Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​សន្និបាត​បូក​សរុប​សភាពការណ៍ កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ តំណាង​លោក​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នា​រសៀល​ថ្ងៃ​សុក្រ ១០​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​សភាពការណ៍ កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ ឆ្នាំ​២០១៩ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​តំណាង​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព លោក​អភិបាលក្រុង ស្រុក លោក លោកស្រី ស្នងការរង លោក​អនុប្រធាន​សេនាធិការ លោក​អនុប្រធាន​ការិយាល័យ​កណ្តាល លោក លោកស្រី នាយ នាយរង​ការិយាល័យ លោក​មេបញ្ជាការ លោក​មេបញ្ជាការរង​វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​ទាំងពីរ លោក​អធិការ អធិការរង​នគរបាល​ក្រុង ស្រុក នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ លោកនាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន និង​កងកម្លាំង សរុប​វត្ត​មាន​ប្រមាណ ២៨៨​នាក់​។​

​មានប្រសាសន៍​បិទ​សន្និបាទ ក្នុងឱកាស​នោះ​លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ និង​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​សម្ដែង​នូវ​ការ​កោត​សរសេីរ​ចំពោះ​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ដែល​បាន​ដឹកនាំ​កងកម្លាំង ក្នុង​ការងារ​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​បាន​យ៉ាង​ល្អ​ប្រ​សេីរ ជូន​ប្រជាពលរដ្ឋ និង​វិនិយោគទុន​ជាតិ អន្តរជាតិ ជា​ពិសេស​បាន​អភិវឌ្ឍន៍​អង្គភាព ចាប់តាំងពី​ថ្នាក់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត រហូតដល់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់ ។

​ក្នុងឱកាស​នោះ​ផងដែរ គណៈអធិបតី បាន​សំណូមពរ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បន្ត​ការងារ​ឲ្យបាន​ល្អ​បន្ថែមទៀត ជា​ពិសេស​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ការចូលរួម​បង្ក្រាប​បទ​ល្មេី​ស​គ្រឿងញៀន និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដេម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​រណ៍​ឲ្យបាន​ជា​អតិបរិមា ។

​បន្ទាប់​មក​គណៈអធិបតី ក៏​បាន​អញ្ជេី​ញកាត់​ខ្សែបូរ សម្ពោធ​ដាក់​ឲ្យ​ប្រេី​ប្រា​ស់​ជា​ផ្លូវការ​ក្លឹប​ហាត់​ក្បាច់គុន របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​មាន​ទំហំ ២០x១៦​ម៉ែត្រ និង​កំពស់ ៦ ម៉ែត្រ ដែល​ចំណាយ​ថវិកា អស់​ប្រមាណ ៥ ម៉ឺន​ដុល្លារ ព្រមទាំង​បាន​ធ្វេី​ពិធី​ប្រគល់​ប្រកាស​តែងតាំង​មុខតំណែង​ស្នងការរង​នគរបាល​ខេត្ត ១ រូប និង​បំពាក់​ឋានន្តរស័កិ្ត ៧ រូប និង​គ្រឿងឥស្សរយស​ជូន​មន្ត្រី​ចំនួន​២៤​រូប៕​ ដោយ ៖ វ៉ៃកូ​

 

spot_img
×