Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ា​គី​ស្ថាន​នឹង​ដោះលែង​អ្នក​បើក​យន្តហោះ​ឥណ្ឌា​នៅ​ថ្ងៃ​សុក្រ​នេះ​

spot_img

​ប្រទេស​ប៉ា​គី​ស្ថាន​នឹង​ធ្វើ​ការដោះលែង​អ្នកបើក​យន្តហោះ​ចំបាំង​ឥណ្ឌា​ម្នាក់ នៅ​ថ្ងៃ​សុក្រ​នេះ ដែល​វា​គឺជា​កាយវិការ​សន្តិភាព​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan​។​

​នៅ​ថ្ងៃ​ពុធ​កន្លងទៅនេះ ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចំបាំង​ឥណ្ឌា​ចំនួន ២​គ្រឿង​ដែល​បាន​ហោះចូល​ដែនអាកាស​របស់​ខ្លួន​នៅ​តំបន់ Kashmir ខណៈ​ដែល​ភាព​តានតឹង​កំពុងតែ​ឡើង​ខ្លាំង​នៅ​តំបន់​ជម្លោះ Kashsmir ដែល​មួយ​ផ្នែក​គ្រប់គ្រង​ដោយ​​ឥណ្ឌា និង​មួយ​ផ្នែក​ទៀត​ដោយ​ប៉ា​គី​ស្ថាន​។​

​ការបាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​កើតឡើង​ក្រោយ​ពេល ឥណ្ឌា​បានធ្វើការ​វាយប្រហារ​លើ​ជំរុំ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​ជា​ការ​សងសឹក​ទៅ​ដល់​ក្រុម​នោះ ដែល​វាយប្រហារ​លើ​កង​កម្លាំង​ឥណ្ឌា បណ្តាល​ឲ្យ​កងកម្លាំងឥ​ណ្ឌា​យ៉ាងតិច ៤០​នាក់​បាន​ស្លាប់​។​

​ក្រុម​សកម្មប្រយុទ្ធ​ចេញមុខ​អះអាង​ថា វា​គឺជា​ការវាយប្រហារ​របស់​ពួកគេ ប៉ុន្តែ​ប៉ា​គី​ស្ថាន​បដិសេធ​ពី​ការជាប់​ពាក់ព័ន្ធ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​បាន​ថ្លែង​ប្រាប់​សមាជិកភាថា “​ប៉ា​គី​ស្ថាន​នឹង​ដោះលែង​អ្នក​បើក​យន្តហោះ​ឥណ្ឌា​នៅ​ថ្ងៃស្អែក (​ថ្ងៃ​សុក្រ​)”​។​

​លោក​ក៏​បាន​ស្នើ​ឲ្យមាន​ការបន្ថយក​ម្តៅ​ផងដែរ និង​បាន​លើកឡើង​ថា ប៉ា​គី​ស្ថាន និង​ឥណ្ឌា​ត្រូវតែ​រស់នៅក្នុង​សន្តិភាព​។​

​ចំណែក​ភាគី​ឥណ្ឌា​វិញ រដ្ឋមន្ត្រីការបរទេស Sushma Swaraj បាន​និយាយថា “​ឥណ្ឌា​មិន​ដែល​មាន​បំណង​ចង់​ឃើញ​ស្ថានភាព​ក្តៅ​នោះទេ​”៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×