Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត ​HYUNDAI បុក​ម៉ូតូ​ម៉ាក​ Dream ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូត​ស្លាប់​

spot_img

​ខេត្ដ​កំពង់ស្ពឺ ៖ ​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​រថយន្ត​ HYUNDAI បុក​ម៉ូតូ​ម៉ាក ​Dream ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូត​ស្លាប់​នៅពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​តៃកុង​ឡាន បិត​សាប៊ូ តែម្ដង ។​

​ករណី​គ្រោះថ្នាក់​ចរាចរ នៅ​លើកំណាត់​ផ្លូវ​លេខ​១៤៣ ស្ថិតក្នុង​ភូមិ​ស្គុះ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន កាលពី​វេលា​ម៉ោង ១៩និង១០​នាទី ថៃ្ង​ទី​០៣ ខែ​មិនា ឆ្នាំ​២០១៩ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ភ្នំពេញ 3A 1594 ​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក Dream C125cc ស្លាក​លេខ​ភ្នំពេញ​1CG 0006 ជនរងគ្រោះ​មានឈ្មោះ​ម៉ែន សុខា ​ភេទ ប្រុស អាយុ ៤០​ឆ្នាំ ​រស់នៅ​ភូមិ​ព្រាល ឃុំ​ស្វាយ​រំពា ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​(​ស្លាប់​នៅ​មន្ទី​ពេទ្យ​) ចំណែក​អ្នក​បើកឡាន​រត់គេចខ្លួន​បាត់ ប៉ុន្តែ​នៅសល់​ឯកសារ​ក្នុង​ឡាន មានឈ្មោះ​ហេង សំអុល ភេទ​ប្រុស អាយុ ៤៣ ​រស់នៅ​ភូមិ​វាល ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កំពុងតែធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ដ ​។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរចរ​ខាងលើ តាម​ការបញ្ជា​ក់នគរ​បាល​ចរាចរណ៍ ដែល​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ ឲ្យ​ដឹងថា​បណ្តាលមកពី​ការ​បេ​ី​កបរ មិន​គោរព​សិទ្ធ​អាទិភាព​ប្រកាន់​ស្ដាំ​ ។

​បច្ចុប្បន្ន​វត្ថុតាង​រួមទាំង​រថយន្ដ ម៉ូតូ​ផ្នែក​ចរាចរណ៍ ក្រុង​ច្បារមន​បានប្រគល់ និង​បញ្ជូន​យកទៅ រក្សាទុក​បណ្ដោះអាសន្ន កា​រិ​.​ចរាចរណ៍​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​៕ ​ដោយ​ ៖ កូ​ឡាប​

spot_img
×