Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង​រថយន្ត​ម្នាក់​របួសធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ជាន់​ហ្វាំងរថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​សមត្ថកិច្ច​បាន​ឱ្យដឹងថាៈ​បុរស​ដែលជា​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ប្រភេទ​វ៉េ​អង​ដឹក​ដែក​ម្នាក់​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​ខ្លួនឯង ខណៈពេល​កំពុង​បើកប​រ​រថយន្ត​ហើយ​បាន​ជាន់​ហ្វាំងរថយន្ត​ទាំងប្រថុច​ញុ​ច​ជាហេតុ​ធ្វើឱ្យ​ដែក នៅលើ​កន្ទុយ​រឺ​ម៉ក​រថយន្ត​សណ្តោង​បាន​រួល​រអិល​មក​ខាង​មុខ​បុកប៉ះនឹង​កាប៊ីន​ក្បាល​រថយន្ត​គៀប​អ្នកបើកបរ​គៀប​ជាប់​ក្នុង​រថយន្ត​តែម្តង ។

​ហេតុការណ៍​នៃ​គ្រោះ​ថា្នក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​នា​យប់​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​វេលា​ម៉ោង​២១ និង ៣០​នាទី​យប់​ស្ថិតនៅ​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង​។​

​សមត្ថកិច្ច​ខាល​លើ​បាន​ឱ្យដឹងថាៈ​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ​មានឈ្មោះ ថ្លា​ន អាយុ​៥២​ឆ្នាំ​មាន​ទីលំនៅ​ក្នុង​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​បើករថយន្ត Mercedes ពណ៌​ស ស្លាក​លេខ ភ្នំពេញ ៣E ០២៩២ និង​តួ ភ្នំពេញ 4A 5408 បាន​រងរបួស​ធ្ងន់​(​បាក់​កជើង​ទាំងសងខាង​)​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថាៈ​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បាន​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ដោយមាន​ដឹក​ដែក​ពេញរឺ​ម៉ក​រថយន្ត​លុះ​មកដល់​ត្រង់​ចំណុច​ខាងលិច​ក្បាលស្ពាន​ប្រសូតិ​ស្រាប់តែ​តៃកុង​រថយន្ត​បាន​ជាន់​ហ្វាំង​ទាំង​ប្រថុចញ៉ុច​បណ្តាល​ឱ្យ​ដែក​ដែល​នៅលើ​រឺ​ម៉ក​រថយន្ត​ប៉ែក​ខាងក្រោយ​បាន​រអិល​រួល​មក​ខាង​មុខ​បុក​ប៉ះ​និង​កាប៊ីន​ក្បាល​រថយន្ត​គៀប​អ្នកបើកបរ​គៀប​ជាប់​ក្នុង​រថយន្ត​រង​បួស​ធ្ងន់​ក៏​ប៉ុន្តែ​ពុំ​បាន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​នោះទេ​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នាំ​គ្នា​គាស់​កាប៊ីន​ក្បាល​រថយន្ត​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​ដោយឡែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ស្ទួច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ​។ មូលហេតុ​គ្រោះថ្នាក់​

ច​រារណ៏​ខាងលើ​នេះ​បណ្តាល​មកពី​បើកបរ​និង​ការផ្ទុក​អីវ៉ាន់​ខាងក្រោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ ៕ ដោយ ៖ វ៉ៃកូ​

 

spot_img
×