Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់​កាំ​ភ្លើង​ធំ​ ១៣០ ​មី​លី​ម៉ែត្រ​ ផ្ទុះដោយសារ​ដុត​សំរាមក្បែរ​ផ្ទះ​

spot_img

លោក​ហេ​ងៃ រតនា អគ្គនាយក​ស៊ីម៉ាក់ តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ង​ទី 1 ខែមីនា​ឆ្នាំ 2019 លោក​បានសរសេរថា​ស្មានថា​ខ្មាំង​ផ្លោង កាំ​ភ្លើង​ធំ​ចូល​ផ្ទះសំណាក់ នៅ​ផ្សារ​ព្រំ​ខេត្ត​ប៉ៃលិន​។​

​គ្រាប់​កាំ​ភ្លើង​ធំ​១៣០​មី​លី​ម៉ែត្រ​ផ្ទុះ ដោយសារ​ដុត​សំរាម ក្បែរ​ផ្ទះ ដុត​ពំនូក​ភ្លើង​នោះ ចំ​លើគ្រាប់​កាំ​ភ្លើង​ធំ​១៣០​មី​លី​ម៉ែត្រ ក៏​ផ្ទុះ​ជា​២​បំណែក ដោយមាន​មួយ​បំណែក​ខ្ចាត់​ផ្លោង​ចំងាយ​ប្រហែល​៤០០​ម ទៅ​លើ​ផ្ទះសំណាក់ ធ្លាយ​ដំបូល និង​ពិតាន​ចូល​បន្ទប់ដេក​តែម្តង​។

​លោក​អគ្គនាយក​ស៊ីម៉ាក់​បាន​បន្ថែមថា សំណាងល្អ​គ្មាន​បង្ក​គ្រោះថ្នាក់​មនុស្ស​ឡើយ​។ នេះ​ហើយ​មរតក​សង្គ្រាម ទោះបី​សង្គ្រាម​ចប់​ទាំងស្រុង​ហើយ នៅតែ​បន្ត​មាន​គ្រាប់ផ្លោង​ដាក់​ផ្ទះសំណាក់​ទៀត​៕ ដោយ​ ៖ កូ​ឡាប​

spot_img
×