Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ សុំ​ឲ្យ​ចិន​លើកលែង​ពន្ធ​នាំចូល​សម្រាប់​ផលិតផល​កសិកម្ម​អា​មេ​រិច​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​សុំឲ្យ​ភាគី​ចិន លើកលែង​ពន្ធ​នាំចូល សម្រាប់​ផលិតផល​កសិកម្ម​រប​ស់អា​មេ​រិច ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន បន្ទាប់ពី​លោក​ប្រកាស​ពន្យា​ពេល​មិន​កំណត់​ពន្ធ​ចំនួន ២៥​ភាគរយ​លើ​ផលិតផល​នាំ​ចូល​ពី​ចិន​។​

​លោក​បាន​និយាយ​នៅក្នុង Twitter ថ្ងៃ​សុក្រ​ម្សិលមិញ​ថា “​ខ្ញុំ​បាន​សុំឲ្យ​ភាគី​ចិន​លុប​ចោលព​ន្ធ​នាំ​ចូល​ ​សម្រាប់​ផលិត​ផល​​កសិកម្ម​របស់​ពួកយើង មាន​សាច់​គោក និង​សាច់ជ្រូក​ជាដើម ដោយ​ផ្នែក​លើ​ការពិត​ថា ពួក​យើង​កំពុង​ទៅ​មុខ​យ៉ាង​ល្អ​លើ​ការពិភាក្សា​គ្នា​ពី​ពាណិជ្ជកម្ម​”​។​

​លោក​និយាយថា លោក​មិន​ដំឡើង​ពន្ធ ២៥​ភាគរយ​លើ​ផលិតផល​នាំ​ចូល​ពី​ចិន នៅ​ថ្ងៃ​ទី ១ ខែ​មីនា​នេះ​ទេ​។​

​សូមបញ្ជាក់​ថា ការប្រកាស​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ការពន្យា​ពេល​កំណត់​ពន្ធ​ដ៏​ខ្ពស់ គឺ ២៥​ភាគរយ​សម្រាប់​ផលិតផល​នាំចូល​ពី​ចិន បាន​ធ្វើឡើង​ក្រោយពេល អា​មេ​រិច និង​ចិន​សម្រេច​បាន​ការព្រមព្រៀង​គ្នា​លើ​ការធ្វើ​ពាណិជ្ជកម្ម​។​

​ពន្ធ​ដែល​អា​មេ​រិច​គ្រោង​កំណត់​លើ​ចិន​នោះ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ប្រសិន​ជា​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​សម្រេចបាន​។​

​ប្រទេស​ចិន​គឺជា​ទីផ្សារ​ផលិផល​កសិកម្ម​ធំ​បំផុត​ទី ២​របស់​អា​មេ​រិច​។ នេះ​បើ​តាម​ទិន្នន័យ​ការិយាល័យ​តំណាង​ពាណិជ​កម្ម​អា​មេ​រិច​។ កាលពី​ឆ្នាំ ២០១៧ អា​មេ​រិច​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​ចិន មានតម្លៃ​ទឹកប្រាក់ ២០​ពាន់​លាន​ដុល្លា ដោយ​ក្នុង​នោះ​ផលិតផល​សណ្តែកសៀង​សំខាន់​ជាងគេ ដោយ​មាន​ទំហំ​ទឹកប្រាក់ ១២​ពាន់​លាន​ដុល្លា​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×