Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ វះកាត់ ដោយ​ដក​អភិបាលរង ខេត្ត​ព្រះសីហនុ ពីរ​រូប​ចេញពី​តំណែង និង​ប្រគល់ជូន ACU ស៊ើបអង្កេត​បន្ត​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​សម្រេច​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ ២​រូប ចេញពី​តំណែង ដោយ​សម្ដេច​ដោយ​ចាត់ទុកថា ការដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ទាំង​២​រូបនេះ គឺជា​ការ​យក​គ្រាប់​គ្រូ​ស និង​ខ្សាច់​ចេញពី​ស្បែកជើង ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន​។​

​នៅក្នុង​ហ្វេ​សប៊ុក​ផ្លុវការ នៅ​ថ្ងៃ​ទី​១​ខែ​មីនា​ឆ្នាំ​២០១៩​នេះ សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា “​ថ្ងៃនេះ​ខ្ញុំ​បង្ខំចិត្ត​អនុវត្តន៍​អភិក្រម​ទី​៥ គឺ​កា វះកាត់​ដោយ​ដក​អភិបាលរង ខេត្ត​ព្រះសីហនុ ពីរ​រូប​ចេញពី​តំណែង​។ ខ្ញុំ​ត្រូវតែ​យក​គ្រាប់​គ្រួស និង​ខ្សាច់​ចេញពី​ស្បែ ជើង​ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន​។ ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី​ខិលខូច​ទៀត​ទេ ព្រោះ​ខ្ញុំ​បាន​អប់រំ​ពួកគេ​ច្រើន​ហើយ​។ ដល់ពេល​នេះ​ខ្លា​ក៏​ត្រូវ​វាយ ពស់​ក៏ត្រូវ​វាយ កណ្តុរ​ក៏​ត្រូវ​វាយ រុយ​ក៏ត្រូវ​វាយ​ឲ្យតែ​បំពាន​លើ​ផលប្រយោជន៍​ប្រជាជន​”​។​

​បើ​តាម​អនុក្រឹក្យ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ចំនួន​២​រូប ដែល​ត្រូវ​ដកតំណែង​រួម​មា គឺ​លោក ស្រ៊ុន ស្រ៊ន់ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រី​ថ្នាក់​លេខ​៣ និង លោក ផៃ ប៊ុន​វណ្ណៈ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រី​ថ្នាក់​លេខ​៥​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា ក៏​បាន​ប្រគល់​ការងារ​បន្ដ​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​មហាផ្ទៃ ជុំវិញ​ករណី​អភិបាលរង​ខេត្ត​ព្រះសីហនុ​ទាំង​២​រូបនេះ ក្រោយពី​សម្ដេច​បាន​ដកហូត​តំណែង​ចេញ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ឆ្លើយតប​នៅក្នុង Comment ជាមួយ​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នេះ​ថា “​សូម​បញ្ជាក់​ជូន​ថា ខ្ញុំ​បាន​ប្រើ​អំណាច​ខ្ញុំ ដើម្បី​ដក​ចេញពី​តំណែង​ហើយ ឯ​ការងារ​បន្ដ គឺជា​ភារកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​មហាផ្ទៃ​”​។​

សូមបញ្ជាក់​ថា កាល​ពី​ម្សិលមិញ សម្ដេច​តេជោ ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ បាន​បញ្ជា​ឲ្យ​សិក្សា​ដក​មេបញ្ជាការ​យោធា និង​អភិបាលរង​ខេត្ត​ព្រះសីហនុ​២​រូប ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ដីធ្លី​នា​ពេលកន្លងមក​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×