Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាំង​តែ​រយៈពេល​ជាង​មួយខែ​ទៀត​តែ​ប៉ុណ្ណោះ ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើង នឹង​ឈាន​ចូល​មក​ដល់​

spot_img

ភ្នំពេញ ​៖ សូម​គោរព​ជម្រាបជូន​ថា​បាំង​តែ​រយៈពេល​ជាង​មួយខែ​ទៀត​តែ​ប៉ុណ្ណោះ ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើង នឹង​ឈាន​ចូល​មក​ដល់​គឺ​ចំ​ថ្ងៃអាទិត្យ ១០ កើត ខែ​ចេត្រ ឆ្នាំ​កុរ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៩ រហូត​ដល់​ថ្ងៃ​អង្គារ ១២ កើត​ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៦​ខែ​មេសា ឆ្នាំ​២០១៩ តាម​ទំនៀម​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ប្រព្រឹត្តទៅ​ចំនួន ៣​ថ្ងៃ​។ ថ្ងៃ​ដំបូង​ជា «​ថ្ងៃ​មហាសង្ក្រាន្ត​» ថ្ងៃទី​២ ជា​«​ថ្ងៃ​វ័ន​បត​» និង​ថ្ងៃ​ទី​៣ ជា​«​ថ្ងៃ​ឡើងស័ក​» ។ ការកំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុតកំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀងទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ គឺ​គឺ​ក្បួន​មហាសង្ក្រាន្ត​នេះឯង​។​

​ផេក​ហ្វេស​ប៊ុក​របស់​គណបក្ស​ប្រ​ជា​ជនកម្ពុជា​រាជធានី​ភ្នំពេញ​ភ​.​ព​៧CPP-PhnomPenh នៅ​ថ្ងៃ​ទី​១​ខែ​មីនា​ឆ្នាំ​២០១៩​នេះ បាន​ផ្សាយ​ថា ចាប់ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើងទៅ ខ្មែរ​យើង​ប្រើ​ចន្ទគតិ (​វិធី​ដើរ​នៃ​ព្រះ​ចន្ទ​) ទើប​កំណត់​យក​ខែ​មិគសិរ​ជា​ខែ​ចូលឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែ​កត្តិក ជា​ខែ​ទី​១២ ។ លុះ​ក្រោយមក​ទើប​គេ​និយម​ប្រើ​សុរិយ​គតិ (​វិធី​ដើរ​នៃ​ព្រះអាទិត្យ​) ជាសំខាន់​វិញ ហើយ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែ​ចេត្រ (​ខែ​ទី​៥) ដែល​ព្រះអាទិត្យ​ចរ​ចេញពី​មីនរាសី​ចូលកាន់​មេស​រាសី ហើយ​ថ្ងៃ​ចូលឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃទី​១៣ នៃ​ខែ​មេសា (​ចេត្រ​) រៀងរាល់ឆ្នាំ ប៉ុន្តែ យូរៗ​ទៅ​មាន​ភ្លា​ត់ ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី​១៤ ។​

​មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​ស​តាម​សុរិយគតិ​មានឈ្មោះ​ថា សាមញ្ញ​សង្ក្រាន្ត (​ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត​) ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​ចន្ទគតិ​ហៅថា អា​យន្ត​សង្ក្រាន្ត​ត (​ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឆៀង​មិន​ត្រង់​ពី​លើ​) ។ គេ​នៅ​ប្រើ​ចន្ទគតិ​អែប​គ្នា នឹង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មានការ​ទាក់ទង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ច្រើន ។​
​ចំណែកឯ​ថ្ងៃ​ចូលឆ្នាំ​តាម​ចន្ទ​គតិ មិន​បាន​ទៀងទាត់​ជា​ថ្ងៃ​ណាមួយ​ទេ ជួនកាល​ចូលឆ្នាំ​ក្នុង​វេលា​ខ្នើត ជួន​កាល​ទៀត​ក្នុង​វេលា​រនោច​ទៅវិញ ។ ប៉ុន្តែ​នៅក្នុង​រវាង​១​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ ។​

​ចំពោះ​ពិធី ផ្សេងៗ​ខ្មែរ​យើង​រៀបចំ​តាម​ប្រពៃណី គឺ​នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំគ្នា​ប្រុងប្រៀប​រក​ស្បៀងអាហារ សំអាត​ផ្ទះសំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក កាត់​សម្លៀកបំពាក់ ថ្មីៗ​ជាដើម​។​

​ថ្ងៃ​ចូលឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការបូជា​សម្រាប់​ទទួល​ទេវតា​ថ្មី មាន ៖ បាយសី​មួយគូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លា​ជ ទឹក​មួយ​ផ្តិល និង​ភេសជ្ជៈ នំ​នែក ផ្លែឈើ​គ្រប់មុខ ។ ចំណែក​ផ្ទះសំបែង​គេ​តុបតែង​រំលេច​ដោយ​អំពូល​អគ្គិសនី​ខ្សែ តូចៗ​ចម្រុះ​ពណ៌ ឬ​ចង្កៀងគោម​គ្រប់​ពណ៌​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។​

​លុះដល់​វេលា​កំណត់​ទេវតា​ថ្មី​ចុះ​មក​ហើយ គេ​នាំ​កូនចៅ​អង្គុយ​ជុំគ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការ​នោះ ហើយ​អុជ​ទៀន ធូប បាញ់​ទឹកអប់ បន់ស្រន់​សុំ​សេចក្តីសុខ​ចម្រើន​គ្រប់ប្រការ​ពី​ទេព្តា​ថ្មី ។​

​ចំពោះ​គ្រឿង​ស​ក្ការ និង​ក្រយាស្ងោយ​ដាក់ថ្វាយ​ទេព្តោ​នាះ គេ​និយម​តម្រូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ នី​មួយៗ ។ ឧទាហរណ៍ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ ។​

​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូលឆ្នាំ​នោះ​គឺ ៖
​ថ្ងៃទី​១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេ​នាំគ្នា​ជញ្ជូន​ខ្សាច់​សាង​វាលុកចេតិយ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ៍​ណាមួយ​នៅក្នុង​វត្ត​នោះ ។ នៅពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចម្រើន​ព្រះ​បរិត្ត និង​សម្តែង​ធម្ម​ទេសនា ។​

​ថ្ងៃទី​២ ៖ កូនចៅ​ជូន​សម្លៀកបំពាក់ នំចំណី លុយកាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជីដូន​ជីតា​ជាដើម ។ ជួនកាល​គេ​ធ្វើ​ទាន ដល់​អ្នក​បម្រើ ឬ​អ្នកក្រីក្រ​ទៀតផង ។​
​ពេល​រសៀល​គេ​នាំគ្នា​ទៅ​ពូន​ភ្នំខ្សាច់​ទៀត​ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត​ទុក​ដូច​ចូឡាមណី​ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូនមគ្គ​ផល​ដល់​វិញ្ញាណក្ខន្ធ​បង ឬ​ប្អូន ដែល​បាន​ស្លាប់ទៅ ៕ ដោយ​៖​កូឡាប​

spot_img
×