Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើជំរឿន​ប្រជាជន​ប្រជាជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី ៣​ខែមីនា ដល់​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ ២០១៩ ហើយ​ការធ្វើជំរឿន​គឺ​ធ្វើ​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្តង​

spot_img

​ខេត្តស្វាយរៀង ៖ លោក ថោង សា​មាន ទីប្រឹក្សា​ក្រសួងផែនការ​និង​ជា​ប្រធាន​មន្ទីរ​ផែនការ​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៩ នេះ​បាន​មានប្រសាសន៍ថា ៖ ការធ្វើជំរឿន​ទូទៅ ប្រជាជន​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី ៣​ខែមីនា ដល់​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ ២០១៩ ហើយ​ការធ្វើជំរឿន គឺ​ធ្វើ​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្តង ដោយឡែក​នៅក្នុង​ខេត្តស្វាយរៀង​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០​ម៉ឺន​គ្រួសារ ដែល​ត្រូវធ្វើ​ជំរឿន​សំរាប់​ឆ្នាំ​២០១៩​នេះ ហើយ​លោក​បានធ្វើ​ការជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ដើម្បី​ចុះឈ្មោះ​ជំរឿន​មិនអាច ខ្វះ​ម្នា​ក់បាន​។​

​លោក​បាន​ថ្លែង​បែបនេះ​នៅពេល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នឹង​ចុះ​ស្រង់​ស្ថិតិ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ស្វាយរៀង ដោយមាន​ក្រុមការងារ​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ ។​

​លោក ថោង សា​មាន ក៏បាន​ជំរុញ​ដល់​ឲ្យ​វិស័យ​ឯកជន​ដូចជា​សណ្ឋាគារ​ផ្ទះសំណាក់​កាស៊ីណូ ដែលមាន​នៅក្នុង​រាជធានី​ខេត្ត​ឲ្យ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំរឿន​ភ្ញៀវ​ស្នាក់ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី ៣​ខែមីនា​ឆ្នាំ ២០១៩ អភិបាលក្រុង ស្រុក ខណ្ឌ ឃុំ ចៅសង្កាត់ ប្រធានការិយាល័យ​ផែនការ​ស្រុក​ខណ្ឌ ត្រូវ​ទទួលខុសត្រូវ​កា​រងារ​ជំរឿន​ក្នុង​តំបន់​របស់ខ្លួន និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រាជធានី​ខេត្ត​ធ្វើការ​រាប់​សម្ភាសន៍​ប្រជាជន​រស់នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​អោយបាន​អស់​មិន​ឲ្យ​រំលង​ចោល​នរណាម្នាក់​ឡើយ និង​ជា​គោល​ដៅ​​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​របៀបវារៈ​ឆ្នាំ ២០១៦-២០៣០ ។​

​លោក​បាន​បញ្ជាក់ថា ៖ ទាក់ទិន​ករណី​ធ្វើ​ជំរឿន​ខាងលើនេះ​គឺ​មិន​ទាក់ទង​នឹង​នយោបាយ​មិន​បម្រើ​ផលប្រយោជន៍​គណបក្សនយោបាយ​ណាមួយ​មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខាតបង់​ប្រាក់កាស​ទេ​តែ​ជា​ការងារ​ដើម្បី​អនាគត​ដ៏​សម្បូរ​សប្បាយភាព​រីកចំរើន​របស់​ប្រជាជន​កម្ពុជា​យើងទាំងអស់គ្នា​។ ដើម្បី​ដំណើរការ​ជំរឿន​ទូទៅ ប្រជាពលរដ្ឋ ក្នុង​ខេត្តស្វាយរៀង​ឆ្នាំ ២០១៩​នេះ​ប្រព្រឹត្តិទៅបាន​រលូន​និង​ទទួលបាន​ជោគជ័យ​សូម​អស់លោក​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្រុក​ដែលជា​ប្រធាន​គណៈកម្មការ​រៀបចំ​ជំរឿន​ទូទៅ​ប្រជាជន​ក្រុង​.​ស្រុក​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​នៅក្នុង​ការងារ​ជំរឿន​ឲ្យ​បានទទួល​ជោគជ័យ​ពីព្រោះ​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×