Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ត្រូវ​ទទួលយក និង​ស្ដាប់​រាល់​មតិ​រិះគន់ ដើម្បី​កែលម្អ​

spot_img

​ព្រះសីហនុ ​៖ សម្ដេច​ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ត្រូវ​ទទួលយក និង​ស្ដាប់​រាល់​មតិ​រិះគន់​កែលម្អ​របស់​ប្រជាពលរដ្ឋ ចំពោះ​ការងារ​គ្រប់គ្រង​រដ្ឋបាល ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា កម្ពុជា​ជា​ប្រទេស​ប្រជា​ធិ​បេ​ត្យ​សេរី​ពហុបក្ស ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញមតិ​តាម​ការយល់ឃើញ ដូច្នេះ​ក្នុងនាម​អាជ្ញាធរ ត្រូវបំពេញ​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​ត្រូវ​ទទួលយក​មតិ​រិះគន់​នោះមក​សិក្សា និង​ដោះស្រាយ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ជា​អធិបតី ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា អង្គសន្និបាត​នេះ បាន​ផ្ដោតលើ​ការពិនិត្យ​វឌ្ឍនភាព និង​ការ​ប្រឈម​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ការគ្រប់គ្រង​សំណល់​រឹង​រាវ និង​បរិស្ថាន​អនាម័យ ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ការផ្ដល់​សេវាកម្ម​ទេស​ចរណ៍ ការគ្រប់គ្រង​សំណង់ ការចុះបញ្ជី​ដីធ្លី ការងារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការកែលម្អ​សោភ័ណភាព​ខេត្ត ។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ទៅកាន់​អង្គសន្និបាត ដោយបាន​សម្ដែង​ការកោតសរសើរ និង​ផ្ដល់​ការណែនាំ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​រដ្ឋបាលខេត្ត ពិសេស​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​បាន នូវ​ជោគជ័យ​ថ្មីៗ​ទៀត សម្រាប់​ឆ្នាំ​២០១៩ របស់​ខេត្ត​ដ៏​មាន​សក្ដានុពល​មួយ​នេះ ។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ក្ដី​រីករាយ ដែល​បាន​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​ដ៏​មាន​សារ​ខាន់​នេះ ហើយ​ឆ្លៀត​ក្នុងឱកាស​នេះដែរ សម្ដេច​តាងនាម​ឲ្យ​រាជរដ្ឋាភិបាល ពិសេស​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សូម​ថ្លែង​កោតសរសើរ និង​អរគុណ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ខេត្ត និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​រួមគ្នា​សម្រេចបាន​សមិទ្ធិផល​វិជ្ជមាន​ជាច្រើន ពិសេស​ការរក្សា​សុខសន្ដិភាព សណ្ដាប់ធ្នាប់​សាធារណៈ ការអភិវឌ្ឍ​ជាតិ និង​ការលើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ។​

​សម្ដេច​ក្រឡាហោម ក៏មាន​ប្រសាសន៍​ទៅកាន់​អង្គសន្និបាត​ដែរ​ថា យើង​មាន​មោទនភាព ចំពោះ​ការ​ប្រែក្លាយ ខេត្ត​ព្រះសីហនុ​ឲ្យ​ទៅជា​ប៉ូល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​សំខាន់​របស់​ជាតិ ទោះ​ជាមាន​ឧបសគ្គ​ខ្លះ​ក៏ដោយ​។ សម្ដេច​បាន​សម្ដែង​ក្ដី​ជឿជាក់ថា​ថ្នាក់ដឹកនាំ​ខេត្ត និង​ភាគី​ពាក់ព័ន្ធ នឹង​បន្ត​រួមគ្នា​ធ្វើ​ឲ្យ​សម្រេចបាន​ទៅតាម​ទិសដៅ ដែល​ក្រសួង​បានដាក់​ចេញ ពិសេស​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ដែល​បាន​ណែនាំ​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ​កន្លងទៅនេះ ។​

​សម្ដ​ចក្រ​ឡា​ហោ ស ខេង បាន​ទាញ​ចំណាប់អារម្មណ៍​អង្គសន្និបាត ថា​ឆ្នាំ​២០១៨​កន្លងទៅនេះ កម្ពុជា​ថែរក្សា​បាន​យ៉ាង​ល្អ​នូវ​សុខសន្តិភាព​ទូទាំងប្រទេស បន្ត​រក្សាបាន​កំណើនសេដ្ឋកិច្ច ហើយ​សម្ដេច​បាន​គូសបញ្ជាក់ថា​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ផល​នៃ​កំណើន​នេះ បាន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ ទោះ​ផ្ទាល់ ឬ​ប្រយោល​ពោលគឺ​មិនមែន​បាន​ទៅលើ​តែ​ក្រុម​ណាមួយ​ឡើយ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែង​ជំរុញ និង​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ​ខេត្ត ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ខិតខំ​កែលម្អ​បញ្ហា​ប្រឈម​នានា ហើយ​ត្រូវ​ប្រឹងប្រែង​ប្រើប្រាស់​សក្ដានុពល​ខេត្ត ឲ្យ​កាន់តែ​ទទួលបាន​ផល​ជូន​ជាតិ ពីព្រោះ​ពេលនេះ ខេត្ត​ព្រះសីហនុ បាននិងកំពុង​ស្រូបយក​ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ​បរទេស​យ៉ាងច្រើន​ជា​បន្តបន្ទាប់ ដូច្នេះ​យើង​ត្រូវ​ប្រែក្លាយ​ឱកាស​នេះ ធ្វើ​យ៉ាងម៉េច ទាញយក​ប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​ឲ្យ​បាន​ច្រើន​បំផុត​។​

​ពាក់ព័ន្ធ​នឹង​លំហូរ​យ៉ាងច្រើន នៃ​ភ្ញៀវ​ទេសចរណ៍​បរទេស និង​វិនិយោគទុន​នេះដែរ សម្ដេច​បាន​គូសបញ្ជាក់ថា យើង​មិន​ត្រូវមាន​ទស្សនៈ​ប្រកាន់​ជ្រុល​ពេក​ទេនោះ​ទេ ពោលគឺ​កម្ពុជា​មានច្បាប់​គ្រប់គ្រង​ត្រឹមត្រូវ ហើយ​យើង​ត្រូវតែ​អនុវត្តន៍​ច្បាប់​ឲ្យ​បានល្អ ទោះជា​អ្នក​មក​នោះ​ជា​អ្នកមាន អ្នកក្រ ក្រុមហ៊ុន​តូច ឬ​ធំ​យ៉ាង​ក៏ដោយ ឲ្យ​តែ​ចូលមក​គោរព​ច្បាប់ យើង​ត្រូវ​ស្វាគមន៍ និង​ជួយ​សម្របសម្រួល ដើម្បី​ស្រូបយក​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​។​

​ជាមួយគ្នានេះ សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ស្ថាន​ប័នផ្ដល់​សិទ្ធិ​វិយោគ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ ត្រូវ​ពិនិត្យមើល និង​សិក្សា​សាវតារ​ក្រុមហ៊ុន​បរទេស​ឲ្យ​បាន​ច្បាស់ ទោះ​មកពី​ប្រទេស​ណាក៏ដោយ ហើយ​រដ្ឋបាលខេត្ត ក៏​ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ដើម្បី​ធានាថា​ក្រុមហ៊ុន​ទាំងនោះ នឹង​មកឈរ​ជើង​នៅ​កម្ពុជា ដើម្បី​តែ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដូចជា​ការលាង​លុយកខ្វក់​ជាដើម​ឡើយ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×