Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​អាគារ​ជនជាតិ​ចិន​ស្នាក់នៅ ផ្អើល​ក្រុងព្រះសីហនុ សំណាង​ល្អ​គ្មាន​មនុស្ស​របួស​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា នៅ​មុន​នេះ​បន្តិច​មាន​អគ្គី​ភយ័​ឆេះ​អាគារ ដែល​ជនជាតិ​ចិន​ស្នាក់​នៅ​មួយកន្លែង នៅលើ​ភ្នំ ក្នុង​សង្កាត់​លេខ​៣ ទល់មុខ​កំពង់ផែ​ក្រុងព្រះសីហនុ វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​១​មិនា​២០១៩ ប៉ុន្តែ​ពុំ​មាន​ជនរងគ្រោះ​នោះ​ទេ​។​

​សមត្ថកិច្ច​ឱ្យដឹងថា អគ្គីភ័យ​នេះ ភ្លាមៗ​សមត្ថកិច្ច​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គី​ភយ័​ទៅ​អន្តរាគមន៍​ជួយ​ពន្លត់​និង​ចូលរួម​ជួយ​ពន្លត់​ពី​រថយន្ត​ដឹក​ទឹក​ឯកជន​មួយចំនួន​ផងដែ​។​

​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ផ្ទាល់​ថ្លែងថា អគ្គី​ភយ័​នេះ​ឆេះ​ចេញ​ពី​ចង្ក្រាន​ដាំបាយ ក្នុង​នោះ​ក្រុម​ពន្លត់​អគ្គី​ភយ័​បាន​ចូល​ទៅ​គ្រប់គ្រង​បានហើយ​នៅវេលា​ម៉ោង​ជិត​១០​កន្លះ​ព្រឹក​ថ្ងៃ​ដដែល អាច​ទប់ស្កាត់បាន​មិន​អោយ​រាលដាល​ធ្ងន់ធ្ងរ និង​ថា​មនុស្ស​នៅក្នុង​អគារ​នេះ​ត្រូវបាន​ជន្លៀស​ចេញ​ទាន់​ពេល មិន​មាន​អ្នករងគ្រោះ​ឡើយ​៕ ដោយ ៖ ដែនសីមា

spot_img
×