Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជៀង អំ ៖ ​ក្រុមការងារ​បក្ស​ត្រូវ​យកចិត្ត​ទុកដាក់ពង្រឹង​ផ្ទៃក្នុង សាមគ្កីភាព ទាំង​រចនា​សម្ព​ន្ធ័ក្នុង​បក្ស​និង​ការ​កំណែទម្រង់​អោយបាន​សុីជម្រៅ បង្កើន​ការ​សាមគ្គីភាព​ខាងក្នុង​និង​ខាងក្រៅ​

spot_img

​​ខេត្ត​ស្វាយរៀង ​៖ ​លោក ជៀង អំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​បាន​មាន​ប្រសា​ស​ន៏​ថាៈ​រចនាសម្ពន្ធ័​ក្នុង​បក្ស​និង​ការ​កំណែទម្រង់​អោយបាន​សុីជម្រៅ បង្កើន​ការ​សាមគ្គីភាព​ខាងក្រៅ​ចាត់ទុក​ប្រទេស​ទាំងនោះ​ជា​ដៃគូ​អភិវឌ្ឍ ពង្រឹង​ការអនុវត្ត​អភិក្រម​ទាំង​៥​គឺ​ឆ្លុះកញ្ចក់ ងួតទឹក ដុស​ក្អែល ព្យាបាល​និង​វះកាត់​ចំពោះ​មន្ត្រី​ណា​ដែល​ធ្វើ​ខុសច្បាប់ សាង​អំពើ​អាក្រក់​ប៉ះពាល់​ដល់​ពលរដ្ឋ និង​ត្រូវ​វះកាត់ និង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​បក្ស​អោយបាន​យល់​ជ្រួតជ្រាប​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន ដោះស្រាយ​កង្វល់​នានា​និង​ផ្តល់​សេវាសាធារណៈ​អោយបាន​ល្អ​និង​ទូលំទូលាយ​ដល់​ពល​ដ្ឋ​ដើម្បី​ការបោះឆ្នោត​នៅ​ពេល​ខាង​មុខ​យើង​និង​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​យ៉ាងច្រើន​ភ្នូក​ទឹក ភ្នូក​ដី​បន្ថែម​ទៀត​។

​លោក ជៀង អំ​បាន​មាន​ប្រសា​ស​ន៏​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះជួយ​ឃំំ​ុំ​ពងទឹ​កស្រុក​រំដួល​ខេត្ត​ស្វាយរៀង ដោយ​ក្នុង​នោះ​លោក កុល បុត្រ ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ឃុំ​ពងទឹក​ស្រុក​រំដួល ជំនួស​លោក​ទេព ផល្លា​ដែល​ត្រូវ​ផ្លាស់ប្តូរ​តួនាទី​មក​ជា​អនុប្រធាន​ក្រុម​ការងារ​វិញ​។​នៅក្នុង​ពិធី​នេះ​ក៏​មាន​ការប្រកាស​បញ្ចូល​ក្រុមការងារ​ចុះ​ជួយ​តាម​ភូមិ ឃុំ​ប្រមាណ​ជាង​៦០​នាក់​ទៀត​ដើម្បី​ពង្រឹង​ការងារ​បក្ស​អោយ​កាន់តែ​ទទួលបាន​ការគាំទ្រ​ពី​បងប្អូន​ប្រជា​ពលរដ្ឋ​កានតែ​ច្រើនឡើង​។​

​លោក ជៀង អំ ក៏៏​បាន​មាន​ប្រសា​ស​ន៏​បន្តទៀតថាៈ​យើង​ត្រូវ​រួម​គ្នា​ជួយ​កែលម្អ​សមាជិក​បក្ស​យើង​អោយបាន​ល្អ ពង្រឹង​មូលដ្ឋាន​បក្ស​អោយ​រឹងមាំ ទាំង​ភូមិ ឃុំ ពង្រឹង​ចាស់​ពង្រីក​ថ្មី ដោយ​ពង្រឹង​ទៅ​លើ​យុវជន កម្មករ​រោងចក្រ គ្រប់គ្រង​កម្លាំង​មូលដ្ឋាន​អោយ​រឹងមាំ​ទើប​យើង​ទទួលបាន​ជោគជ័យ គឺ​មេ​គ្រួសារ​បក្ស​ទៅ​គ្រប់គ្រង​សមាជិក​បក្ស​តាមរយះ​ក្រុមគ្រួសារ​បក្ស ។​

