Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើម​អនុវត្ត​ការងារ​ជំរឿន​ទូទៅ​ប្រជាជន នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ នៅ​យប់​ថ្ងែ​សៅរ៍ ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រនិង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ការធ្វើជំរឿន​ពិសេស ចំពោះ​ប្រជាជន​ឆ្លងកាត់ គ្រួសារ​គ្មាន​ផ្ទះសម្បែង នៅ​ទីតាំង​ផ្សារ​ដើម​គ ផ្សារ​នាគ​មាស ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​។​

​នៅ​រាជធានី​ភ្នំពេញ នៅ​ម៉ោង​៨​យប់​នេះ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ការសម្ភាសន៍​របស់​មន្ត្រី​ជំរឿន​លើ​ជនអនាថា និង​ជន​គ្មាន​ទីលំនៅ នៅ​ម្តុំ​ផ្សារ​ដើម​គរ និង​ជិត Naga World​ ។​

​នៅ​ព្រឹក​ថ្ងៃទី​៣​មីនា​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី និង​ក្រុមការងារ បានមក​ធ្វើ​ជំរឿន​នៅ​ភូមិគ្រឹះ សម្ដេច​ពិជ័យ​សេនា ទៀ​ បាញ់ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីណែនាំ​ស្ដីពី ការអនុវត្ត​ការងារ​ជំរឿន​ទូទៅ​ប្រជាជន នៅ​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៩ ​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ដើម្បី​ឲ្យ​ការងារ​ជំរឿន​ទូទៅ​ប្រជាជន នៅ​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៩ ទទួលបាន​ជោគជ័យ និង​លទ្ធផល​ល្អប្រសើរ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖ គ្រប់​ទីតាំង​អង្គភាព ស្ថាប័ន ឬ​គ្រឹះស្ថាន​នានា ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ដូចជា សណ្ឋាគារ ផ្ទះសំណាក់ មជ្ឈមណ្ឌល​កំសាន្ត​នានា មន្ទីរពេទ្យ ផ្សារ ចំណតរថយន្ត កំពង់ផែ ព្រលានយន្តហោះ​…-​ល​-​។ ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ចូលរួម និង​ផ្តល់​កិច្ចសហការ ជាមួយ​មន្ត្រី​ជំរឿន​ក្នុងការ​សម្ភាសន៍​ជំរឿន នៅ​ម៉ោង​នៃ​យប់​ជំរឿន (​ម៉ោង​សូន្យ ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩)​ ។​

​ដោយឡែក ទីតាំង​អង្គភាព​មួយចំនួន ដែលមាន​លក្ខណៈ​ជា​គ្រួសារ​ស្ថាប័ន ដូចជា វត្ត​អារាម ពន្ធនាគារ អន្តេវាសិកដ្ឋាន និង​មណ្ឌល​ប្រមូលផ្តុំ​នានា​…-​ល​-​។ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ផ្តល់​កិច្ចសហការ និង​ចូលរួម​ជាមួយ​មន្ត្រី​ជំរឿន ក្នុងការ​រាប់​សម្ភាសន៍​អ្នករស់នៅ​តាម​ស្ថាប័ន ឬ​គ្រឹះស្ថាន​ទាំងនោះ ចាប់ពី​ថ្ងៃទី​០៣-១៣ ខែមីនា ឆ្នាំ​២០១៩​។ ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​លក្ខណៈ​ជា​គ្រួសារ​ធម្មតា ឬ​គ្រួសារ​ប្រក្រតី សូម​ចូលរួម​ផ្តល់ព័ត៌មាន​តាម សំណួរ​សម្ភាសន៍​ឲ្យ​បាន​គ្រប់គ្រាន់ ត្រឹមត្រូវ និង​ស្មោះត្រង់​ជូន​ដល់​មន្ត្រី​ជំរឿន ដែល​បាន​ចុះ​ជួប​សម្ភាសន៍​ផ្ទាល់​តាម​គ្រួសារ ក្នុង​មណ្ឌល​ជំរឿន​នីមួយៗ​ ។​

គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​រាជធានី ខណ្ឌ សង្កាត់ ត្រូវ​បង្កើន​អនុវត្ត​តួនាទី​ភារៈកិច្ច​របស់ខ្លួន ក្នុងការ​ដឹកនាំ​ធ្វើ​ជំរឿន និង​ជួយ​សម្របសម្រួល ជាមួយ​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ មន្ត្រី​ជំរឿន​ប្រចាំ​តំបន់ នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ក្រសួងផែនការ ដើម្បី​ឲ្យ​មន្ត្រី​ជំរឿន​ធ្វើការ​រាប់​សម្ភាសន៍​ប្រជាជន​រស់នៅ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ឲ្យ​បាន​អស់​ដោយ​មិន​រំលង​ចោល​នរណាម្នាក់​ឡើយ ព្រមទាំង​ត្រួតពិនិត្យ​តាមដាន​ការងារ​ជំរឿន នៅ​មូលដ្ឋាន ការប្រមូល​បញ្ជីរ​សំណួរ​ជំរឿន​ដែល​បំពេញ​រួច និង​ការងារ​ផ្សេងៗ​ទៀត​ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ អ្នកគ្រប់គ្រង​ទីតាំង​អង្គភាព​ស្ថាប័ន ឬ គ្រឹះស្ថាន​នានា ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ទាំងអស់ មេត្តា​ជ្រាប និង​ចូលរួម​សហការ​អនុវត្ត តាម​សេចក្តីណែនាំ​ខាងលើនេះ ឲ្យ​បានល្អ​ប្រសើរ​ ។​

