Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​បង្ក្រាប​ទ្រុងទ្រាយ​ធំ​នៅ​រ៉ុក : ជនសង្ស័យ​១៧​នាក់ និង​វត្ថុតាង​ដែល​មាន​ថ្នាំញៀន​ជិត​៥០​គី​ឡូ បញ្ជួនទៅ​តុលាការ​

spot_img

​ភ្នំពេញ​: កាលពី​ថ្ងៃ​ទី​២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ០១ និង ៣០ នាទី រំលង​អធ្រាត្រ ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់ របស់​លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក លី សុ​ផា​ណា ព្រះ​រាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​កម្លាំង​អន្តរាគមន៍​ពិសេស ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​បង្ក្រាប​ក្នុង​បទល្មើស​ជាក់សែ្តង​ទីតាំង​មជ្ឈមណ្ឌល​កំសា​ន្ត​រ៉ុក ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ប្រើប្រាស់ សម្រួល និង ចាត់ចែង ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​

​នៅ​ពេល​ចុះ​ទៅ​ដល់​ទីតាំង​ខាង​លើ​កម្លាំង​ប្រតិបត្តិការ​ចម្រុះ​យើង​បាន​ធ្វើ​ការត្រួតពិនិត្យ​ទីតាំង​ខាងលើ ចំនួន ១៥ បន្ទប់ រកឃើញ ឃាត់ខ្លួន​មនុស្ស​ចំនួន ៣១១ នាក់ ( ប្រុស ២៥៦ នាក់ នាក់ ស្រី ៥៥ នាក់​) និង​ចាប់​យក​បាន វត្ថុតាង ពាក់​ពន្ធ័​បទល្មើស​មួយចំនួន បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ ។​

​វត្ថុតាង​សារធាតុ​ញៀន​ចាប់​យក​សរុប​រួម

១. ថ្នាំ​គ្រាប់ អិច​ស្តា​ស៊ី គ្រវី ១២​គីឡូក្រាម ២១៩.២៦​ក្រាម

២. កេតា​មីន​(Ketamine) ៨​គីឡូក្រាម ៩៣៥.០៦​ក្រាម​

៣. ថ្នាំ​បន្សាប (Nimetazepam) ៣០៥.១០​ក្រាម

៤. មេតំ​ហ្វេ​តា​មីន​(ICE) ១.៦​ក្រាម​

៥. ហេ​រ៉ូ​អ៊ីន (Heroine) ០.៦១​ក្រាម

​សរុប​សារធាតុ​ញៀន ទម្ងន់ ២១ គីឡូក្រាម ៤៦១,៦៣ ក្រាម​

-​កញ្ឆា​ក្រៀម​ទម្ងន់ ៦៦,៤៣ ក្រាម​

-​ធ្វើតេស្តិ៍​បឋម​មិន​ច្បាស់លាស់ ទម្ងន់ ១៥,១៤ គីឡូក្រាម (​សង្ស័យ​ធាតុគីមី​)

-​សំបក​វេច​ខ្ចប់​(​សំបក​កែវ ចំនួន ២៤៧ ,​សំបក​កេះ និង​ថង់​ផ្លាស្ទី​ក​មួយ​ចំនួន​)

​ទម្ងន់​ប្រហែល ១២ គីឡូក្រាម

សរុប​រួម​ទម្ងន់ ៖ ៤៩,៤៤ គីឡូក្រាម

​ក្រោយពី​ធ្វើ​ការស្រាវជ្រាវ លើ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន សមត្ថកិច្ច​យើង​រកឃើញ​ថា ៖​ជាប់​ពាក់ព័ន្ធ ជនសង្ស័យ​ចំនួន ១៧ នាក់​(​ប្រុស ១៦ និង​ស្រី ០១) ពាក់​ពន្ធ័​បទល្មើស ប្រើប្រាស់ សំរួល និង ចាត់ចែង ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មានឈ្មោះ ៖

១-​ឈ្មោះ សោម ស៊ី​ថង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ​២០៦)

-​មុខរបរ ជាង​ថតរូប​

-​ស្នាក់​នៅផ្ទះ​លេខ​៣៥​អឺ​០ ផ្លូវ​លេខ​១០៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​

២-​ឈ្មោះ សុខ សំណាង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ​២០៦)

-​មុខរបរ លក់​ខោអាវ​តាម​អន​ឡា​ញ​

-​ស្នាក់នៅ​ផ្ទះជួល សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​

៣-​ឈ្មោះ ម៉េង សុផាន់​ឋានៈ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ​២០៩)

-​មុខរបរ ចុងភៅ​

-​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​

៤-​ឈ្មោះ សន សិរី​សម្បត្តិ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ​២០៩)

-​មុខរបរ ចុងភៅ​

-​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​

៥-​ឈ្មោះ សេង សុខ​ឃាង ហៅ ធីប៊ី ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ​២០៩)

-​មុខរបរ មិន​ពិតប្រាកដ​

-​ស្នាក់​នៅផ្ទះ​១៧៤ ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​

៦-​ឈ្មោះ ញី ជី​លាំង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ ២៦០)

-​មុខរបរ មិន​ពិតប្រាកដ​

-​ស្នាក់​នៅផ្ទះ​លេខ​៦០​អា ផ្លូវ​លេខ​៤៤០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​

