Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្ងង់​ធ្វើ​ចេះ ពិសេស​មានៈ​ទៀត​នោះ គេ​ជេរ​ពុំ​ខុស​ទេ ព្រោះតែ​នាង​ចង់​បង្អួត​ថា​… ខ្ញុំ​ស្រឡាញ់​សត្វ​ណាស់​! (​វីដេអូ​)

spot_img

​ថ្មីៗ​នេះ​លើ​វេទិកា “​ស្រឡាញ់​សត្វ​” មួយ កញ្ញា​ម្នាក់​មានឈ្មោះ HL បាន​ថត​ឃ្លី​ប​បញ្ចុក​បបរ​ឲ្យ​ឆ្មា អម​នឹង Caption ថា ៖ “​មិនដឹងថា​វា​ស្រួល ឬ​យើង​វេទនា​ទេ ។ ពី​តូច​ដល់​ធំ​ពេល​ស៊ី​ទាល់តែ​គេ​បញ្ចុក មិន​បញ្ចុក​មិន​ព្រម​ស៊ី ។ ឥឡូវ​ទើប​ដឹងថា​អ្នកណា​កម្មករ អ្នកណា​ម្ចាស់​ហើយ​ណា៎​! ។​”

​ប្រាវៗ​! សុទ្ធតែ​ការរិះគន់​កែលម្អរ កុំ​យក​ស្លាបព្រា​បញ្ចុក​ហើយ​ប្រឹង​រុក​បញ្ចូល មើលមុខ​វា​ទៅ វា​”​សប្បាយចិត្ត​” ទេ ។ គប្បី​ដឹងថា​ច្រមុះ​របស់​ឆ្មា​វា​ងាយ​ច្រាល​អាហារ​ណាស់ ។ ធ្វើបែបនេះ​ពុំមែន​ស្រឡាញ់​ទេ​គឺ​…​សម្លាប់​វា​! ។​

​ម្យ៉ាងទៀត ឆ្មា​ពុំ​ត្រូវការ​ជាតិ​ម្សៅ​ច្រើនពេក​នោះទេ ការ​ឲ្យ​វា​ផឹក​ទឹកដោះគោ​បែបនេះ ប្រាកដជា​ស្លាប់​ដោយសារ​…​ឈ្លក់ ។ ពិសេស​ទៀត​គឺ​ការ “​បំពេញ​បន្លែ​បៃតង​” …​ពិតជា​គួរ​ឲ្យ​អស់សំណើច​ណាស់​! ។​

​គេ​បាន​ពន្យល់​ណែនាំ​ថា ៖ ល្អ​បំផុត​គឺ​ឲ្យ​វា​ផឹក វា​ស៊ី​ដោយ​ខ្លួន​វា ។ ម្ចាស់​ល្អ​គឺ​លៃលក​អាហារ​គ្រប់​ជីវជាតិ​ឲ្យ​វា ថែ​សម្អាត​វា​ជាការ​ស្រេច។​

​យ៉ាងនេះ​ក្តី​ក្មេង​រឹងរូស​ម្នាក់នេះ​នៅបាន​ឆ្លើយតប​ទាំង​ងងឹត​ងងុល​ថា ៖ “​ពិបាក​ស្អឺ​! វា​ស៊ី​បបរ​ជីវិត ឆ្ងាញ់​ជាង​មនុស្ស​ទៀត​! ពី​តូច​ដល់​ធំ​ស៊ី​តែ​អីចឹង អ្នកណា​មិនដឹង​ចេះតែ​នាំ​វា​វេទនា​!” ។​

​នេះ​បាន​ថា ប្រដៅ​អ្នក​ច្រឡំ​ថា​ខ្លួន​ចេះ ពិតជា​លំបាក​មែន​!!!​

ចន្ទ្រា

spot_img
×