Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ប្រើ​អំពើហិង្សា​ទៅលើ​មន្ដ្រី​ជំរឿន និង​ជេរ​ត្មេះ​ដៀល​ដល់​ថ្នាក់ដឹកនាំ​

spot_img

​ខេត្តតាកែវ ៖ កម្លាំង​សមត្ថកិច្ច បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ប្រើ​អំពើហិង្សា​ទៅលើ​មន្ដ្រី​ជំរឿន​ម្នាក់ ក្នុង​ពេល​ចុះ​បំពេញការងារ និង​បាន​ជេរ​ត្មេះ ដៀល ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​។ ជនបង្ក​ត្រូវ​បាន កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ ដែល​ករណី​នេះ បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ត្រ​គៀត ឃុំ​ឧត្ដម​សុរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩​។​

​បុរស​ម្នាក់​ខាងលើ​នេះ ឈ្មោះ មិន សុក ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រ​គៀត ឃុំ​ឧត្ដម​សុរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ យ៉ាង សុភាព ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​រំពា​ក់ពេន ឃុំ​ឧត្ដម​សុរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុងពេល​មន្ដ្រី​ជំរឿន ចុះ​បំពេញការងារ​ជំរឿន​ប្រជាជន នៅ​ទីតាំង​ខាងលើ ស្រាប់តែ​លោក មិន សុក បាន​រារាំង​មិន​ឲ្យ​លោក យ៉ាង សុភាព ចុះ​បំពេញ​ឯកសារ និង​ធ្វើ​ការងារ​នោះទេ​។ ភ្លាម​នោះ​លោក មិន សុក បាន​មក​ដណ្ដើម​ឯកសារ​ការងារ ដែល​លោក យ៉ាង សុភាព ចុះ​ធ្វើ​បាន​ចំនួន​៥៧​គ្រួសារ និង​ផែនទី​ប្លង់​ជំរឿន​យក​ទៅ​ហែក និង​ដុត​ចោល​ទាំងអស់ ថែមទាំង​បាន​ទាត់​លោក យ៉ាង សុភាព ដែល​ជា​មន្ដ្រី​ជំរឿន ចំនួន​បួន​ជើង​ទៀតផង​។ លើស​នេះ​ទៅទៀត លោក មិន សុក បាន​ជេរ​ត្មេះ ដៀល ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់​៕ ដោយ​:​កូឡាប​

spot_img
×