Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​១​ក្បាល​នេះ​តប់ប្រមល់​ខ្លាំងពេក​មើលទៅ បានជា​ចាក​ចេញពីផ្ទះ​បាត់ ៣-៤​ថ្ងៃ ពេល​ត្រឡប់មកវិញ​នាំ​…​ក្លើម្រាក់​មក​តាម​ទៀត​! (​វីដេអូ​)

spot_img

នេះ​គឺជា​រឿង​ពិត​គួរ​ឲ្យ​អស់សំណើច​របស់​សុនក “​ជើងល្អ​” មួយ​ក្បាល​ដែល​ធ្វើ​ឲ្យ​ម្ចាស់​របស់​វា​ប្រឈម​នូវ​រឿងរ៉ាវ​ស្មាន​ពុំ​ដល់​…​។​

​យប់​មួយ​នោះ នាង​ជា​ភរិយា​និង​ស្វាមី Laura ហើយ Kylekrier រស់នៅ​ក្រុង Concardia រដ្ឋ Kancas បាន​ព្រលែង​ឆ្កែ​សំណព្វ​របស់ខ្លួន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ដើម្បី “​អនាម័យ​” តាម​ទម្លាប់​ធម្មតា ។ ស្មាន​ពុំ​ដល់​ថា ឆ្លៀតឱកាស​នោះ​វា​នៅ “​ដើរលេង​” បាត់​មិន​ខ្ចី​ត្រឡប់មកវិញ ។​

​អ្នក​ទាំង​២ បាន​ឆ្លៀតពេល​ដើររក​វា​គ្រប់កន្លែង តែ​ពុំ​ឃើញ​សោះ ចុងក្រោយ​វា​អស់សង្ឃឹម​គិតថា​ពួកគេ​បាត់​ឆ្កែ​សម្លាញ់​ហើយ ។​

​ប៉ុន្តែ​នៅ​ព្រឹក​មួយ​នោះ ប្តី​ប្រពន្ធ Krier ស្រឡាំងកាំង​យ៉ាងខ្លាំង ពេលឮ​គេ​ប្រាប់ថា បានឃើញ​ឆ្កែ​ខ្មៅ​នេះ វា​កំពុង​ដើរលេង​កន្លែង​មួយ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ ពី​ផ្ទះ​រួម​នឹង​គ្នីគ្នា​វា​១​ក្បាល​ទៀត ។​

​ពួកគេ​ជិះ​រថយន្ត​ឆ្ពោះទៅ​កន្លែង ដែល​គេ​ប្រាប់ ក៏​ប្រទះឃើញ​វា​កំពុង​ហក់លោត​លើ​វាលស្រែ​ក្បែរ​ពំនូកចំបើង​មួយ ។​

​ប៉ុន្តែ​ពេល​វា​ដើរ​សំដៅ​ពួកគេ​នោះ នៅមាន​ក្លើម្រាក់​គេ​២​ក្បាល​ទៀត ក្នុងនោះ “១​ក្បាល​” គឺជា​ពពែ​ទៅវិញ​! ។ ពួកវា​លោត​ឡើង​រថយន្ត​តាម “​អា​ខ្មៅ​” ជា​មិត្ត​ម្រាក់​ដែរ ។ លើ​ឡាន​ពួកវា​ប្រឡែង​គ្នា​លេង​យ៉ាង​សប្បាយ ។​

​នៅ​មិនទាន់​ចប់​ទេ​! ប៉ុន្មាន​ថ្ងៃក្រោយ​ម្ចាស់​ពពែ​បានមក​ទាក់ទង​សុំ​យកទៅ​វិញ ។ មិនបាន​ប៉ុន្មាន​ផង​ដល់ពេល​ម្ចាស់​ឆ្កែ​ស ។​

​គិតៗ​ទៅ​សត្វ​វា​ចិត្ត​ទូលាយ​មែន​! មិន​ថា​ក្នុង​អម្បូរ​ទេ ក្រៅ​អម្បូរ​ក៏​អាច​រាប់អាន​ជា​… ក្លើម្រាក់​បានដែរ ។​

spot_img
×