Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រវត្តិ​នៃ​ការកកើត “​មី​កញ្ចប់​” នឹង​ដំណឹង​ថា ៖ មី​កញ្ចប់​១​ចាន​ថ្លើម ត្រូវការ​ពេល​ដល់​ទៅ ៣២​ថ្ងៃ ទើប​ចម្រាញ់​ជាតិពុល​អស់​! តើ​រឿង​នេះ​ត្រឹមត្រូវ​ដែរឬទេ​!? ស្តាប់​អ្នកជំនាញ​បកស្រាយ​

spot_img

​មី​កញ្ចប់​ជា​អាហារ​ពេញនិយម ព្រោះ​វា “​ឆ្ងាញ់​” ទាមទារ​ពេលវេលា​ចម្អិន តែ​ប្រមាណ ៣​នាទី​គឺ​រួចស្រេច ។ ប៉ុន្តែ​ការបរិភោគ​វា​ជា​ប្រចាំ​ត្រូវបាន​អ្នកជំនាញការ​ខាង​អាហារ​ប្រាប់ថា វា​នឹង​បង្ករ​អន្តរ​រាយ​ដល់​សុខភាព​ស្មាន​ពុំ​ដល់ ។​

​ដំបូង​ឡើយ​គួរ​ដឹង​ពី​ប្រវត្តិ​នៃ​ការ​ចាប់កំណើត “​មី​បរិភោគ​ភ្លាម​” ។ ក្រោយ​សង្គ្រាមលោកលើកទី II គ្រោះ​អត់ឃ្លាន​បាន​ទន្ទ្រាន​ប្រទេស​ជប៉ុន ស្បៀងអាហារ​ខ្វះខាត​យ៉ាងធ្ងន់ធ្ងរ ។ ពេល​នោះ​អាមេរិក​បាន​បាន​ជំនួយ​ឲ្យ​ជប៉ុន​នូវ​ម្សៅ​មី​១​ចំនួន រួច​ទូន្មាន​ឲ្យ​ជប៉ុន​ផលិត​នំប៉័ង ដើម្បី​សង្គ្រោះ​គ្រោះ​ទុរភិក្ស ។​

​ពេលនោះ​មាន​បុរស​ម្នាក់​ឈ្មោះ Momofuku Ando គិត​ឃើញ​ថា ហេតុអ្វី​ក៏​ធ្វើ​នំប៉័ង​? ក្នុងពេល​ដែល​សរសៃ​មី​ក៏​ផលិត​ពី​…​ម្សៅ​មី​ដូចគ្នា -​ហើយ​វា​ជា​អាហារ​ប្រពៃណី​ដ៏​យូរលង់​របស់​ជប៉ុន​ទៀត !​។​

Momofuku Ando

​បុរស​រូបនេះ​បាន​ចំណាយពេល​យ៉ាង​ច្រើន​ដើម្បី​ស្រាវជ្រាវ​មី​កញ្ចប់ ។ មី​កញ្ចប់​រស់ជាតិ​សាច់​មាន់​បាន​ចាប់កំណើត​មុនគេ ។​

​ពី​នោះ​មក​មី​កញ្ចប់​តែង​ជា​ផលិតផល “​ប្រកួតប្រជែង​” រហូតទល់​បច្ចុប្បន្ន ព្រោះ​វា​ឆ្ងាញ់​សម្បូរ​រសជាតិ ហើយ​ងាយស្រួល ។ ឃ្លាន​ពេលណា​ហូប​ពេលនោះ ។​

​ថ្មីៗ​នេះ​មាន​ព័ត៌មាន​មួយ​ពី​បញ្ហា “​ស៊ី​មី​១​ចាន​ថ្លើម ធ្វើការ​ជិត ៣២​ថ្ងៃ ដើម្បី “​ចម្រាញ់​” -​ពិត​ណាស់​វា​ពិបាក​នឹង​ជឿ​! ។​

​ប៉ុន្តែ​តាម​លោក​វ៉ាង តុ​ក​ហ្វុង ស្ថាបនិក​ក្លិប​អាហារ​រូប​ប​ត្ថ​ម្ភ​ប៉េកាំង និង​ជា​អ្នកជំនាញ​ខាង​អាហារ​រូបត្ថ​ម្ភ​ល្បីល្បាញ​នោះ បានបញ្ជាក់​ថា ៖ ព័ត៌មាន​នេះ​មាន​មូលដ្ឋាន​ត្រឹមត្រូវ ។​

