Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​នឹង​ជួយ​កម្ពុជា បង្កើត​ទីក្រុង​ឆ្លាត​វៃ (Smart Cities) គំរូ​ចំនួន​៣

spot_img

​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានប្រកាសថា បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​កិច្ចសហប្រតិបត្តិការ​ស្ដីពី​ការបង្កើត “​វេទិកាសាធារណៈ ឯកជន ស្ដីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម កម្ពុជា​-​ជប៉ុន ” គឺ​បង្កលក្ខណៈ​ដល់​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​កម្ពុជា​ចាប់​ដៃគូ​វិនិយោគ​រួមគ្នា លើ​ការអភិវឌ្ឍ​អចលនទ្រព្យ ការអភិវឌ្ឍ​សំណង់​លំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន​ទីក្រុង ការរៀបចំ​ទីក្រុង​នឹង​រួមចំណែក​ក្នុងការ​បង្កើត​ទីក្រុង​ឆ្លាត​វៃ (Smart Cities)​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២៧​ខែកុម្ភៈ​។​

​បើតាម​ក្រសួង​ជំនាញ​ដដែល បាន​បន្តថា ជប៉ុន​ជួយ​គាំទ្រ​បង្កើត​ទីក្រុង​ឆ្លាត​វៃ ( Smart Cities) នៅ​ប្រទេស​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង និង​ក្រុង​សៀមរាប ដែលជា​ទីក្រុង​គំរូ​។ ជប៉ុន​ជួយ​គាំទ្រ និង​រួមចំណែក​ដល់​ការរៀបចំ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ ( Smart Cities) អាស៊ាន​-​ជប៉ុន និង​ការបង្កើត​វេទិកាសាធារណៈ ឯកជន ស្តីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម​អាស៊ាន – ជប៉ុន​នាពេលខាងមុខ​។ នៅ​ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​តូ​ក្យូ រដ្ឋាភិបាល​ជប៉ុន នឹង​រៀបចំ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន ដើម្បី​ពិភាក្សា​អំពី​ការរីកចម្រើន ចែករំលែក​បទពិសោធ​ន៍ និង​ដោះស្រាយ បញ្ហា​ប្រឈម​។ នៅ​ឆ្នាំ​២០២០ នៅ​ក្រុង​សៀមរាប ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សហការ​ជាមួយ​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ រៀបចំ​វេទិកាសាធារណ​ឯកជន ស្តីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​លើក​ទី​២​។​

​បើតាម​ការបញ្ជាក់​ពី​ក្រសួង​ដែនដី​កម្ពុជា នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៩ ជប៉ុន​នឹង​បញ្ជូន​អ្នកបច្ចេកទេស​មក​សិក្សា ដំឡើង​ផ្កាយរណប​គាំទ្រ​ដល់​ការងារ​រៀបចំ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បម្រើ​ដល់​ការងារ​វាស់វែង និង​ផលិត​ផែនទី​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×