Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​យក​កាំភ្លើង​ពី​ប៉ុស្តិ៍​យាម​ស្ថានទូត​វៀតណាម ដេញ​បាញ់​ក្មេងស្ទាវ ដោយ​ខឹង​ជិះ​ម៉ូតូ​វាយ​ខ្លួន​បែកក្បាល​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រត់​ចុះ​ពី​ម៉ូតូ​ទៅ​យក​កាំភ្លើង​អាកា ពី​មន្ត្រី​នគរបាល​ដែល​កំពុង​ប្រចាំការ នៅ​ប៉ុស្តិ៍​យាម​របស់​ស្ថានទូត​វៀតណាម ក្នុង​ខណ្ឌ​ចំការមន យក​ទៅ​បាញ់​គូ​ជម្លោះ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ដោយសារតែ​ខឹង​គេ​វាយ​រហូត​បែកក្បាល នៅ​យប់​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​។​

​អ្នក​នៅ​កន្លែងកើតហេតុ​ឱ្យដឹងថា ៖ មូលហេតុ​ឈានដល់​ការ​រត់​ទៅ​យក​កាំភ្លើង​ពី​ប៉ុស្តិ​យាម​មុខ​ស្ថានទូត​វៀតណាម​ដោយ​សារ​មាន​ក្មេងស្ទាវ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ដេញ​វាយ​បុរស​ជនរងគ្រោះ តាមផ្លូវ​ព្រះមុនីវង្ស ក្នុង​ខណ្ឌ​ចំកា​មន​រហូត​បែកក្បាល​មិនទាន់​ដឹង​មូលហេតុ​។ ពេលនោះ​ជនរងគ្រោះ បាន​ឈប់​ម៉ូតូ ហើយ​រត់​មក​ទាញ​កាំភ្លើង​អាកា​នៅ​ប៉ុស្តិ៍​យាម​ស្ថានទូត​វៀតណាម ដើម្បីរ​ត់​ទៅ​បាញ់​គូ​ជម្លោះ​វិញ ប៉ុន្តែ​ត្រូវ​បាន​គេចខ្លួន​ទាន់​។​

​ចំពោះ​ហេតុការណ៍​ជម្លោះ​ដេញ​វាយ​គ្នា​ខាងលើនេះ សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ឈ្មោះ​ភាគី​ជម្លោះ​ទាំងពី​និង​មិន​ទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ​។ ប៉ុន្តែ​គេ​សង្ស័យថា ជនរងគ្រោះ​អាច​ជា​បងប្អូន​អ្នក​យាម​ប្រចាំការ​នៅ​ប៉ុស្តិ៍​ការពារ​ស្ថានទូត​វៀតណាម​ផង ពីព្រោះ​គេ​បាន​រត់​ទៅ​យក​កាំភ្លើង​ដោយ​ស្រួលៗ​បែបនេះ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×