៧-​ឈ្មោះ ឈុន ប៊ុន​រ៉ានិ ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ( បន្ទប់​លេខ ២៥៨)

-​មុខរបរ លក់​ខោអាវ​តាម​អន​ឡា​ញ​

-​ស្នាក់​នៅផ្ទះ​១៣​អា ផ្លូវលំ ភូមិ​ប៉ប្រក់ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​

៨-​ឈ្មោះ នុយ វី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ ២៥៤)

-​មុខរបរ សន្តិសុខ​អង្គការ​EC

-​ស្នាក់នៅ​ផ្ទះជួល​លេខ​៥៧ ផ្លូវ​លេខ​៣៧១ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ

៩-​ឈ្មោះ នឹម រតនៈ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ ២៥៤)

-​មុខរបរ ចុងភៅ​

-​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​

១០-​ឈ្មោះ ឡេង សុ​បញ្ញា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ​២៥៧)

-​មុខរបរ សិស្ស​

-​ស្នាក់នៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​

១១-​ឈ្មោះ ថុង សារិន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ​២៥៧)

-​មុខរបរ ជាង​កាត់សក់​

-​ស្នាក់​នៅផ្ទះ​លេខ​១៣៣ ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​

១២-​ឈ្មោះ ឌួង សុផាត ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ​២០២)

-​មុខរបរ ត​ន្រី្ត​ក​រ​

-​ស្នាក់​នៅផ្ទះ​លេខ​១២៣​អឺ​០ ផ្លូវ​លេខ​២២៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​

១៣-​ឈ្មោះ ឡេង ដា​រ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ​២១០)

-​មុខរបរ ជាង​ជួសជុល​ម៉ូតូ​

-​ស្នាក់​នៅផ្ទះ​៥១៨ ផ្លូវ​លេខ​៣៧១ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​

១៤-​ឈ្មោះ ឈាន វាសនា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ​២០៧)

-​មុខរបរ បុគ្គលិក​អ៊ី​ន​ធឺ​ណេត​

-​ស្នាក់​នៅផ្ទះ​លេខ​៧៩​បេ​អឺ​១ ផ្លូវ​

​លេខ​១២២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​

១៥-​ឈ្មោះ រ៉ា ភារម្យ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ (​បន្ទប់​លេខ​២០៧)

-​មុខរបរ លក់ដូរ​

-​ស្នាក់​នៅផ្ទះ​៤១ ផ្លូវ​បេតុង​បូរី​ហុង​ឡាយ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​

១៦-​ឈ្មោះ វ៉ា សុខ​ហេង ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ

-​មុខរបរ សន្តិសុខ​

-​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​

១៧-​ឈ្មោះ ចែ​ត្រ ធូន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ

-​មុខរបរ សន្តិសុខ​

-​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

ដោយឡែក​ជនជាតិ ចិន ចំនួន ១៣ នាក់ មានឈ្មោះ ៖

១-​ឈ្មោះ QIU YONG CHUAN ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ EB ៣៦៨១៧៩៤១

២-​ឈ្មោះ ZHAO LI HUI ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ EA ៨៧៥២៩១៩៧

៣-​ឈ្មោះ BAI WENJIE ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ EE ៣៥៥៦៣៨៧១

៤-​ឈ្មោះ SHEN HONG MING ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ E៧២៧០៩៣៤១

៥-​ឈ្មោះ HAN YE ភេទ​ស្រី អាយុ​២៧ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E៤៧៦៨៤៨៥៦

៦-​ឈ្មោះ LIANG CHUNLING ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ E ១៨៥៥២៤០៤

៧-​ឈ្មោះ HE XIAO LING ភេទ ស្រី អាយុ ២៧ ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ E៦១៨៥៣៤០៣

៨-​ឈ្មោះ CHEN FANGNI ភេទ​ស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ E២០៩៧៨៥០៤៥

៩-​ឈ្មោះ TAN TANG HUI ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ E៧០៧៧១៥៧២

១០-​ឈ្មោះ ជាន់ តឹ​លីង ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិត​ឆ្លងដែន​)

១១-​ឈ្មោះ YANG YANG ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិត​ឆ្លងដែន​)

១២-​ឈ្មោះ WEI SHAO FENG ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិត​ឆ្លងដែន​)

១៣-​ឈ្មោះ តឹង យួ​យ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិត​ឆ្លងដែន​)​។​

​បច្ចុប្បន្ន​ជនជាតិ ចិន ចំនួន ១៣ នាក់ ការិយាល័យ បាន​បញ្ជូន​ទៅ ការិយាល័យ​ស៊ើបអង្កេត អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​ន​គេ​បាល​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត ។​

​ចំពោះ​មនុស្ស ចំនួន ២៨១ នាក់ ដោយ​មាន​ការឯកភាព​ពី លោក អគ្គស្នងកា​រង និង​ជា​ស្នងការ និង លោក លី សុ​ផា​ណា ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ការិយាល័យ​បាន​អប់រំ ធ្វើ​កិច្ចសន្យា​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដោយ​មាន​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត ។​

​ចំណែក​ជនសង្ស័យ​ចំនួន ១៧ នាក់ និង​វត្ថុតាង ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕ ដោយ​:​កូឡាប​

spot_img
×