Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង​រត់​ធ្លាក់​ផ្លូវ​ នៅ​អា​មេ​រិច ស្លាប់ ៣​នាក់ និង​របួស​ជាង ១០០​នាក់​

spot_img

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣​នាក់​បាន​ស្លាប់ និង​ជាង ១០០​នាក់​រងរបួស នៅពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​រត់​ធ្លាក់​ផ្លូវ​នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន CNN នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

​រថភ្លើង​ឈ្មោះ Amtrak Cascades 501 បាន​កំពុងធ្វើដំណើរ​លើកដំបូង​លើ​ផ្លូវអាកាស​ថ្មី នៅពេល​វា​ជួប​ហេតុ​ការណ៏​រត់​ធ្លាក់ផ្លូវ បណ្តាល​ឲ្យ​ទូរថភ្លើង​ចំនួន ១៣​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​រថយន្ត​នៅ​ខាងក្រោម​ដែល​កំពុង​មមាញឹក​។​

​អ្នក​ស្លាប់​ទាំងអស់​គឺជា​អ្នកដំណើរ​ក្នុង​រថភ្លើង​។ រថយន្ត​ចំនួន ៧​គ្រឿង និង​ឡាន​ដឹក​ន​ទំនិញ​ធន​ធំ​ចំនួន ២​គ្រឿង ត្រូវ​ទូរថភ្លើង​ធ្លាក់​ត្រូវ​នៅ​ខាងក្រោម ប៉ុន្តែ​គេ​មិន​បាន​ដឹង​ច្បាស់​ទេ​ថា តើ​មាន​នរណា​ម្នាក់​រងរបួស​ឬ​អត់​នៅលើ​ផ្លូវ​។​

​រថភ្លើង Amtrak Cascades 501 បាន​ចាក់ចេញ​ពី​តំបន់ Seattle និង​កំពុង​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​តំបន់ Portland​។ ហេតុ​ការណ៏​រត់​ធ្លាក់ផ្លូវ​កើតឡើង​នៅ​កន្លែង​ផ្លូវ​ដែល​កាលពី​មុន​គេ​ប្រើ​សំរាប់​ឲ្យ​រថភ្លើ​ងដឹក​ទំនិញ​រត់​លើ​។​

​អ្នកនាំពាក្យ​របស់​រថ​ភ្លើង បាន​និយាយថា មាន​អ្នកដំណើរ​ចំនួន ៧៧​នាក់ ព្រមទាំង​បុគ្គលិក​រថភ្លើង​ចំនួន ៧​នាក់​នៅ​លើ​រថភ្លើង​មុន​ពេល​វា​ជួប​គ្រោះថ្នាក់​៕ សុភ័ក្ត្រ​

spot_img
×