Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ផ្តល់រ​ង្វាន់ ១​ លាន​ដុល្លា​ សម្រាប់​អ្នកផ្តល់​ព័ត៌មាន​ពី​កូនប្រុស Bin Laden

spot_img

​សហរដ្ឋ​អា​មេ​រិច​ប្រកាស​ពី​ការផ្តល់ប្រាក់​រង្វាន់​ចំនួន ១​លាន​ដុល្លា សម្រាប់​ការផ្តល់​ពត៌មាន​ពី​កូនប្រុស​​របស់​​មេដឹកនាំ​​អាល់​កៃ​ដា Osama Bin Laden​។​

​កូនប្រុស​របស់ Bin Laden ឈ្មោះ Hamza Bin Laden ត្រូវបាន​គេ​មើលឃើញថា​ជា​មេដឹកនាំ​ដ៏​សំខាន់​​របស់​​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​អា​មេ​រិច​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មេដឹកនាំ​វ័យក្មេង​រូបនោះ​បានចេញ​សារ​ជា​សម្លេង និង​វីដេអូ ដោយ​ស្នើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ធ្វើការ​វាយប្រហារ​សហរ​ដ្ឋ​អា​មេ​រិច និង ប្រទេស​សម្ព័ន្ធមិត្ត​ដើម្បី​សងសឹក​ដល់​​ការសម្លាប់​ឪពុក​របស់ខ្លួន​។​

Osama Bin Laden ត្រូវបាន​កងកម្លាំង​ពិសេស​របស់​អា​មេ​រិច​សម្លាប់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ក្នុង​ឆ្នាំ ២០១១ រយៈពេល ១០​ឆ្នាំ​ក្រោយពេល​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម​រូបនោះ​បាន​បញ្ជា​ឲ្យ​មានការ​វាយប្រហារ អាគារ​ពាណិជ្ជកម្ម​ពិភពលោក​អា​មេ​រិច នៅ​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជិត ៣០០០​នាក់​ស្លាប់​។​

​ចំណែក​កូនប្រុស​មេដឹកនាំ​នោះ​វិញ ដែល​គេ​ជឿជាក់ថា មាន​អាយុ​ប្រហែល ៣០​ឆ្នាំ ត្រូវបាន​អា​មេ​រិច​ដាក់​ប​ញ្ជូ​ល​ឈ្មោះ​ជា​ភេ​រករ​ពិភពលោក កាលពី ២​ឆ្នាំមុន​។​

​មេដឹកនាំ​វ័យក្មេង​នោះ បាន​រៀបការ​ជាមួយនឹង​កូនស្រី​របស់លោក Mohammed Atta ដែល​បាន​ប្លន់​យន្តហោះ​ពាណិជ​កម្ម​មួយ​ក្នុង​ឆ្នាំ ២០០១ និង​បាន​បើក​បុក​អាគារ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ទីក្រុង​ញូ​វ​ញ៉​ក​។​

​ខិ​លិ​ត​ជាច្រើន​ច្បាប់​របស់ Bin Laden ដែល​ត្រូវ​កងកម្លាំង​អា​មេ​រិច​រកឃើញ​នៅ​កន្លែង​ស្នាក់នៅ​របស់​មេដឹកនាំ​រូបនោះ បាន​បញ្ជាក់ថា ខ្លួន​បាន​ហ្វឹកហាត់​កូនប្រុស​ឈ្មោះ Hamza ដើម្បី​ជំនួស​ដំណែង​គាត់​ជា​មេដឹកនាំ​អាល់​កៃ​ដា​។​

​សហរដ្ឋ​អា​មេ​រិច​ជឿជាក់ថា កូនប្រុស​របស់ Bin Laden ប្រហែលជា​កំពុង​នៅ​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន និង​អាហ្គានីស្ថាន ហើយ​គាត់​នឹង​ឆ្លងដែន​ចូល​ប្រទេស​អ៊ីរ៉ង ប៉ុន្តែ​គាត់​អាច​នៅ​គ្រប់​ទីកន្លែង​នៅ​អាស៊ី​ខាងត្បូង​៕

សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×