Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាពាហ៍ពិពាហ៍​កូនក្រមុំ​ខ្មែរ ជាមួយ​កូនកំលោះ​ជនជាតិ​ចិន ត្រូវបាន​បញ្ឈប់ ព្រោះ​គ្មាន​លិខិតអនុញ្ញាត​តាមផ្លូវ​ច្បាប់​

spot_img

​ព្រះវិហារ ៖ កម្លាំង​នគរបាល ជំនាញ​អន្តោប្រវេសន៍ បាន​ចុះ​បញ្ឈប់​ពិធី​រៀបចំ​អាពាហ៍ពិពាហ៍ រវាង​គូស្នេហ៍​កូន​ក​ម្លោះជា​ជន​ជាតិចិន និង​កូនក្រមុំ​ជនជាតិខ្មែរ ព្រោះ​គ្មាន​លិខិតអនុញ្ញាតតាមផ្លូវ​ច្បាប់ ។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ – General Department of Immigration – GDI កាលពី​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា អាពាហ៍ពិពាហ៍​មួយ ត្រូវបាន​បញ្ឈប់ ព្រោះ​គ្មាន​លិខិតអនុញ្ញាត​តាមផ្លូវ​ច្បាប់ នៅក្នុង​ភូមិ​កន្ទួត​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បានមក​រៀបការ​ជាមួយ​ពលរដ្ឋ​ខ្មែរ នា​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩​។​

​ករណីនេះ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​អន្តោប្រវេសន៍ ខេត្ត ស្រុក និង​នគរបាល​ប៉ុស្តិ៍ បាន​សហការ​ជាមួយ​លោក​មេឃុំ​កន្ទួត ចុះ​ត្រួតពិនិត្យ និង​សាកសួរ​ជនជាតិ​ចិន​ឈ្មោះ ZENG YOUXI ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​ភូមិ​សហភាព​រុស្សី សង្កាត់​ចោមចៅ ខ័​ណ្ខ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានមក​រៀបការ​ជាមួយ​ជនជាតិខ្មែរ ឈ្មោះ ហ៊ិ​ន លី​ណា អាយុ​២៦​ឆ្នាំ ដែល​រស់នៅ​ភូមិ​កន្ទួត គ្មាន​លិខិតអនុញ្ញាត ហើយ​ត្រូវបាន​អញ្ជើញ​មក​ប៉ុស្តិ៍​រដ្ឋបាល ដោយ​បញ្ឈប់​ការរៀប​ការ និង​ធ្វើ​កិច្ចសន្យា និង​បានកំណត់​សាមីខ្លួន​ទាំងពីរ បំពេញបែបបទ​តាមច្បាប់ គ្រប់គ្រាន់​ជាមុនសិន ទើប​អាច​រៀបការ​បាន ​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×