Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហាដីធ្លី ឃុំ​បិត​ត្រាំ​ង អភិបាលខេត្ត​ព្រះសីហនុ រំលោភ​សេចក្តីសម្រេច​របស់​ក្រសួង​កសិកម្ម

spot_img

​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ២ ខែ​មីនា ឆ្នាំ ២០១៩​លោក វិ​ល្លាម កាង បានបង្ហាញ​ឯកសារ​ទាក់ទង នឹង​បញ្ហា​ដីធ្លី ស្ថិតនៅ​ភូមិ​គគីរឃុំ​បិត​ត្រា​ង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​បាន​លើកឡើង​ថា លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មើលងាយ​សម្ដេច​តេជោ ហ៊ុន សែន​។​

​រហូតមកដល់​ថ្ងៃ​ទី ៣ ខែ​មីនា នេះ លោក វិ​ល្លាម នៅតែ​បន្ត​បង្ហាញ​ភស្តុតាង ជា​បន្តបន្ទាប់​ទៀត ​និង​បាន​លើកឡើង​បន្តទៀតថា​៖
​លោក​អភិបាលខេត្ត​ព្រះសីហនុ ថ្លើមធំ​ពាសមេឃ មើលងាយ​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេជោ ហ៊ាន​ចេញ​លិខិតអនុញ្ញាត ឲ្យ​ឈូសឆាយ​ធ្វើ​របង​លើដី​ទំនាស់​ភូមិ​គគី ដែល​ជា​ដី​របស់​រដ្ឋ ​ហើយ​ស្ថិត​ក្រោម​សាលដីកា​ខុសច្បាប់​នៅឡើយ ខណៈ​ដែល​តុលាការ បាន​ចេញ​សេចក្ដីសម្រេច​ទាំង​ខុស​បែបបទ​គតិយុត្តិ ​លោក​យន្ត​ មីន កំពុង​បំពាន​លើ​មតិ​ណែនាំរបស់​សម្ដេច​តេជោ និង​បំពាន​លើ​សេចក្ដីជូនដំណឹងរបស់​ក្រសួង​កសិកម្ម​លេខ ១០៨២ ​ក​សក ។

​លោក​បន្តថា ​លិខិត​របស់​លោក យន្ត​មីន ធ្វើ​មុន​មួយ​ថ្ងៃ​ការប្រជុំ​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់​ជាមួយ​សម្ដេច​តេជោ ! ដែល​សម្ដេច លោក​បាន​បញ្ជា​ឲ្យ​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សើរើ​ឡើងវិញ​ហើយ​ចំពោះ​បញ្ហា​ដី​នេះ ។

​ហើយ​ជន​ពាក់ព័ន្ធ​ផលប្រយោជន៍​លើ​ការ យក​ដី​រដ្ឋ​មក​កាត់ក្ដី​ចែក​ឯកជន គឺ​មិន​រួច​ខ្លួន​ទេ ដី​នេះ​ជា​ដី​រដ្ឋ​ម្ដេច​ឲ្យ​ឯកជន​ទៅ​បោះ​របង​វិញ ?

​យោង​លិខិត​នេះ​ខ្ញុំ​និង​ធ្វើ របាយការណ៍​ដាក់​ជូន​សម្ដេច​ភ្លាម​ឲ្យ​លោក​មាន​វិធានការ​ចំពោះ​អភិបាលខេត្ត​ព្រហើន​រូបនេះ​។

​ពាក់ព័ន្ធ​នឹង​ករណី​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​លិខិត​បំភ្លឺ​មួយ ដោយ​បាន​លើកឡើង​ថា ​រដ្ឋបាល​ខេត្ត​មិន​មាន​សិទ្ធិ​ទៅ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ឬ​សេចក្តី សម្រេច​របស់​តុលាការ​ឡើយ​ដោយ​លោក​យន្ត មីន អភិបាល​ខត្ត​បញ្ជាក់ថា រដ្ឋបាល​ខេត្ត​មាន​សិទ្ធិ ត្រឹម​តែ​អនុវត្ត​ដីកា​របស់​តុលាការ​តែប៉ុណ្ណោះ​។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា ​ចំពោះ​មតិ​ដែល​បាន​លើកឡើង​ថា សាលដីការ​​ដែល​បាន​យក​ទៅ​អនុវត្តន៍​នោះ ជា​សាលដីកា​ខុសច្បាប់ និង​បាន​បញ្ជាក់ថា ​តុលាការ​បាន​ចេញ​សេចក្តីសម្រេច ទាំង​ខុស​បែបបទ​គតិយុត្តិ​។ ចំពោះ​ចំណុច​នេះ ​រដ្ឋបាលខេត្ត​មិន​មាន​សមត្ថកិច្ច​គ្រប់គ្រាន់​ក្នុង​ការបកស្រាយ ឬ​វាយតម្លៃ​លើ​សាលដីកា​របស់​ស្ថាប័ន​តុលាការ​នោះទេ ​គឺ​មាន​តួនាទី​អនុវត្តន៍​ការងារ​តាម​ផ្លូវច្បាប់ និង​ការស្នើសុំ​របស់​ស្ថាប័ន​តុលាការ​តែប៉ុណ្ណោះ​។

