Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​ជាង កន្លះ​គីឡូក្រាម ត្រូវបាន​កម្លាំង​អាវុធហត្ថ ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្ក្រាបបាន​

spot_img

​ឧ​ត្ត​រ​មានជ័យ​ ៖ នៅវេលា​ម៉ោង ១២ និង ៣០​នាទី ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បង្ក្រាប​គ្រឿងញៀន​ជាង កន្លះ​គីឡូក្រាម ដោយ​ចាប់​ជនសង្ស័យ​ម្នាក់​។​

​ការបង្ក្រាប​គ្រឿងញៀន​ជាង កន្លះ​គីឡូក្រាម​នេះ​ដឹកនាំ​ដោយ លោក វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បាន​ចុះបង្ក្រាប​ករណី ជួញដូរ ឬ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះជួល ស្ថិតនៅ​ក្នុងភូមិ​អភិវឌ្ឍន៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ ឈ្មោះ គឹម នៀង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ ភូមិ​ដីក្រហម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ វត្ថុតាង​ដកហូត​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៥​ថង់​ធំ និង ១​ថង់​តូច ស្មើ ៥០០,៦៧ ក្រាម​, ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​, ទូរ​ក្បាល​គ្រែ​(​ទុក​គ្រឿងញៀន​)​ចំនួន ១​គ្រឿង​,​ប្រាក់រៀល​ចំនួន ១០០.០០០​រៀល​, ជញ្ជីង​សម្រាប់​ថ្លឹង ចំនួន​១​គ្រឿង និង​ពូថៅ​ដៃ ចំនួន​១ ។​

​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ដោយ​ ៖ កូ​ឡាប​

spot_img
×