត (​ហៅ​ញ៉ា​ញ់​) ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជន​ជាត​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី រួម​និង​វត្ថុតាង​ដកហូត​មាន​គ្រាប់​K44 ចំនួន​១៦៧​គ្រាប់ និង​ប្រជាពលរដ្ឋ​រើស​បាន ០៥​គ្រាប់​នៅក្បែរ​កន្លែងកើតហេតុ សរុប​ចំនួន ១៧២ គ្រាប់​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ​ដោយ​:​កូ​ឡាប

spot_img
×