Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីក​គ្រឹះ ដើម្បី​សាងសង់​អគា​អគ្គិសនី​កម្ពុជាបន្ថែម​ មាន​ទី​តាំង​ខាងកើត​វត្តភ្នំ រកឃើញ​បដិមា​សាង​ពី​ថ្មភក់ បដិមា​ពី​លោហៈ និង​កុលាលភាជន៍​រឹង ជាច្រើន​

spot_img

​ភ្នំពេញ​: ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ ​នា​ថ្ងៃ​១០​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ កុម្ភៈ​និង​ទី​១ ខែមីនា ឆ្នាំ​២០១៩ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​និង​ប្រមូល​ទុក នូវ​បុរាណវត្ថុ​មួយចំនួន ដែល​លេច​ចេញពី​ការជីក​គ្រឹះ ដើម្បី​សាងសង់​អគា​អគ្គិសនី​កម្ពុជា បន្ថែម​មាន​ទី​តង​ខាងកើត​វត្តភ្នំ​។

​មន្ទី​វប្បធម៌​និង​វិចិត្រសិល្បៈ បា​នប​ន្ដែ​ម​ថា​ បុរាណវត្ថុ​ដែល​ប្រមូលបាន រួមមាន បដិមា​សាង​ពី​ថ្មភក់ បដិមា​ពី​លោហៈ និង​កុលាលភាជន៍​រឹង ជាច្រើន​ទៀត​។ ករណីនេះ​ក្រុមការងារ បានធ្វើការ​ទុកដាក់ ក្នុង​កន្លែង​មាន​សុវត្ថិភាព និង​ធ្វើការ​ចុះបញ្ជី​តាម​លក្ខណៈ​បច្ចេកទេស​។ ក្រសួង ក៏ដូចជា​មន្ទីរ​សូម​ជម្រាប​ដល់​សាធារណជន​បងប្អូន​ថា ប្រសិនបើ​បងប្អូន​បាន​ជួបប្រទះ​រាល់​វត្ថុ​ទាំង​ឡយ​ណា ដែលជា​វត្ថុ​បុរាណ​សូម​បងប្អូន​សហការ​រាយការណ៍ ជូន​មន្ទីរ​វប្បធម៌ និង​ក្រសួង ដើម្បី​ចុះ​ពិនិត្យ​ដូច​ក្នុងករណី​ខាងលើ​៕​ ដោយ​:​កូ​ឡាប​

 

spot_img
×