Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​សម្លាប់​មនុស្សនៅ​វៀតណាម រត់គេច​មក​លាក់ខ្លួន នៅ​ក្រុង​ប៉ោយប៉ែត ត្រូវ​ចាប់ខ្លួន​

spot_img

​កំពត​: ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី 1​មីនា 2019 កម្លាំង​ស្នងការដ្ឋាន​នគរបាល ខេត្ត​គៀង​យ៉ាង សហការ​ជាមួយ កម្លាំង​ស្នងការដ្ឋាន​នគរបាល ខេត្តកំពត និង កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ឈ្មោះ ផាម វ៉ាន់​ទៀង ឬ ម៉ឺ​យ ហៃ ភេទ​ប្រុស កើត​ឆ្នាំ 1955 ស្រុកកំណើត ខេត្ត​ត្រា​យិ​ញ បាន​ប្រព្រឹត្ត​បទ​ប្លន់ សម្លាប់ 23-1-2019 នៅ​ភូមិ​មិញ​ភូ ស្រុក​យ៉ង​ថា​ញ់ ខេត្ត​គៀង​យ៉ាង​។​

នគរបាល​ខេត្តកំពត​បានបញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​ខាងលើនេះ​បាន ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ជាច្រើន​ទៀត នៅ​វៀតណាម ។ ក្រោយ​ប្រ​ព្តឹ​ត្ត បានគេច​មក​លាក់ខ្លួន នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​គៀង​យ៉ាង បាន និង​កំពុង​នាំ​ជននេះ ពី​កម្ពុជា ទៅ​វៀតណាម​វិញ ដើម្បី​អនុវត្ត​ទោស​នៅ​ប្រទេស​វៀតណាម​៕ ដោយ​ ៖ ​កូ​ឡាប​

 

spot_img
×