Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ដាក់បទបញ្ជា មិន​ឲ្យ​ទាហាន ចូលរួម​ក្នុង​សកម្មភាព​ជម្លោះដីធ្លី​

spot_img

​ភ្នំពេញ​ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានចេញ​បទបញ្ជា​ដាច់ខាត​មិនឱ្យ​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់ បញ្ជាការ​កងទ័ព ចូលរួម​សកម្មភាព​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ថ្លែងថា ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ នា​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានចេញ​បទបញ្ជា​ដាច់ខាត​មិនឱ្យ​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់ បញ្ជាការ​កងទ័ព ចូលរួម​សកម្មភាព​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នោះឡើយ ព្រោះ​វា​មិន​ស្របតាម​ច្បាប់​លក្ខន្តិកៈ​របស់​កងយោធពល​ខេមរភូមិន្ទ​។ ការចូលរួម​សកម្មភាព​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​នេះ មានតែ​មន្ត្រី​យុត្តិធម៌ ក្នុង​កងរាជអាវុធហត្ថ​តែប៉ុណ្ណោះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ សុជាតិ បាន​ថ្លែងថា​ ​មាត្រា​១ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ ចែងថា កងយោធពល​ខេមរភូមិន្ទ មាន​ភារកិច្ច​បម្រើ​ប្រទេសជាតិ​។ បេសកកម្ម​របស់​កង​យោធពលខេមរភូមិន្ទ គឺ​ត្រូវ​រៀបចំ​ប្រើប្រាស់​កម្លាំង​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ការពារ​កសាង​មាតុភូមិ និង​ដើម្បី​ផលប្រយោជន៍ ដ៏​ខ្ពង់ខ្ពស់​របស់​ប្រទេសជាតិ​។ ក្នុង​កាលៈទេសៈ​ចាំបាច់ កងយោធពល​ខេមរភូមិន្ទ អាច​ចូលរួម​ក្នុងការ​ការពារ​សន្តិសុខ​សាធារណៈ និង​ជា​ជំនួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ឬ​មាន​អាសន្ន​មហន្តរាយ​ ៕ ដោយ​:​កូ​ឡាប​

spot_img
×