Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ជនជាតិ​អាមេរិក​ម្នាក់ ពាក់ព័ន្ធ​ពេស្យាចារ​លើ​កុមារ ៥​នាក់​

spot_img

(​ភ្នំពេញ​) ៖ កម្លាំង​នគរបាល​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានធ្វើការ​ស្រាវជ្រាវ​ស៉ើ​ប​អង្កេត ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជន​ជនជាតិ​អាមេរិក​ម្នាក់ ដែល​ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ នៅ​ល្ងាច​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ផ្ទះ​ម៉ាស្សា យីហោ ស្រី​នាង​៨៧១ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​បរទេស​ម្នាក់នេះ គឺ​កម្លាំង​នគរបាល​ជំនាញ នៃការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានធ្វើការ​ស្រាវជ្រាវ​ស៉ើ​ប​អង្កេត កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ រហូត​ថ្ងៃ​ល្ងាច​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ បាន​ចុះទៅ​ឃាត់ខ្លួន​ជនបរទេស​តែម្ដង នៅ​ចំណុច​ផ្ទះ​ម៉ាស្សា យីហោ ស្រី​នាង​៨៧១ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

កម្លាំង​នគរបាល​បានធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​នារី​រងគ្រោះ ចំនួន​៥​នាក់ ក្នុងនោះ​កុមារី​ចំនួន​៣​នាក់ និង បាន​នាំខ្លួន​ជនបរទេស​យកមក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​ធ្វើការ​សាកសួរ​។​

ពាក់ព័ន្ធ​ករណី រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់ទោស និង​ទិញ​ពេស្យាចារ​កុមារ ត្រូវបាន​លោក​ព្រះរាជអាជ្ញា​ឯកភាព​ឲ្យ​នគរបាល​ឃុំខ្លួន​ជនបរទេស​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី ចាត់ការ​តាម​នីតិវិធី​។ ចំណែក​នារី​រងគ្រោះ​ទាំង​៥​នាក់​នោះ ត្រូវបាន​នគរបាល​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ​៕ ​ដោយ​ ៖ ​កូ​ឡាប​

spot_img
×