Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ណាស់​! ស្ត្រី​ម្នាក់​ត្រូវ​ទ្វារ​ទម្ងន់ 100 kg រលំ​សង្កត់​លើ​ទាំង​កម្រោល ខណៈ​រៀប​ចូលក្នុង​ជណ្តើរយន្ត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ត្រូវ​… (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ច្រើន​កន្លែង បន្ទាប់​ទ្វារ​កញ្ចក់​ទម្ងន់ ១០០ គ​.​ក្រ បាន​ដួល​រំ​ល​សង្កត់ពីលើ​នាង​ទាំង​កម្រោល នៅក្នុង​ផ្សារ​ទំនើប Alexandra Central Mall កាលពី​ថ្ងៃទី​រសៀល​ថ្ងៃអាទិត្យ កន្លងមកនេះ ។​

​សារព័ត៌មាន Shin Min Daily News បាន​រាយការណ៍​ថា ជនរងគ្រោះ​អាយុ ៤៧ ឆ្នាំ ឥឡូវនេះ​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ National University Hospital ទីកន្លែង​ដែល​ត្រូវបាន​ព្យាបាល​របួស​ត្រង់​ក្បាល និង​ក៏ដូចជា​របួស​ប៉ះពាល់​ដ​ល់​ថ្លើម​ផងដែរ ។​

​មានការ​ឆ្អឹង​ជាច្រើន​កន្លែង​នៅ​ជើង និង​ឆ្អឹង​អាង​ត្រគាក​របស់​នាង ហេតុនេះ នាង​តម្រូវ​ឲ្យ​មានការ​វះកាត់ ដើម្បី​ជួយ​ទ្រទ្រង់​ឆ្អឹងខ្នង​ឲ្យ​មាន​ស្ថិរភាព ។ នេះ​បើ​យោងតាម​ប្អូនស្រី​របស់​នាង​បាន​ប្រាប់​ឲ្យ​ដឹង ។​

​តាមរយៈ​វីដេអូ CCTV បានបង្ហាញ​ឲ្យ​ឃើញ​មុនពេល​កើតហេតុ បុរស​ម្នាក់​ដែល​ត្រូវជា​ប្តី​របស់​នាង​បាន​ចូលមកក្នុង​បន្ទប់​មួយ ដើម្បី​ឡើង​ជណ្តើរយន្ត និង​បន្ទាប់មក​នារី​រង​គ្រោះជា​ប្រពន្ធ​ក៏បាន​ដើរ​ចូលមក​តាម​ក្រោយ ។ ប៉ុន្តែ អកុសល ខណៈ​នាង​ចូលដល់​ក្នុង​ពុំបាន​ប៉ុន្មាន​វិនាទី​ផង ស្រាប់តែ​ទ្វារ​មួយ​បាន​ដួល​រំលំ​ពីលើ​នាង​ទាំង​កម្រោល​តែម្តង ។ ភ្លាមៗ​នោះ ប្តី និង​បងប្រុស​របស់​នាង បាន​ប្រញាប់ប្រញាល់​លើក​ទ្វារ​ទម្ងន់ ១០០ គ​.​ក្រ នោះ​ចេញពី​នាង​… ៕ រក្សា​

spot_img
×