Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្នាំ​២០១៨​ បទល្មើស​ឧក្រិដ្ឋ​ដែល​កើតមាន​នៅក្នុង​ខេត្តតាកែវ ១៧៥​ លើក ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​បង្ក្រា​បបាន​ស្ទើតែ​ទាំងស្រុង

spot_img

​តាកែវ ​៖ ស្នងការ​នគរ​បាន​ខេត្តតាកែវ​បានធ្វើការ​កោ​ក​សរសើ​ដល់​កងកំលាំង​របស់​ខ្លួន​ជាមួយនិង​កិច្ច​ការងារ​ខិតខំ​ប្រឹង​ប្រែ​ង ធ្វើ​ការងារ​រួមគ្នា លើ​ការងារ​បង្ក្រាប និង​ទុបស្កាត់​រាល់​បទល្មើស​នានា ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន ជាក់ស្តែង​ដូច​ជា​បទល្មើស​ឧក្រិដ្ឋ​កើត​មាន​ឡើង​ក្នុង​ឆ្នាំ ២០១៨​នេះ​ចំនួន ១៧៥​លើក ក្នុង​សមត្ថកិច្ច​របស់​យើង អាច​ធ្វើ​ការបង្ក្រាប​បាន​ចំនួន ១៧៣​ករណី​ទៅហើយ ស្មើ​និង ៩៨% ដែល​ជា​ចំនុច​ជោគជ័យ​មួយ​លើ​ការងារ​ដោះស្រាយ និង​ស្វែងរក​យុត្តិធម័​ទៅ​ដល់​ជន​រងគ្រោះ​ផង​ដែ​រ ។

ឯកឧត្តម​ឧត្តមសេនីយ៏ទោ សុខ សំណាង បាន​បន្តថា នេះ​ជា​លទ្ធផល​ល្អ​ប្រសើ​មួយ ហើយ​សូមអោយ​ស្នងការរង​ទទួលបន្ទុក​ផែន​ព្រហ្មទ័ណ្ឌ បន្ត​ការយកចិត្តទុកដាក់​លើ​ការងារ​នេះ​បន្ថែមទៀត ដើម្បី​បន្ត​ស្រាវជ្រាវ និង​បង្ក្រាប​អោយអស់​រាល់​បទល្មើស​ឧក្រិដ្ឋ​ដែល​កើតមានឡើង នៅក្នុង​ទឹកដី​នៃ​ខេត្ត​របស់​យើង ។​

​ថ្លែង​បែប​នេះ​គឺ​ក្នុង​ពេល​ដែល​ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ចូលរួម​នៅក្នុង​ពិធី​សន្និបាទ​បូកសរុប​វាយតម្លៃ​សភា​ពករ​ណ៏ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ឆ្នាំ ២០១៨​របស់​ស្នងការ​នគរបាល​ខេត្តតាកែវ និង​ផ្សព្វផ្សាយ​ទិសដៅ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​និង​ក្រសួង​មហាផ្ទៃ​ឆ្នាំ​២០១៩ នា​ថ្ងៃ​ទី ០១ ខែ​មីនា ឆ្នាំ ២០១៩ នៅ​សាលប្រជុំ​ស្នងការ​ផ្ទាល់​តែម្តង។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បទល្មើស​ព្រហ្មទណ្ឌ​ដែល​កើតមានឡើង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​ខេត្ត​តាកែវ មាន​ចំនួន ១៧៥/១៦០​ករណី កើនឡើង ១៥​ករណី ស្មើ​និង ៩% ក្នុង​នោះ​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​បង្ក្រាបបាន​ចំនួន ១៧៣​ករណី ស្មើ​និង ៩៨% ដោយ​ធ្វើការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២០៩​នាក់ ៕ ដោយ ៖ តាកែវ​

 

spot_img
×