​លោក​បាន​បញ្ជាក់​ប្រាប់​ក្រុមការងារ​បក្សថាៈ​ចាប់ពី​ឆ្នាំ​២០២០​ឡើង​ទៅ​ប្រាក់​មូលនិធិ​ឃុំ​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​និង​កើន​ដល់​១០​មុឺន​ដុល្លា​ក្នុង​១​ឆ្នាំ​។​ដូច្នេះ​យើង​មាន​លទ្ធភាព​ក្នុង​កិច្ច​ការងារ​អភិវឌ្ឍ​អោយ​កាន់តែ​រីកចម្រើន​ជា​បន្ត​ទៀត​ហើយ​ត្រូវមាន​ជំនឿ​ជា​ក់លើ​ការដឹកនាំ​របស់​សម្តេច​តេ ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​។​

​លោក ជៀង អំ​ក៏​បាន​ណែនាំ​ដល់​ពលរ​ដ្ឋ​ឲ្យ​ត្រូវចេះ​សន្សំសំចៃ​ទឹក​ទុក ដោយ​ក្នុង​រដូវប្រាំង​នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ជួប​គ្រោះ​ក្តៅ​ហួតហែង​ខ្លាំង ជាពិសេស​ក្នុង​អំឡុង​ខែ​មេសា និង​ឧសភា កម្តៅ​នឹង​ហក់​ឡើងដល់​៤០ ទៅ​៤២​អង្សា ដោយសារ​តែ​ការរង​ដោយ​ប្រយោល នៃ​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ (El Nino)​។ រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ត្រូវ​ចាត់វិធានការ​ថែរក្សា​ទឹក ទុក​សម្រាប់​ប្រើប្រាស់​ផងដែរ​។​បន្ថែម​លើស​ពីនេះ​សូម​អាជ្ញាធរ​ដែនដី កងកម្លាំប្រដាប់អាវុធ ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការការពារ​សន្តិសុខ សុ​វត្តិភាព​ឲ្យ​បាល​ល្អប្រសើរ ជា​ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត ហើយ​ថ្ងៃ​ទី​៣​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំរឿន អោយបាន​គ្រប់ៗ​គ្នា​ដើម្បី​អោយ​ដឹង​អំពី​ស្ថិតិ​ពលរដ្ឋ​អោយបាន​ច្បាស់លាស់​ក្នុង​កិច្ច​ការងារ​អភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​។​

​នៅក្នុង​ឪ​កាស​នោះ​លោក ចាន់ កុលបុត្រ ដែល​ទើបតែ​តែងតាំង​ជា​ប្រធាន​ក្រុមការងារ​ថ្មី​បាន​ឡើង​ប្តេជ្ញាចិត្ត​ថា ទី​១.​រង់ចាំ​ទទួល និង អនុវត្ត​បទបញ្ជា​គោលនយោបាយ​របស់​គណ​បក្ស ប្រជាជន​កម្ពុជា​គ្រប់ពេលវេលា​។ ទី​២.​ក្នុង​១​ខែ​យ៉ាង​តិច​២​ដង​ចុះមក​ជួយ​និង​ទទួល​រាល់​ការ​សំណូមពរ​របស់​ពលរដ្ឋ​។​

​ទី​៣.​កំណត់​ភារកិច្ច​ក្រុម​ការងារ​ទាំងអស់​ខិតខំ​ឃោសនា​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ប្រមូល​សមាជិក​និង​បង្កើត​សម្លេងឆ្នោត​គាំទ្រ​ពិតប្រាកដ​។​ទី​៤.​យកចិត្តទុកដាក់​ការបម្រើ​សេវា​សា​ធា​រណះ និង​គ្រប់​វិស័យ​ជូន​ប្រជាពលរដ្ឋ​។ ទី​៥.​រៀបចំ​កសាង គណបក្ស ស្លាក ទង់​និង​ការឃោសនា​ជាប្រចាំ​។​ទី​៦.​ចូលរួម​កសាង​ហេ​ដ្ឋា​រចនាសម្ពន្ធ័ គៀងគរ​ថវិការ និង​ធនធាន​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​។ ទី​៧.​ត្រៀមលក្ខណៈ​រួចជាស្រេច​រៀបចំ​កម្លាំង​ដើម្បី​ត្រៀម​យក​ជោគជ័យ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា ខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ បោះឆ្នោត​ឃុំ​សង្កាត់ បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា តំណាំង​រាស្ត្រ​២០២៣​នាពេល​ខាងមុខ​នេះ​៕ ដោយ ៖ វ៉ៃកូ​

spot_img
×