Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាម​ការបរិភោគ​អាហារ នៅក្នុង​បរិវេណ​ប្រាសាទ ក្នុងពេល​ទស្សនា​ប្រាសាទ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អ​ប្សា​រា បាន​សេចក្តីជូនដំណឹង ស្តីពី​ការហាម​ការបរិភោគ​អាហារ នៅក្នុង​បរិវេណ​ប្រាសាទ ក្នុងពេល​ទស្សនា​ប្រាសាទ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​។

​បើ​យោងតាម​សេចក្តីជូនដំណឹង ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ បាន​ជូនដំណឹង​ដល់​គ្រប់​ស្ថាប័ន​ជាតិ​-​អន្តជាតិ អាជ្ញាធរ​ដែនដី មន្ទីរ​-​អង្គភាព សមាគម ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ អ្នក​ដឹកជញ្ជូន​ភ្ញៀវទេសចរ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បងប្អូន​អាជីវករ និង​សាធារណជន​ទាំងអស់​បាន​ជ្រាបថា តំបន់​រមណីយដ្ឋាន​អង្គរ គឺជា​រមណីយដ្ឋាន​នៃ​បេតិកភណ្ឌ​ពិភពលោក ដែលមាន​ប្រាង្គ​ប្រាសាទ​ដ៏​ល្បីល្បាញ​ជាច្រើន ជាពិសេស​ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ដែល​ជាទីគោរព​សក្ការៈ​ដ៏​ស័ក្តិសិទ្ធិ និង​ជា​ដួងព្រលឹង​របស់​ជាតិខ្មែរ​ទាំងមូល​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ថែមថា ក្នុងន័យនេះ ដើម្បី​ថែរក្សា​ការពារ នូវ​តម្លៃ​ដ៏​វិសេសវិសាល​នៃ​មរតក​ដូនតា​ខ្មែ និង​ដើម្បី​រក្សាបាន​នូវ​របៀបរៀបរយ សណ្តាប់ធ្នាប់ អនាម័យ​ក្នុង​បរិវេណ​ប្រាសាទ អាជ្ញាធរ​ជាតិ​អប្សរា សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖ ហាម​បរិភោគ​អាហារ​ក្នុង​បរិវេណ​ប្រាសាទ ក្នុងពេល​ទស្សនា​ប្រាសាទ ជាពិសេស​អាហារ​វេច​ខ្ចប់​ក្នុងអំឡុង ពេល​ទស្សនា​ថ្ងៃ​រះ ឬ​ថ្ងៃ​លិច​។ ភ្នាក់ងារទេសចរណ៍ សមាគម​ទេសចរណ៍ ក៏ដូចជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ត្រូវ​ជួយ​ណែនាំ​ភ្ញៀវ​របស់ខ្លួន កុំឱ្យ​បរិភោគ​អាហារ​វេច​ខ្ចប់ នៅក្នុង​បរិវេណ​ប្រាសាទ និង​គ្រឹះស្ថាន​អង្គរ​សូមជួយ​ណែនាំ​ភ្ញៀវ និង​ហាមឃាត់​មិនឱ្យ​មានការ​វេច​ខ្ចប់​អាហារ​ចូល​ទស្សនា​ប្រាសាទ​ទាំង ក្នុងអំឡុងពេល​ទិញ​ប័ណ្ណ និង​ពេល​ពិនិត្យ​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទ ​៕ ដោយ​៖​កូ​ឡាប​

spot_img
×