Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គ​ស្នងការរង​នគរបាលជាតិ ជំ​រុញឱ្យ​នគរបាល​ជំនាញ​យកចិត្តទុកដាក់​អនុវត្ត​ការងារ ពិសេស​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​អោយបាន​ទូលំទូលាយ​

spot_img

​តាកែវ ៖ ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាទ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​មានប្រសាសន៍ថា ក្នុងនាម​យើង​ជា​មន្ត្រីនគរបាល​ត្រូវតែ​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ទិសដៅ​ការងារ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ អោយ​កាន់តែ​ល្អប្រសើរ​ថែមទៀត ជាពិសេស​ត្រូវខិតខំ​ពង្រឹង ក៏ដូចជា​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​បន្ថែមទៀត​អោយបាន​ទូលំទូលាយ ដើម្បី​កាត់បន្ថយ​នូវ​អត្រា​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ។​

​អគ្គ​ស្នងការរង​នគរបាលជាតិ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ​ឯក ឆាយ គឹម​ខឿន បាន​ជំរុញ​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​វាយតម្លៃ​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ទិសដៅ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃទី​០១ មីនា ២០១៩​នេះ​។ លោក​បាន​ថ្លែងថា ខ្ញុំ​សូម​គាំទ្រ និង​កោតសរសើរ​ដល់​ស្នាដៃ របស់​នគរបាល​ខេត្តតាកែវ ដែល​សម្រេចបាន​នៅ​ឆ្នាំ​២០១៨​កន្លងទៅនេះ​។ ថ្វី​ត្បិត​ស្នាដៃ របស់​យើង​ទទួល​យ៉ាង​ល្អ​ក៏ពិតមែន ក៏ប៉ុន្តែ​វា​សុទ្ធសឹងតែ​បាន​ឆ្លងកាត់​បញ្ហា​ជាច្រើន ដែល​ល្អ​ផង មិនល្អ​ផង ទន្ទឹម​ម​ហ្នឹង​នេះ​ក្នុង​ឆ្នាំ​២០១៩ ស្នងការ​នគរបាល​ខេត្តតាកែវ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង អនុវត្ត​ទិសដៅ​ការងារ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ អោយ​កាន់តែ​ល្អប្រសើរ​ថែមទៀត ជាពិសេស​ត្រូវខិតខំ​ពង្រឹង​ច្បាប់​ចរាចរណ៍​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​។

​ជាងនេះទៅទៀត​ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម ក្នុងការ​បង្ការ បង្ក្រាប​បទល្មើស​នានា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព និង​ទាន់ពេលវេលា ទាំង​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន ហើយ​ក្រៅ​អំពី​ការងារ​បង្ក្រាប ក៏ត្រូវ​បង្កើន​នូវ​កិច្ចខិតខំ​បន្ថែម ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ស្តីអំពី​ច្បាប់ ក៏ដូចជា​ផលប៉ះពាល់ នៃ​គ្រោះថ្នាក់​ច​រារ​ច​ណ៍ និង​គ្រឿងញៀន ទៅដល់​ប្រជាពលរដ្ឋ ពិសេស​លើ​ក្រុម​យុវវ័យ​តែម្តង ទើប​ការងារ​បង្ការ និង​បង្ក្រាប​របស់​យើង​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ​ក៏បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ និង​ធ្វើការ​ផ្តាំផ្ញើ​ទៅដល់​កម្លាំង​នគរបាល​ទាំងអស់​ផងដែរ ត្រូវអនុវត្ត​ការអប់រំ​ផ្សព្វផ្សាយ​និង​ការបង្ក្រាប​ទន្ទឹមគ្នា ដើម្បី​ប្រសិទ្ធភាព​ការងារ​។ ជាពិសេស​នគរបាល​ប៉ុស្តិ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ឱ្យ​សមជា​នគរបាល​សហគម​ន៍ និង​អនុវត្ត​ឱ្យបាន​ល្អប្រសើរ នូវ​គោលនយោបាយ​របស់​ភូមិ ឃុំ មាន​សុវត្ថិភាព​ឱ្យបាន​ល្អប្រសើរ ដើម្បី​សេចក្តីសុខ និង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​យើង​៕ ដោយ ៖ តាកែវ​

spot_img
×