Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​ផ្កាយ​៣​ម្នាក់ បាន​ទះកំផ្លៀង​ស្ត្រី​អ្នកចម្រៀង​នៅ​ហាង​បឹង​មាស គឺ​លោក​ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរង​កងទ័ព​ជើងគោក ព្រមផ្តល់​ថវិកា​សំណង​ជំងឺ​ចិត្ត​ចំនួន​៨០០០​ដុល្លារ​

spot_img

​ភ្នំពេញ ​: ​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ត្រី​រងគ្រោះ​ដែល​ជា​អ្នកចម្រៀង​នៅ​ភោជនីយដ្ឋាន បឹង​មាសម្នាក់ បាន​ត្រូវ​មន្ត្រី​យោធា​ម្នាក់ ដែល​អះអាង​ខ្លួន​មាន​ពាក់​ផ្កាយ​៣ បាន​ហៅ​ស្ត្រី​ខាងលើមក​រាំ​លេង ក្រោយមក​ជន​បង្ក​ក៏​បាន​បបួល​ស្ត្រី​រងគ្រោះ​ទៅ​គេង តែ​ត្រូវ​នាង​បដិសេធ ក៏​ទះកំផ្លៀង​លើរូប​នាង​ចំនួន ២​ដៃ រួច​ក៏​រត់គេចខ្លួន​បាត់​ទៅ​តែម្តង​។​

​នាយទាហាន​ពាក់​ផ្កាយ​៣​ម្នាក់ គឺជា​លោក​ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេ​បញ្ជ​ការរង​កងទ័ពជើងគោក បាន​យល់ព្រម​ផ្តល់​ថវិកា​សំណង​ជំងឺ​ចិត្ត​ចំនួន​៨០០០​ដុល្ការ ដល់​ស្ត្រី​អ្នកចម្រៀង​ឈ្មោះ យិន ស្រី​ពៅ បន្ទាប់​ពី ស្ត្រី​រងគ្រោះ ទេីប​រូបនាងក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​កងរាជអាវុធហត្ថ​ជ្រោយចង្វាេះ ហេ​ី​យ​ករណីនេះ ក៏​ត្រូវ​បាន​រុញ​បន្ត​មក​ដោះស្រាយ​នៅ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រោះ​ជា​ករណី​ធ្ងន់ធ្ងរ​។​

​ក្រោយពី​មាន​ការដោះស្រាយ និង​សម្របសម្រួល​រួចមក ជន​បង្កហេតុ ដែល​ជា​មន្ត្រី​យោធា​ពាក្យ​ផ្កាយ​៣ បាន​សម្រេច​សង​សំណង​ជំងឺ​​ចិត្ត​នូវ​ទឹកប្រាក់​ចំនួន ៨​ពាន់​ដុល្លារ ហេ​ី​យ​នា​ព្រឹក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះដែរ រូប​នាង​ក៏​បាន​ធ្វេី​ដំណើរ​ទៅកាន់ ទី​បញ្ជា​ការ​ដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម​ដើម្បី​ទទួល​នូវ​ថវិកា​នេះ​ផង​ដែរ​។​

​លោក​ហេង ឡុង បានសរសេរថា យុត្តិធម៌​ត្រូវ​តែមាន សូម​អបអរសាទរ​តារាចម្រៀង យិន ស្រី​ពៅ ដែល​ត្រូវបាន​ទះកំផ្លៀ ង​ដោយ​មន្ត្រី​​ទាហាន​ផ្កាយ​3 មួយរូប​កាលពី​រាត្រី​ថ្ងៃទី 27 នៅ​ភោជនីយដ្ឋាន​បឹង​មាស ត្រូវបាន​សម្របសម្រួល​សងជំងឺចិត្ត​8​ពាន់​ដុល្លារ​៕ ​ដោយ​:​ បញ្ញា​ស័ក្តិ​

 

spot_img
×