Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ចោទ​អភិបាលខេត្ត​ព្រះសីហនុ ព្រហើន​មិន​ស្តាប់​តាម​ការណែនាំ របស់​សម្ដេច ហ៊ុន សែន​

spot_img

​ខេត្ត​ព្រះសីហនុ​៖ លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ផ្ញើ​សារ​តាម​បណ្តាញ​សង្គម ហ្វេ​សប៊ុក ផ្ទាល់ខ្លួន​របស់​លោក ដោយ​បាន​រិះគន់ និង​ចោទ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ថា​ព្រហើន​ថ្លើ​ម​ធំ​ពាស​មេឃ ហ៊ាន​ប្រមាថ​មើលងាយ​ដល់ អនុសាសន៍​ណែនាំ របស់​សម្ដេច​តេជោ ហ៊ុន សែន ហ៊ាន​ចេញ​លិខិតអនុញ្ញាត ឲ្យ​បុគ្គល​មួយចំនួន ចូល​ទៅ​ឈូស​ឆាយ​ធ្វេី​របង​លេីដី​ទំនាស់ មាន​ទីតាំង​នៅ​ភូមិ​គគី ដែល​ជា​ដី​របស់​រដ្ឋ ហើ​យ​ឋិត​ក្រោម​សាលដីកា​ខុស​ច្បាប់​នៅឡើយ ខណៈ​តុលាការ​បាន​ចេញ​សេចក្ដីសម្រេច​ទាំង​ខុស​បែបបទ​គតិយុត្តិ​។​

​បន្ថែម​លើ​នេះ លោក សា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ក៏​បាន​ចោទ លោក យន្ត មីន ថា​កំពុង​បំពាន​លើមតិ​ណែនាំ របស់​សម្ដេច​តេជោ និង​បំពាន​លើសេចក្ដីជូនដំណឹង របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លេខ ១០៨២ ក​សក ។​

​លោក សា​ប៊ុង បានបញ្ជាក់​ថា លិខិត​របស់​លោក យន្ត មីន បាន​ធ្វេី​មុន​មួយថ្ងៃ បន្ទាប់ពី​មាន​កិច្ចប្រជុំ របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់​ជាមួយ​សម្ដេច​តេជោ​..!​។ លោក​ថា កិច្ចប្រជុំ​នោះ​ដែរ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ត្រូវ​សេីរ​រើ​ឡេីង​វិញ ចំពោះ​បញ្ហា​ដី​នៅ​តំបន់​ខាងលើ​នេះ​..​។ ហើ​យ​ថា ជន​ដែល​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​លេីការ​យក​ដី​រដ្ឋ មក​កាត់​ចែក​ឲ្យ​ឯកជន​ធ្វើ​កម្មសិទ្ធិ គឺ​មិន​រួច​ខ្លួន​ទេ ព្រោះ​ដី​នេះ​ជា​ដី​រដ្ឋ ហេតុម្ដេច​បានជា​ឲ្យ​ឯកជន ទៅ​បោះ​របង​ធ្វើ​កម្មសិទ្ធិ​ទៅ​វិញ​..?

​ចំពោះ​លិខិត​ចុះហត្ថលេខា និង​មាន​បោះត្រា ដោយ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ខាងលើនេះ លោក វឌ្ឍនា​សាប៊ុង អះអាងថា នឹង​ធ្វេី​របាយការណ៍​ដាក់ជូន សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​លោក​ជួយ​មាន​វិធានការ ទៅលើ​សកម្មភាព របស់​អភិបាលខេត្ត​ព្រហេី​ន​រូបនេះ​។​

​ចំណែក​មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​អង្គការ​លីកាដូ និង​សមាគម​អាដហុក​ជាដើម ក៏​បាន​ស្នើ​ដល់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​ពិចារណា​ឡើងវិញ ទៅលើ​ការចេញលិខិត ចុះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​អនុញ្ញាត​បើកផ្លូវ ឲ្យ​បុគ្គល​មួយចំនួន អាច​ចូល​ទៅ​ធ្វើ​សកម្មភាព​ឈូសឆាយ​កាយ​ព្រំ​ធ្វើ​របង ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បារម្ភ​ខ្លាច​កើត​មាន​អំពើហិង្សា​កើតឡើង​​ដូច​ការចុះអនុវត្ត​សាលដីកា របស់​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ អញ្ចឹង​ដែរ​។​

​ចំណុច​នេះ អ្នកស្រី ជាប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​លោក​អភិបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ពិចារណា ទៅលើ​ការចេញលិខិត អនុញ្ញាត​ឲ្យ​បុគ្គល​មួយចំនួន ចូល​ទៅ​ឈូស​ឆាយ​ធ្វើ​របង​ព្រំដី ដែល​អាច​ផ្ទុះ​អំពើហិង្សា​កើតឡើង ដោយសារ​បញ្ហា​ដីធ្លី​នៅ​តំបន់​ខាងលើ​មាន​ម្ចាស់​កាន់កាប់​ច្រើន​គ្នា​ដើម​..​។​

​យ៉ាងនេះក្តី មិនទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ចំពោះ​ការចេញលិខិត​អន្តរាគមន៍ របស់​លោក​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​សូម​អាន​លិខិត របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដូចខាងក្រោម​នេះ​..៕ ដោយ​៖ ដែន សីមា​

  

spot_img
×