Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ជំរឿន​ទូទៅ​ទូ​ទាង​ប្រទេស​

spot_img

​ភ្នំពេញ ​: ការធ្វេីជំរឿន លេីក​ទី​៣ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ជា​ទូទៅ​ធ្វេី​ឡេីង​រៀងរាល់ ១០​ឆ្នាំ ម្ដង ដើ​ម្បី​ទទួលបាន​ទិន្នន័យ​ប្រជាសាស្ត្រ ជាក់លាក់ សម្រាប់ ប្រេី​ប្រាស់ រៀបចំតាក់តែង​គោលនយោបាយ​ឲ្យបាន​ត្រឹមត្រូវ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា​ ​ក្នុង​​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ជំរឿន​ទូទៅ ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ជម្រាបជូន​ថា ជំរឿន​ទូទៅ​ប្រជាជន នៅ​ទូទាំង​ប្រទេស នឹង​ប្រព្រឹត្តទៅ​ចាប់ ពី​ថ្ងៃ​ទី ០៣ ដល់ ១៣ ខែ​មីនា ឆ្នាំ​២០១៩ នា​ពេល​ឆាប់ៗ​ខាងមុខ ។​

​នេះ​ជា​ការធ្វេីជំរឿន លេីក​ទី​៣ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ជា​ទូទៅ​ធ្វេី​ឡេីង​រៀងរាល់ ១០​ឆ្នាំ ម្ដង ដើម្បី​ទទួលបាន​ទិន្នន័យ​ប្រជាសាស្ត្រ ជាក់លាក់ សម្រាប់ ប្រេី​ប្រាស់ រៀបចំតាក់តែង​គោលនយោបាយ​ឲ្យបាន​ត្រឹមត្រូវ និង​ដើម្បី​ធ្វេី​ជា​សូចនាករ​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព របស់​កម្ពុជា ២០១៦-២០៣០ ដោយ​មិន​ទុក​ឲ្យ​នរណា​ម្នាក់​ឯកោ​ឡើយ ។​

សម្តេច​ក្រឡាហោម បាន​បន្ថែមទៀតថា ” ក្នុងន័យនេះ ខ្ញុំ​សូម​ធ្វេី​ការ​អំពាវនាវ​ដល់​ប្រជាជន ទូទាំង​ប្រទេស សូម​គាំទ្រ និង​ចូលរួម​ក្នុង​កិច្ចការ​ដ៏ មាន​សារៈសំខាន់ ឲ្យបាន​គ្រប់ ៗ​គ្នា ប្រកបដោយ​ក្ដី​ស្មោះស្ម័គ្រ ក្នុង​ការផ្ដល់​ព័ត៌មាន​តាម​ការសម្ភាសន៍​ឲ្យបាន​គ្រប់គ្រាន់ ត្រឹមត្រូវ និង​សោះ​ត្រង់ ជូន​ដល់​មន្ត្រី ជំរឿន ដើម្បី​ជា​ប្រយោជន៍​របស់​បងប្អូន ជនរួមជាតិ និង​ដើម្បី​អនាគត​ដ៏​សម្បូរណ៍ សប្បាយ​នៃ​ប្រទេសជាតិ​របស់យើ​ង “​។​

​សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា ​”​ក្រោយ​ការអំពាវនាវ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ជំរឿន​ទូទៅ​ទូទាំងប្រទេស ដែល នឹង ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់ ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ខាង​មុច​នេះ ខ្ញុំ​បាន​សង្កេតឃើញ និង បាន​ទទួល​ចម្ងល់ ក៏​ដូច​ជា​សំណួរ​មួយចំនួន​ទាក់ទង បញ្ហា​នេះ​ដែល​ខ្ញុំ​សុំ​ធ្វើការ​បកស្រាយ​បំភ្លឺ​ដូចតទៅ ​៖

១- ចំពោះ​ចម្ងល់​ដែល​បាន​លើកឡើង​ថា​តើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ជា ពិសេស បងប្អូន​ដែល​កំពុង​ធ្វើការ នៅ​ក្រៅ​ប្រទេស​តើ​ត្រូវ​ឲ្យ​ត្រឡប់​ចូល​មក​ប្រទេស​ដើម្បី​ធ្វើ​ជំរឿន​ឬ​យ៉ាងណា​? បញ្ហា​នេះ​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​សូម​ប្រកាស​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ឲ្យ​បាន​ជ្រាបថា​៖ បងប្អូន​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​គឺ​មិន​តម្រូវ​ឲ្យ​ត្រឡប់​ចូល ប្រទេស នោះទេ គឺ​អ្នកបច្ចេកទេស​ធ្វើ​ជំរឿន បាន​សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​រៀបចំ​ឯកសារ​សម្រាប់​ភ្នាក់ងារ​តាម​ប្រទេស​នានា​ដើម្បី​ធ្វើ​ជំរឿន​ប្រជា ពលរដ្ឋ ខ្មែរ​ដែល​កំពុង​រស់នៅ​បណ្តា​ប្រទេស​ទាំងនោះ ។ ដូច្នេះ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេ​សសូម​ចូលរួម​ជាមួយ​ភ្នាក់ងារ​ជំរឿន ដើម្បី​ឲ្យ​ការធ្វើជំរឿន​មាន​ភាពត្រឹមត្រូវ​និង​ទទួលលទ្ធផល​យកជាកា​រ​បាន ។​

២- ចំពោះ​ចម្ងល់​ទាក់ទង​នឹង​ជនបរទេស​ជា​អន្តោប្រវេសន៍ និង មិនមែន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​? បញ្ហា​នេះ​ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ថា​៖ ការធ្វើជំរឿន​នេះ​ក្រុម​បច្ចេកទេស​របស់​យើង​បាន​ត្រៀម​ឯកសារ​សំណួរ​ជាច្រើន​ភាសា​រួចរាល់​ហើយ ហើយ​កិច្ចការ​នេះ​នឹង​ធ្វើឲ្យ​យើង​ដឹង​កាន់តែច្បាស់​អំពីប​រិ​មាណ​ជន​បរទេស​ទាំងអស់ គ្រប់​សញ្ជាតិ ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​” ។​

​សម្តេច​ក្រឡាហោម​បាន​បន្ថែមថា ជាថ្មី​ម្តងទៀត​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាជន ទូទាំង​ប្រទេស សូម​គាំទ្រ និង​ចូលរួម​ក្នុង​កិច្ចការ​ដ៏ មាន​សារសំខាន់ ឲ្យបាន​គ្រប់ ៗ​គ្នា ប្រកប ដោយ​ក្ដី​ស្មោះត្រង់ ក្នុង​ការផ្ដល់​ព័ត៌មាន​តាម​ការសម្ភាសន៍​ឲ្យបាន​គ្រប់គ្រាន់ ត្រឹមត្រូវ ជូន​ដល់​មន្ត្រី ជំរឿន ដើម្បី​ជា​ប្រយោជន៍​របស់​បងប្អូន ជនរួមជាតិ និង​ដើម្បី​ជា​ផលប្រយោជន៍​នៃ​ប្រទេស​ជាតិ​យើង ៕ ដោយ​ ៖ ​កូឡាប​

spot_img
×