Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​ជាច្រើន​ដួង​អង្រួន​ពិធី​ឡើងផ្ទះ គូស្នេហ៍​មួយគូ ដែល​ចំណាយ​ក្នុង​ពិធី​អស់​១០​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ​-​ក្នុង​បណ្តាញ​សង្គម​មាន​ការភ្ញាក់ផ្អើល ដែល​បាន​ឃើញ​ពិធី​រៀបចំឡើង​គេហដ្ឋាន​ថ្មី របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស និង​ភរិយា​ស្របច្បាប់ ដែល​គេ​ល្បី​ថា ការរៀបចំ​ពិធី​នោះ រហូតដល់​ជាង​១០​ម៉ឺន​ដុល្លារ ទាំង​ការតុបតែង ផ្កា​ភ្ញី ព្រមទាំង​តារាចម្រៀង​ល្បីៗ​ជាច្រើន​ដួង​ចូលរួម​អង្រួន​ឆាក​តន្ត្រី​យ៉ាង​ឧឡា​រឹក​ទៀតផង​។​

​តារា​ល្បីៗ​ច្រើន​នាក់​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី សុទ្ធតែ​បាន​ចែកចាយ​នូវ​ភាព​អស្ចារ្យ​ដែល​ខ្លួន​បានឃើញ​នៅក្នុង​ពិធី បន្ទាប់​ពី​វីដេអូ​ស្ដី​ពី​ពិធី​មង្គល​មួយ​នេះ​ត្រូវបាន​គេ​ចែកចាយ​យ៉ាង​ភ្លូកទឹកភ្លូកដី​ក្រោយ​ការ​បង្ហោះ​ផ្លូវការ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​។ គ្មាន​អ្នកណា​មិន​ភ្ញាក់ផ្អើល​នោះទេ បន្ទាប់ពី​បាន​ឃើញ​វីដេអូ​ឡើងផ្ទះ​របស់​លោក​ឧត្តមសេនី​យ​ទោរ ហូ ចំរើន និង​អ្នកស្រី គារ សុខ​គាង ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៦ ខែ​១១ កន្លងទៅ តែ​ទើបតែ​បាន​បង្ហោះ​វីដេអូ​ដ៏​អស្ចារ្យ​ជុំវិញ​ពិធី​នេះ​ជា​ផ្លូវការ​នា​ពេល​ថ្មីៗ​។​

​ពិធី​នេះ​គ្រាន់តែ​នៅ​ខាង​មុខ​ផ្ទះ​មាន​តាំង​សុទ្ធតែ​ស្ដេច​រថយន្ត​ថ្លៃៗ​តម្លៃ​រាប់សែន​ដុល្លារ​ច្រើន​គ្រឿង ដោយ​សូម្បី​តែ​ការចាត់ចែង​ទាំង​ក្នុង​និង​ក្រៅ​ឆាក​​ក៏​អាច​និយាយបាន​ថា​មិន​មាន​ពិធី​ណា​មង្គល​ណាមួយ​ដែល​អាច​ប្រដូច​បានដែរ​។ តារា​ល្បីៗ​ជាច្រើន​រួមមាន លោក​ព្រាប សុវត្ថិ អ្នកនាង​ខាត់ សុ​ឃីម និង​កញ្ញា​មាស​​សុខ​សោភា ជាដើម សុទ្ធតែ​បាន​បង្ហាញខ្លួន ដោយ​ក្នុង​ពិធី​នោះ ដោយ​ក្រៅពី​រៀបចំ​យ៉ាង​ឥតខ្ចោះ​លើ​ផ្នែក​ពិធីករ និង​ដេគ័រ ក៏​មាន​រៀបចំ​កង​ទាហាន​ជា​ជួរ​​អោយ​ឈរ​រាំរែក​យ៉ាង​រស់​រវើក ធ្វើ​អោយ​ពិធី​ទាំងមូល​ពោរពេញ​ដោយ​សិល្បៈ​ឡើង​ផ្អើល​ផងដែរ​។​

​អ្នកនាង គារ សុខ​គាង ដែល​តារា​សិល្បៈ​ទូទៅ​អះអាង​បញ្ជាក់ថា​ជា​ភរិយា​ស្របច្បាប់​របស់​លោក​ឧត្តមសេនីយទោរ ហូ ចំរើន នោះ​បាន​នាំ​គា​កោតសរសើរ​ពី​សំណាង​ដែល​បាន ស្វាមី​ជា​មន្ត្រី​ផ្កាយ​២​ក្នុង​ជួរ​កង​អង្គរក្ស​ក៏​ជា​ស្វាមី​ដែល​មាន​បាន​ស្រឡាញ់​ថ្នាក់ថ្នម​អ្នកនាង​ ហើយ​ធ្វើ​ពិធី​បំពេញមុខ​អោយ​ឡើង​អស់ទាស់​នៅ​ថ្ងៃ​ឡើង​វីឡា​ថ្មី​។ តារា​សិល្បៈ​ច្រើន​នាក់ ដែល​ត្រូវបាន​ពិធី​ទាំងមូល​ទាក់ទង​អោយ​ច្រៀង​ភ្លេង​ការ អោយ​រៀបចំ​ពិធី​ ​និង​អោយ​ច្រៀង​ទទួល​បណ្ដា​អ្នកមុខអ្នកការ បាន​លើក​សរសើរ​ថា​ជា​រឿង​កម្រ​ណាស់​ដែល​ពិធី​ឡើង​ផ្ទះមួយ​នេះ​ត្រូវបាន​រៀបចំ​តាម​ក្បួនខ្នាត​ទាំង​បុរាណ​ ​និង​សម័យ​ឡើង​អស្ចារ្យ តែ​មិន​ខុស​ពី​ទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ​ជា​ប្រវត្តិសាស្ត្រ៕ ដោយ​-​គីម ស្រីរ័ត្ន​

 

spot_img
×