Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ផ្ទេរ​ភារកិច្ច​មន្ត្រីនគរបាល ២​នាក់ ជា​សាច់ញាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ធឹ​ម សុ​ផា ទៅ​កន្លែង​ផ្សេង​

spot_img

​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ក្រសួងមហាផ្ទៃ​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​២​នាក់ ក្នុងចំណោម​៤​នាក់ ឲ្យ​ចេញទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ផ្សេង ។​

​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ ដោយមាន​ការចុះផ្សាយ​ជា​បន្តបន្ទាប់​តាម​ប្រព័ន្ធ​ព័ត៌មាន និង​បណ្តាញ​សង្គម អំពី​ភាពមិនប្រក្រតី ពាក់ព័ន្ធ​និង​ការចាត់តាំង​ក្រុមគ្រួសារ​សាច់ញាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ធឹ​ម សុ​ផា ឲ្យ​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រួ​ង​មហាផ្ទៃ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូម​ធ្វើការ​បញ្ជាក់ជូន​សាធារណជន​ជ្រាបថា ក្រសួងមហាផ្ទៃ​បាន​ចាត់​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ករណីនេះ​យ៉ាង​ល្អិតល្អន់ និង​បាន​រកឃើញថា ៖ ក្នុងចំណោម​មន្ត្រីនគរបាល​ចំនួន​១១​នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ខាងលើ មាន ៦​នាក់​ជាប់​ជា​សាច់ញាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ធឹ​ម សុ​ផា ក្នុងនោះ​មាន​៤​នាក់ បម្រើការ​នៅក្នុង​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ។ ផ្អែកលើ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​នេះ ក្រសួងមហាផ្ទៃ សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​២​នាក់ ក្នុងចំណោម​៤​នាក់ ឲ្យ​ចេញទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ផ្សេង ។ ដោយឡែក​ចំពោះ​សាច់ញាតិ​ជា​មន្ត្រី​នគរបាលជាតិ​២​នាក់ ដែល​បន្ត​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ត្រូវអនុវត្ត​តួ​នា​ទៅ​ភារកិច្ច​របស់ខ្លួន​ស្របតាម​បទបញ្ញត្តិ ឬ លក្ខន្តិកៈ​ជា​ធរមាន ។​

ជាមួយគ្នា​នោះដែរ លោក William Guang បាន​លើកឡើងថា ក្រសួងមហាផ្ទៃ​បានបង្ហាញ​ពី​លទ្ធផល​ស៊ើបអង្កេត និង​ចាត់​​វិធានការ​បន្ទាប់ពី​បញ្ហា​នេះ ត្រូវបាន​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក​​លើកឡើង​ក្នុងជំនួប​ជាមួយ​សម្ដេច​តេ​ជោ​កាលពី​ម្សិលមិញ​នេះ​។ យ៉ាងណាមិញ យើងខ្ញុំ​នៅតែ​បន្ត​តាមដាន​ការអនុវត្តន៍​ច្បាប់​លើ​ករណីនេះ​ដដែល គូសបញ្ជាក់​ផងដែរ​ថា សម្ដេច​តេ​ជោ​ប្រមុខ​រដ្ឋាភិបាល គាំទ្រ​និង​ជំរុញ​ឲ្យ​ពិនិត្យ​បញ្ហា​​បក្ខពួកនិយម​នៅតាម​បណ្ដា​អង្គភាព​នានា​ផងដែរ ។​

​សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​, សម្ដេច​បាន​បញ្ជា​ផ្ទាល់​ភ្លាមៗ​តែម្ដង , ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក បាន​លើក​ពី​បញ្ហា​គ្រួសារនិយម ក្នុង​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​លោក ធឹ​ម សុ​ផា ដែល​សណ្ដោង​បងប្អូន​កូនក្មួយ​២២​នាក់ មក​នៅ​ធ្វើការ​ក្រោម​នាយកដ្ឋាន​តែមួយ​។ “​បញ្ហា​នេះ​សម្ដេច​តេ​ជោ ថា​វា​ជាការ​ខុសឆ្គង បើសិន​មាន​ករណីនេះ ក្នុង​នាយកដ្ឋាន​តែមួយ តែមាន​ចំណុច​ខ្លះ​ដែល​ត្រូវ​លើកលែង ប្រសិនជា​បញ្ហា​នោះ​វា​កើត​ពី​ការស្រឡាញ់គ្នា​របស់​កូនៗ បាន​ភ្ជាប់​សាច់ឈាម​គ្នា​”​ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×