Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ហ្វេ​ក​បុក ប្តឹង​មនុស្ស និង​ក្រុមហ៊ុន​នៅ​ចិន​ពី​បទ​លក់ account, likes, followers ក្លែងក្លាយ​

spot_img

ក្រុមហ៊ុន​ហ្វេ​ស​បុក បាន​ធ្វើការ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ខ្លួន​បាន​ប្តឹង​មនុស្ស​ចំនួន ៣​នាក់ និង​ក្រុមហ៊ុន ៤​នៅក្នុង​ប្រទេស​ចិន ដែល​បាន​លក់ account, likes, followers ក្លែងក្លាយ​នៅលើ​បណ្តាល​សង្គម​របស់​ខ្លួន រួម​ទាំង​ក្នុង Instagram ផងដែរ​។​

​បណ្តឹង​នោះ ដែល​ត្រូវបាន​ដាក់​នៅ​តុលាការ​សហព័ន្ធ​អា​មេ​រិច ក៏​បាន​ចោទប្រកាន់​មនុស្ស និង​ក្រុមហ៊ុន​ទាំងនោះ​ថា បាន​ធ្វើ​ការលក់ account, likes, followers ក្លែងក្លាយ នៅលើ Amazon, Apple, Google, LinkedIn, និង Twitter ផងដែរ​។​

​បណ្តឹង​នោះ បាន​ស្នើ​ឲ្យ​តុលាការ​ធ្វើ​ការរារាំង​មនុស្ស និង​ក្រុមហ៊ុន​ទាំងនោះ កុំឲ្យ​មាន​ការបង្កើត និង​ផ្សព្វផ្សាយ​ការលក់​គណនេយ្យ​ក្លែង រំលោភ​ម៉ាក និង​ការប្រើប្រាស់​ឈ្មោះ​របស់​ហ្វេ​ស​បុក ដើម្បី​ប្រតិបត្តិកា​រលើ​គេហទំព័រ​របស់​ពួកគេ​។​

​ទោះយ៉ាងណា មនុស្ស និង​ក្រុមហ៊ុន​ទាំងនោះ ដែល​ត្រូវបាន​ប្តឹង មិន​ត្រូវបាន​គេ​បញ្ជាក់​ពី​អត្ថ​សញ្ញាណ​ទេ​។​

​ហ្វេ​សបុ​ក​បាន​បញ្ជាក់ថា “​សកម្មភាព​ក្លែងក្លាយ​មិន​មាន​កន្លែង​នៅលើ​វេទិការ​របស់​ពួកយើង​នោះទេ ហេតុនេះហើយ​ទើប​ពួក​យើង​បាន​​លះបង់​ធន់​ធាន​យ៉ាងច្រើន​ក្នុង​ការចាប់ និង​បញ្ឍប់​រាល់​សកម្មភាព​ទាំងនេះ រួម​មាន​គណនេយ្យ​ក្លែងក្លាយ​រាប់​លាន​រៀង​រាល់​ថ្ងៃ”៕ សុភ័ក្ត្រ

​ប្រភព​៖ cbsnews

spot_img
×