Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​នាំ ពាក្យ​រាជរដ្ឋាភិបាល ថ្លែង​អំណរ​គុណ​ប្រជាពលរដ្ឋ និង​មន្ត្រី​ទាំងអស់ ដែល​គាំទ្រ​ចំពោះ​ចំណាត់ការ​អនុវត្ត ចំណុច​ទី​៥ នៃ​អភិក្រម វះកាត់​

spot_img

​ភ្នំពេញ​៖ ការិយាល័យ​អ្នកនាំពាក្យ បាន​រំលឹក​សារជាថ្មី​ម្តងទៀត នូវ​ការលើកឡើង​នៃ​កិច្ច​ប្ដេជ្ញា​របស់​សម្តេច​តេជោ ហ៊ុន សែន ឆ្លើយ តប​ចំពោះ ប្រជាពលរដ្ឋ​ទាំងអស់ ដែល​លោក​បាន​ផ្តល់​សេចក្តី​គាំទ្រ និង​ទុកចិត្ត បោះឆ្នោត​ជូន សម្តេច​តេជោ យ៉ាង​លើសលុប តាមរយៈ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គណៈរដ្ឋមន្ត្រី​របស់ សម្តេច​តេជោ និង​មន្ត្រី​ទាំងអស់ នឹង​ខិតខំ​ប្រឹងប្រែង​ទ្វេដង ក្នុង​កិច្ចការ​របស់​ខ្លួន តាមរយៈ​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​ប្រសិទ្ធភាព និង គណនេយ្យភាព រួមជាមួយ​នឹង​ការប្រឆាំង​ដាច់ខាត​រាល់​កិច្ច​បំពាន គ្រប់​រូបភាព​ទាំងអស់​ប៉ះពាល់​នឹង​ផលប្រយោជន៍​ប្រជាជន​។​

​បើតាម​សេចក្តី​ថ្លែង​ហេតុ​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​​លោក ផៃ ស៊ីផា​ន បាន​សម្តែង​នូវ​ការគោរព និង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​គោរព​ជូន​ដល់​ប្រជាពលរដ្ឋ​ដ៏​លើសលប់ និង​មន្ត្រី​ទាំងអស់ ដែល​សម្តែង​នូវ​ការរីករាយ និង​គាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ចំណាត់ការ​អនុវត្តន៍​នូវ​ចំណុច​ទី​៥ នៃ​អភិក្រម​របស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​។​

​អភិក្រម​ទាំង​៥​នោះ គឺ​ទី​(១) ឆ្លុះ​កញ្ចក់ ទី​(២) ងូតទឹក ទី​(៣) ដុះ​ក្អែល ទី​(៤) ព្យាបាល និង​ទី​(៥) វះកាត់ ដែល​បាន​ចែង​នៅក្នុង​យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ផ្តល់ឱកាស​គ្រប់គ្រាន់​ក្នុង​កិច្ច​អប់រំ តាមរយៈ​គុណធម៌ និង​សីលធម៌ អស់​រយៈពេល​ជា​យូរ​មក​ហើយ ដែល​ជា​ហេតុផល​របស់​យើងទាំងអស់គ្នា ក្នុង​កិច្ច​ខិតខំ​រួបរួម និង​ប្រមូលគ្នា​ធ្វើការ ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាជន​ខ្មែរ​។​

​ការិយាល័យ​អ្នកនាំពាក្យ ក៏​បាន​វាយតម្លៃ​យ៉ាងខ្ពស់​ប្រកបដោយ​មោទនភាព ចំពោះ​ដំណើរការ​របស់ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង និង​ចាប់អារម្មណ៍​ចំពោះ​សកម្មភាព​ដ៏​រស់​រវើក​ប្រកបដោយ​ថាមពល​របស់ គណបក្ស​ដែល​ជា សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ដែល​បាន​បង្ហាញ​ជា​គំរូ នូវ​កិច្ចខិតខំ រួបរួម​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ប្រកប​ដោយ​ភាពស្មោះត្រង់ និង​ហ្មត់ចត់ នៃ​កិច្ច​កសាង​ជាតិ​ជា​ប្រវត្តិសាស្ត្រ​រួម​ទាំងអស់​គ្នា ក្នុង​ភាព​ជា​ដៃគូ និង​គ្រួសារ​សង្គម​ជាតិ​ខ្មែរ​តែមួយ ក្នុង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​៕ ​ដោយ​:​កូឡាប​

spot_img
×