Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ កាត់ទោស​ជនជាតិ​ចិន ២​នាក់ ដាក់ពន្ធនាគារ​មួយជីវិត ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១០​គីឡូ​

spot_img

ភ្នំពេញ ​៖​ ជនជាតិ​ចិន ២​នាក់ ដែល​ជួញដូរ​ជួញដូរ​គ្រឿងញៀន​ទម្ងន់​ជាង ១០​គីឡូក្រាម​នៅ​ចំណុច​ប៉ុស្តិ៍​ប្រៃ​ស​ណី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩​នេះ ត្រូវបាន​លោក សេង រិទ្ធី ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ ដឹកជញ្ជូន ជួញដូរ និង​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​លោក​ចៅក្រម ប្រកាស​សាលក្រម ដាក់ពន្ធនាគារ​មួយជីវិត និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦០​លាន​រៀល​ចូល​ជា​ថវិការដ្ឋ ។​

​សាលក្រម​របស់​តុលាការ បានសម្រេច​ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ Lin Chen Chia ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ ជនជាតិ​ចិនដីគោគ និង​ឈ្មោះ Lai Kuan ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ដាក់ពន្ធនាគារ​កំណត់​រយៈពេល អស់​មួយជីវិត និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦០​លាន​រៀល​ចូល​ជា​ថវិការដ្ឋ ពីបទ ដឹកជញ្ជូន ជួញដូរ និង​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ប៉ុស្តិ៍​ប្រៃ​ស​ណី​កម្ពុជា សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ យោងតាម​មាត្រា ៤០ នៃ​ច្បាប់​ស្តី​ប​ពី ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​គួររំលឹកថា ជនជាប់ចោទ​ទាំង​២​នាក់ ខាងលើ​ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែ​កក្ដ​ដា ឆ្នាំ​២០១៨​នៅ​ចំណុច​ប៉ុស្តិ៍​ប្រៃ​ស​ណី​កម្ពុជា សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​កំពុង​រងចាំ​ទទួល​គ្រឿងញៀន​ដែល​ផ្ញើ​ពី​ប្រទេស អាឡឺម៉ង់​មក​ប្រទេស​កម្ពុជា​។ នៅពេល​ឃាត់ខ្លួន​ជនជាប់ចោទ សមត្ថកិច្ច បាន​ដកហូត​គ្រឿងញៀន​ប្រភេទ អ៊ិ​ច​ស្តា​ហ្ស៊ី (MD និង​MA) ចំនួន ១,០០៨.៣៧​ក្រាម (​ជាង​១០​គីឡូក្រាម​) ដែល​ត្រូវគេ​ច្រក​ក្នុង​ប្រអប់​បិទ​ជិត​៕ ដោយ​៖​កូ​ឡាប​

spot_img
×