Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ស៊ីម៉ាក់ នឹង​កម្ទេចចោល កាំភ្លើង​ខូចគុណភាព​ជាង​១​ម៉ឺន​ដើម

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មី​កម្ពុជា ធ្វើ​ពិធី​ផ្ទេរ​-​ប្រគល់​អាវុធ​ធន់​ស្រាល​ខូចគុណភាព ដែល​ប្រមូលបាន​ពី​ជនល្មើស និង​ពី​ប្រជាពលរដ្ឋ​កន្លងមក​ចំនួន​ជាង​១១.០០០​ដើម ដើម្បី​អង្គភាព​ស៊ីម៉ាក់​យកទៅ​បន្សាប និង​កាត់​កម្ទេចចោល​។​

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩​នេះ អគ្គស្នងការ​គន​របា​ល​ជាតិ និង​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា នឹងធ្វើ​ផ្ទេរ​-​ប្រគល់​អាវុធ​ធន់​ស្រាល ខូចគុណភាព ដែល​ប្រមូលបាន​ពី​ជនល្មើស និង​ពី​ប្រជាពលរដ្ឋ​កន្លងមក ចំនួន​ជាង​១១.០០០​ដើម ដើម្បី​អង្គភាព​ស៊ីម៉ាក់​យកទៅ​បន្សាប និង​កាត់​កម្ទេច​។ ការខិតខំ​របស់​រាជ​រដ្ឋាភិបាល​នេះ ក៏បាន​បង្ហាញ​ពី​ការពង្រឹង​សន្តិសុខ​សុវត្ថិភាព កាត់បន្ថយ​អំពើ​ហឹ​ង្សា​ដោយសារ​អាវុធ ក្នុង​ព្រះរាជាណាចក្រ​នេះ​។ សមិទ្ធផល​នេះ​ក៏​បង្ហាញ​យ៉ាងច្បាស់​ថែមទៀត នូវ​ស្មារតី​នៃ​គោលការណ៍ គោរព​សិ​ទិ្ធ​មនុស្ស និង​ល​ទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ ដោយសារ​ការបន្ត​លុបបំបាត់ ភាព​ហឹ​ង្សា​ដោយ​អាវុធ​នេះ​។ ពីមុន​យើង​ពឹង​បរទេស​ដើម្បី​បន្សាប​អាវុធ​បែបនេះ ឥឡូវនេះ​រាជរដ្ឋាភិបាល អាច​ដោះស្រាយ​ដោយ​ខ្លួនឯង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×