​លោក​បន្ត ៖ ក្នុង​មី​មាន​សារធាតុ​បន្ទាប់បន្សំ​ចំនួន ២៥ ដែល​ត្រូវបាន​គេ​បញ្ចូល​ក្នុង​សរសៃ​មី (​ម្សៅ​មី​)… ហើយ​សារធាតុ​ទាំងនេះ​ជា​អាទិ៍ សារធាតុ​ក្លិន​ចម្រុះ សារធាតុ​សម្រាប់​ការពារ​ទុក​បាន​យូរ​… វា​ពិតជា​ពិបាក​បំប្លែង ហេតុនេះ​ថ្លើម​ត្រូវការ​ពេល ៣២​ថ្ងៃ សម្រាប់ “​ដោះស្រាយ​” ។​

​គ្រោះថ្នាក់​ដែល​មី​កញ្ចប់​នាំ​មក​ពិតជា​លើសពី​ការ​ស្មាន វា​បណ្តាល​ឲ្យ ៖

-​កង្វះ​ប្រូតេអ៊ីន និង​បន្លែ ៖

-​ធ្វើឲ្យ​កើត​ជំងឺ​បេះដូង​សរសៃឈាម ទឹកនោម​ផ្អែម​…

-​បង្ក​ភាពធាត់​ស្អៀច​…

-​ការវិវត្តន៍​នៃ​ភាពចំណាស់​របស់​កោសិកា​លឿន​…

​ទាំងនោះ​បង្ក​ឲ្យមាន​ជំងឺ លើសឈាម សរសៃឈាម​រឹង​ព្រោះ​លើស​ជាតិ​ខ្លាញ ស្ត្រូក​… ។ ក្រលៀន​ប្រឈម​នឹង​បញ្ហា ។​

​អ្នកជំនាញ​អាហារ​រូបត្ថ​ម្ភ ក៏​បាន​ទូន្មាន​ពី​វិធី​ខ្លះ ដើម្បី​ស្ថារ​ស្ថានការណ៍​កុំឲ្យ​ធ្ងន់ធ្ងរ​ពេក​គឺ ៖

-​បន្ថែម​គ្រឿង​យ៉ាងច្រើន ១/៤ នៃ​កញ្ចប់​គ្រឿងទេស មាន​ក្នុង​កញ្ចប់​មី (​ដោយឡែក​តែ​អំបិល​ក្នុង​មី​១​កញ្ចប់ លើស​ស្តង់ដា​អំបិល​១​ថ្ងៃ ៦​ដង​) ។​

-​ត្រូវ​ដឹង​ថា​ម្សៅ​នៃ​មី​មាន​អំបិល​តែ ១,៨​ក្រាម​ប៉ុណ្ណោះ តែ​នៅក្នុង​កញ្ចប់​គ្រឿងទេស​មា​ន​ដល់​ទៅ ៤,៨​ក្រាម (​មនុស្ស​ម្នាក់​ហូប​អំបិល​១​ថ្ងៃ យក​ល្អ​ត្រឹម ៦​ក្រាម តែ​១​កញ្ចប់​មី​និង​គ្រឿងទេស​មាន​អំបិល ៦,៦​ក្រាម ។​

​ហេតុនេះ​គប្បី​បន្ថែមបន្លែ​បៃតង​សាច់ ស៊ុត​បន្ថែម ដើម្បី​បំពេញ​កង្វះ​ខាត​ប្រូតេអ៊ីន ជាតិ​កាក​សរសៃ​… ដែល​ក្នុង​កញ្ចប់​មី​គ្មាន ។​

​ទន្ទឹម​នោះ​គប្បី​ស្រង់​យក​តែ​សរសៃ​មី​ហូប​បាន​ហើយ បើ​អ្នក​ពុំ​ចង់ “​ខាតបង់​” អាយុ​នោះ ។​

​ល្អ​បំផុត​គឺ​កុំ​បរិភោគ​មី​ជាប្រចាំ (​ម្តង​ម្កាល​) ឬ​ធ្វើ​ទឹក​ស៊ុប​ខ្លួនឯង រួច​យក​តែ​មី​មក​បរិភោគបាន​ហើយ (​ដូចជា​ទឹក​ស៊ុប​) ៕ ចន្ទ្រា​

spot_img
×