Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​កណ្តាល ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន ប៊ុន​ធា អចលនៈទ្រព្យ BTR ករណី​ឆបោក​

spot_img

​ខេត្ត​កណ្តាល ​៖ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កណ្តាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​​ប្រធាន​ក្រុមហ៊ុន ប៊ុន​ធា អចលនៈទ្រព្យ BTR ក្នុង​​ករណី​ឆបោក នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​ជនសង្ស័យ​ឆបោក​កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​០២០១៨ វេលា​ម៉ោង​១០​ព្រឹក ស្ថិតនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​ការិយាល័​ព្រហ្មទណ្ឌ​កម្រិ​ត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី 2 ខែ​មីនា​ឆ្នាំ 2019 នេះ​បាន​ចេញ​លទ្ធផល​
​លទ្ធផល​ស្រាវជ្រាវ ស៊ើបអង្កេត​ថ្ងៃទី​១​មីនា​២០១៩ ​ករណី​ឆបោក​ ​កើតហេតុ​ថ្ងៃទី​១៩​មករា​២០១៨ វេលា​ម៉ោង​១០.០០​នាទី ទីកន្លែង​
​កើតហេតុ ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

ជនរងគ្រោះ​

១.​ឈ្មោះ វង្ស សុខ​ខេង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

២.​ឈ្មោះ ភឿន សាក់​ឡេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធំ​ជើង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

៣.​ឈ្មោះ ហុង លឹម​ហូរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​មង្គល​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

ចំណែក​ជនសង្ស័យ​១​នាក់​ ​ឈ្មោះ ភាព ប៊ុន​ធា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ទីលំនៅ​ភូមិ​តា​រាជ ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង មុខរបរ ប្រធាន​ក្រុមហ៊ុន ប៊ុន​ធា អចលនៈទ្រព្យ BTR ។ ក្នុង​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​រួមមាន​ ៖

១.​កាំភ្លើងខ្លី​ម៉ាក K59 លេខ​EP7974 ,​បង់​០១​គ្រាប់​១២​និង​ស្រោម​កាំភ្លើង​០៤ ។​

២.​ទូរស័ព្ទដៃ​០៣​គ្រឿង ម៉ាក​HUAWEI ០២​គ្រឿង​ពណ៌ ខៀវ និង​ម៉ាក​Cootel ពណ៌​ស​០១​គ្រឿង​។​

៣.​ត្រា​មូល​(​ក្រុមហ៊ុន​អចលនៈទ្រព្យ​BTR)​។​

៤.​នាមប័ណ្ណ​ក្រុមហ៊ុន​មួយ​ដុំ​។​

៥.​ប័ណ្ណ​បើកបរ​រថយន្ដ​០១ ។​

៦.​លិខិត​បញ្ជា​បេសកកម្ម ឈ្មោះ ភាព ប៊ុន​ធា អាវុធ​ម៉ាក​K59 លេខ​7974​។​

៧.​លិខិត​បញ្ជា​បេសកកម្ម គេហទំព័រ អេ​ជីជី​ញូ​ធី​វី​អន​ឡាញ​០១ ។​

៨.​កាត​អ្នកសារព័ត៌មាន​០១​។​

៩.​កិច្ចសន្យា​លក់​ដី និង​ទទួល​ប្រាក់​កក់​០១​ក្បាល​។​

១០.​កាបូបដៃ ពណ៌​ខ្មៅ​០១​។​

១១.​សៀវ ភៅក​ត់​ត្រា​០២​ក្បាល​។​

១២.​រថយន្ដ​ម៉ាក​TUNDRA ពណ៌​ស ស៊េរី​ឆ្នាំ​២០០៧ ពាក់​ផ្លាកលេខ​
​ភ្នំពេញ 2AR-5086 ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​បានបញ្ជាក់​ថា​រឿង​ហេតុថា​ ​កាលពី​ថ្ងៃ​ទី​១៩​មករា​២០១៨ ឈ្មោះ ហុង លឹម​ហូរ ឈ្មោះ​ភឿន សាក់​ឡេង និង​ឈ្មោះ វង្ស សុខ​ខេង អ្នក​ទាំង​បី​ខាងលើ បាន​ទៅ​ទិញ​ដី​ពុះ​ឡូតិ៍​ពី​ក្រុមហ៊ុន ប៊ុន​ធា​អចលនៈទ្រព្យ​(BTR)​ដែល មាន​ទីតាំង​នៅ​ចំណុច ភូមិ​ថ្មី ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល​និង​ទីតាំង មួយទៀត ចំណុច​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ឈ្មោះ​ហុង លឹម​ហូរ​ទិញ​២​ឡូតិ៍​ស្មើនឹង ១០​គុណ​២០​ម៉ែត្រ ក្រុមហ៊ុន​យក លុយ​កក់​មុន​១.៩២០ ដុល្លារ (​មួយ​ពាន់​ប្រាំបួន​រយ​ម្ហៃ​ដុល្លារ​) ឈ្មោះ ភឿន សាក់​ឡេង ទិញ​ដី​ ២​ឡូតិ៍ ស្មើនឹង ១០​គុណ​២០​ម៉ែត្រ យក​លុយ​កក់​មុន​២.០០០​ដុល្លារ​(​ពីរ​ពាន់​ដុល្លារ​) និង ឈ្មោះ វង្ស សុខ​ខេង ទិញ​ដី ១ ឡូតិ៍ ឲ្យ​លុយ​ក្រុម ហ៊ុន ភាព ប៊ុន​ធា​៣.០០០​ដុល្លារ (​បី​ពាន់​ដុល្លារ​)​។ សរុប​ទឹកប្រាក់ អ្នក​ទាំង ៣ ខាងលើ ក្រុមហ៊ុន ភាព ប៊ុន​ធា យកទៅ​៦.៩២០​ដុល្លារ​(​ប្រាំមួយ​ពាន់​ប្រាំ​​បួន​រយ​ម្ហៃ​ដុល្លារ​)​ទំហំ​ដី​ចំនួន ៥​ឡូតិ៍​ស្មើរនិង​(២៥​គុណ​២០​ម៉ែត្រ​) ដោយ​ឈ្មោះ ភាព ប៊ុន​ធា ជា​ប្រធាន​ក្រុមហ៊ុន​សន្យាថា​នឹង​ចេញ​ប្លង់រឹង​ឲ្យ​ក្នុងរយៈ ពេល​បី​ខែ​ក្រោយ លុះដល់​ថ្ងៃ​កំណត់​អ្នក​ទាំង​បី​ខាងលើ បាន​មក​សួរ​រក​ប្លង់ និង​ដី​ស្រាប់តែ ឈ្មោះ ភាព ប៊ុន​ធា ឆ្លើយថា​គ្មាន​ដី​ឲ្យ​ទេហើយ បាន​គេចវេស និង មិន​ព្រម​ទទួលខុសត្រូវ ជាមួយ​ជនរងគ្រោះ​ឡើយ​។​

​ករណី​នេះ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កសាង​សំណុំ​ចាត់ការ​តាម​នីតិវិធី ៕ ដោយ​:​កូឡាប​

spot_img
×