Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ជំរុញ​ឲ្យ​មន្ត្រីនគរបាល បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត ស្វែងរក​ចាប់​ខ្លួ​មុខ​មុខសញ្ញា ជនសង្ស័យ​នៅ​សេសសល់​ដែល​ប្រព្រឹត្ត​បទល្មើស​ហើយ​គេចខ្លួន​

spot_img

​បន្ទាយមានជ័យ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ជំរុញ​ឱ្យកម្លាំង​នគរបាល​ការិយាល័យ​ជំនាញ និង​កម្លាំង​នគរបាល​នៅតាម​បណ្តា អធិការដ្ឋាន​ស្រុក​ក្រុង​ទាំង​៩ បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត ស្វែងរក​ចាប់​ខ្លួ​មុខ​មុខសញ្ញា ជនសង្ស័យ​នៅ​សេសសល់​ដែល​ប្រព្រឹត្ត​បទល្មើស​ហើយ​គេចខ្លួន ត្រូវ​តាម ចាប់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ឱ្យបាន ដោយ​មិន​ត្រូវឱ្យ​រួចខ្លួន​បានឡើយ​។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ ដែលមាន​ការចូលរួម​ពី​កម្លាំង​នគរបាល ក្រោមបង្គាប់​ប្រមាណ​ជិត ៥០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានដាក់​បទបញ្ជា​ដល់​កម្លាំង​ក្រោមបង្គាប់ ត្រូវ​ពង្រឹង​វិន័យ​កងកម្លាំង​នគរបាលជាតិ ឱ្យបាន​ម៉ឺងម៉ាត់ និង​អនុវត្ត​ការងារ​ដឹកនាំ​ការពារ​សន្តិសុខ ឱ្យមាន​សុវត្ថិភាព​ប្រសើរឡើង​ខ្ពស់ ខណៈដែល​ខេត្តបន្ទាយមានជ័យ​រយៈ​ពេល​ចុងក្រោយ​កើតមាន​បទល្មើស​កើនឡើង។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ថ្លែងថា កន្លងមក កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បំបែកសំណុំរឿង​បទល្មើស​ព្រហ្មទណ្ឌ សម្រេចបាន​ជោគជ័យ​ជា​បន្តបន្ទាប់ នៅពេល​បទល្មើស​កើតឡើង គឺ​កម្លាំង​នគរបាល បានចេញ​ប្រតិបត្តិ​ការបង្ក្រាប ចាប់​ជន​ល្មើ យកមក​ផន្ទាទោស​តាមផ្លូវ នេះ​ជា​មោទនភាព និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា កាលពី​កន្លងទៅ​ថ្មីៗ​នេះ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានកើត​ឡើង​នូវ​បទល្មើស​ឧក្រិដ្ឋ​អំពើ​ឃាតកម្ម​រឿង​ស្នេហា​ត្រីកោណ ជនរងគ្រោះ​បាន​រង​ការកាប់សម្លាប់​និង​យក​សព​ដុតចោល​ដើម្បី​បំបាត់​ភ​ស្ថុ​តាង​។ បទល្មើស​នោះ​ត្រូវបាន​មហាជន​មានការ​ភ្ញាក់ផ្អើល​។​ប៉ុន្តែ​ក្រោយ​កើតឡើង​តែ​រយៈពេល​៣៦​ម៉ោង កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​។​

​កម្លាំង​នគរបាល​ដែល​បំបែកសំណុំរឿង​ឃាតកម្ម​នោះ ក៏ត្រូវ​បាន​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ លើកទឹកចិត្ត​ផ្តល់​ថវិកា​១​លាន​រៀល ជាការ​ឆ្លើយតប នៃ​ការខិតខំ​ប្រឹងប្រែង ធ្វើ​ការងារ​សម្រេចបាន​លទ្ធផល​។​

​បើ​យោងតាម​របាយការណ៍​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បង្ហាញ​ឱ្យដឹងថា បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង ៦​លើក លើ​៤​លើក កើនឡើង​២​លើក ចេញ​ប្រតិបត្តិ​ការបង្ក្រាប​៥​លើក ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ បទល្មើស​គ្រឿងញៀន​កើតឡើង​៣៤​លើក​លើ​២៧​លើក កើន​៧​លើក បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​១២៤​នាក់ ក្នុងនោះ​ស្រី​៥​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×