Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​ផ្ទះសំណាក់ សុខ​វិសាល ឃា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​រំដោះ​នារី​៦​នាក់ ក្នុងការ ជួញដូរ​ផ្លូវភេទ​

spot_img

​កណ្ដាល​៖ ទីតាំង​ផ្ទះសំណាក់​យីហោ សុខ វិសាល មួយកន្លែង​នៅ​ក្រុង​តាខ្មៅ ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល សហការ​ជាមួយ​នគរបាល​ក្រុង​តាខ្មៅ ចុះ​ធ្វើការ​បង្ក្រាប​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យកមក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ករណី​បង្ក្រាប​ខាងលើ ធ្វើឡើង​នៅវេលា​ម៉ោង​២១ និង​៣០​នាទី ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្លូវ​លេខ ១១០B ស្ថិតក្នុង​ភូមិ​ថ្មី​២ សង្កា​ក់តា​ខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្តាល ។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹងថា ផ្ទះសំណាក់​ដែល​ត្រូវធ្វើ​ការបង្ក្រាប​មាន​យីហោ សុខ វិសាល មាន​ទីតាំង ត្រង់ចំណុច​ផ្លូវ​លេខ ១១០B ភូមិ​ថ្មី​២ សង្កា​ក់តា​ខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ជា​អន្តរការី​ឈ្មោះ ទូច ចាន់ ហៅ​ក្រពុំ​ឈូក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​អង្គ​បាន ឃុំ​អង្គ​បាន ស្រុក​កងមាស ខេត្តកំពង់​ចាម មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ផ្ទះជួល​ក្នុងភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល (​ត្រូវ​ឃាត់ខ្លួន​) ។ ចំណែក​នារី​រងគ្រោះ​ដែល​កម្លាំង​នគរបាល​ធ្វើការ​សង្គ្រោះ​មាន​គ្នា​៦​នាក់ ទី​១-​ឈ្មោះ លី​ហួ (​អនីតិជន​)​ទី​២-​ឈ្មោះ ម៉ៅ រក្សា ទី​៣-​ឈ្មោះ សៀង គា ទី​៤-​ឈ្មោះ ធី ចាន់​លី​ណា ទី​៥-​ឈ្មោះ មុន លក្ខិណា និង​ទី​៦ -​ឈ្មោះ ពេជ្រ រតនា ។​

​ប្រភព​ដដែល​បន្តថា ក្រោយពី​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​ទទួលបាន​ព័ត៌មាន​ករណី​ខាងលើ នៅ​ចំណុច​ផ្ទះសំណាក់ ភ្លាមនោះ​កម្លាំង​ជំនាញ​បានធ្វើ​ការសហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យកមក​ស្នងការដ្ឋាន​ន​គ​របាល​ខេត្តកណ្ដាល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែកឯ​នារី​រងគ្រោះ​៦​នាក់ ត្រូវបាន​នាំមក​ការិយាល័យ​ជំនាញ​ខេត្ត ធ្វើការ​សង្គ្រោះ និង​មានការ​ជួយឧបត្ថម្ភ ពី​អង្គការ​មេត្រី អន្តរជាតិ​ផងដែរ ៕ ដោយ​ ៖ កូ​ឡាប​

spot_img
×