​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា​ ៖ ​ក្រោយ​​ការអំពាវនាវ​របស់ខ្ញុំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ជំរឿន​ទូទៅ​ទូទាំងប្រទេស ដែល នឹង ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣ ដល់ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ ខាង​មុច​នេះ ខ្ញុំ​បាន​សង្កេតឃើញ និង បានទទួល​ចម្ងល់ ក៏ដូចជា​សំណួរ​មួយចំនួន​ទាក់ទង បញ្ហា​នេះ​ដែល​ខ្ញុំ​សុំ​ធ្វើការ​បកស្រាយ​បំភ្លឺ​ដូចតទៅ ​៖

១- ចំពោះ​ចម្ងល់​ដែល​បាន​លើកឡើងថា​តើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ជា ពិសេស បងប្អូន​ដែល​កំពុងធ្វើការ នៅក្រៅ​ប្រទេស​តើ​ត្រូវ​ឲ្យ​ត្រឡប់​ចូលមក​ប្រទេស​ដើម្បី​ធ្វើ​ជំរឿន​ឬ​យ៉ាងណា​?

​បញ្ហា​នេះ​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​សូម​ប្រកាស​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ៖ បងប្អូន​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស​គឺ​មិន​តម្រូវ​ឲ្យ​ត្រឡប់​ចូល​ប្រទេស​នោះទេ គឺ​អ្នកបច្ចេកទេស​ធ្វើ​ជំរឿន បាន​សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​រៀបចំ​ឯកសារ​សម្រាប់​ភ្នាក់ងារ​តាម​ប្រទេស​នានា​ដើម្បី​ធ្វើ​ជំរឿន​ប្រជា ពលរដ្ឋ ខ្មែរ​ដែល​កំពុង​រស់នៅ​បណ្តា​ប្រទេស​ទាំងនោះ​។​

​ដូច្នេះ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ដែល​កំ​ពុង​រស់នៅ​ក្រៅប្រទេស​សូម​ចូលរួម​ជាមួយ​ភ្នាក់ងារ​ជំរឿន ដើម្បី​ឲ្យ​ការធ្វើជំរឿន​មាន​ភាពត្រឹមត្រូវ​និង​ទទួលលទ្ធផល​យកជាកា​របា​ន ។​

២- ចំពោះ​ចម្ងល់​ទាក់ទង​នឹង​ជនបរទេស​ជា​អន្តោប្រវេសន៍ និង មិនមែន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​? បញ្ហា​នេះ​ខ្ញុំ​សូម​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ថា​៖ ការធ្វើជំរឿន​នេះ​ក្រុមបច្ចេកទេស​របស់​យើង​បាន​ត្រៀម​ឯកសារ​សំណួរ​ជាច្រើន​ភាសា​រួចរាល់​ហើយ ហើយ​កិច្ចការ​នេះ​នឹងធ្វើ​ឲ្យ​យើង​ដឹង​កាន់តែច្បាស់​អំពី​បរិមាណ​ជនបរទេស​ទាំងអស់ គ្រប់​សញ្ជាតិ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា ។​

​ជាថ្មី​ម្តងទៀត​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាជន ទូទាំងប្រទេស សូម​គាំទ្រ និង​ចូលរួម​ក្នុង​កិច្ចការ​ដ៏ មាន​សារៈសំខាន់​ឲ្យ​បាន​គ្រប់ៗ​គ្នា​ប្រកបដោយ​ក្ដី​ស្មោះត្រង់ ក្នុងការ​ផ្ដល់ព័ត៌មាន​តាម​ការសម្ភាសន៍​ឲ្យ​បាន​គ្រប់គ្រាន់ ត្រឹមត្រូវ ជូន​ដល់​មន្ត្រី ជំរឿន ដើម្បី​ជា​ប្រយោជន៍​របស់​បងប្អូន ជនរួមជាតិ និង​ដើម្បី​ជា​ផលប្រយោជន៍​នៃ​ប្រទេសជាតិ​យើង ៕ ដោយ ៖ កូ​ឡាប​

spot_img
×