​រដ្ឋបាល​ខេត្ត​នៅ​តែ​រក្សា​ជំហរ​យ៉ាង​មុតមាំ​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ស្របច្បាប់​របស់​ឯកជន ទ្រព្យសម្បត្តិ​រដ្ឋ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ជាមួយនឹង​ការបំភ្លឺ​របស់​រដ្ឋបាល​ខេត្ត​នោះ លោក​វីល្លាម​ក៏​បាន​ចេញ​សារ​មួយ​បន្ថែមទៀតថា ដោយ​វាយបក​ទៅ​សាលា​ខត្ត​វិញ ។

​លោក​ថា​ បើ​ខុស​ត្រូវ​ទទួលខុស កុំ​ខ្វះ​ក្រមសីលធម៌​ ​ចំណុច​ដែល​សម្ដៅថា​លោក​យន្ត មីន ព្រហើន​នោះ​ ​គឺ​ការចេញលិខិត​បំពាន​លើ​លិខិត​ថ្នាក់ជាតិ របស់​ក្រសួង​​កសិកម្ម​លេខ​១០៨២ ដែល​យោង​តាម​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ​របស់​សម្ដេច​តេជោ ចុះ​ថ្ងៃ​ទី​៣១ មករា ២០១៩ ចំណុច​នេះ​ហើយ​ជា​ភស្តុតាង​បញ្ជាក់​ថា លោក យន្ត មីន ព្រហើន​នោះ ។

​ខណៈ​ដែល​លិខិត​របស់​លោក​យន្ត​មីន ចេញ​នៅ​ថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០១៩ មាន​លក្ខណៈ​និង​អត្ថន័យ​ផ្ទុយ​ទាំងស្រុង និង​លិខិត​របស់​ថ្នាក់ជាតិ ។

​ក្នុងនាម​ជា​មន្ត្រី​ថ្នាក់ក្រោម​ជាតិ សុំ​កុំ​មាន​អត្ត​ច​រឹត​ខ្វះ​ក្រមសីលធម៌រ មិន​ព្រម​ទទួលកំហុស ​បែរ​ជា​ចេញ​លិខិត​ជូនដំណឹង វាយ​ប​ហារ​មក​មន្ត្រី​ថ្នាក់​ជាតិ​បន្តទៅទៀត​។​

​លោក​បាន​បន្ថែ​ថា សូម​ផ្ដាំ​ទៅ​អស់លោក​មួយចំនួន ! នៅពេល​អស់លោក​របូត​ដំណែង អស់លោក​ពិបាកចិត្ត ដេក​មិន​លក់​អស់លោក​មាន​អារម្មណ៍​យ៉ាងម៉េច ! ចុះ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​អស់លោក​ធ្វើបាប​គាបសង្កត់ ពួកគាត់​ក៏​ដេក​មិន​លក់​កើតទុក្ខ ​អ្នកខ្លះ​គ្មាន​ទាំង​ផ្ទះ​ដេក​ផង ដោយសារ​ចិត្ត​តិរច្ឆាន​របស់​អស់លោក​លួច​ដណ្ដើម​ដី​របស់​ពួកគាត់​តាម​គ្រប់​រូបភាព ​តើ​គ្នា​មាន​អារម្មណ៍​បែបណា ? ពេលនេះ​លោក​ទទួលបាន​ហើយ​ចំពោះ​អារម្មណ៍​ដែល​លោក​ធ្លាប់​បង្កើត​លើ​គេ ។​ ​តែ​កុំភ្លេចថា អស់លោក​នៅ​សល់​អារម្មណ៍​មហាភ័យ​មួយទៀត គឺ​មិន​ត្រឹម​របូត​ដំណែង វា​អាច​របូត​ទាំង​អនាគត ​ដោយ​ប្រឈម​និង​ផ្លូវច្បាប់​ទៀតផង ។​

​អូហ៍​ភ្លេច​កុំ​អាលភ័យ នៅមាន​អ្នក​មួយចំនួន​ទៀត​ត្រូវ​ទៅ​តាម​បន្ត ។ អត់​រួចខ្លួន​ទេ​។​

​សូមបញ្ជាក់​ថា លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃ​ទី​៣១​ខែ​មករា ឆ្នាំ​២០១៩ ​បាន​ចេញ​លិខិត​មួយច្បាប់ ជម្រាបជូន​លោក​អភិបាលខេត្ត​ព្រះសីហនុ ក្នុងករណី​និរាករណ៍​លើ​លិខិត​កាត់​ឆ្វៀល​ផ្ទៃដី ​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ផ្តល់​ជូន​រដ្ឋបាលខេត្ត ​ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត​។ កន្លងមក ក្រសួង​កសិកម្ម បាន​ឯកភាព​តាម​សំណើ​របស់​លោក​អភិបាលខេត្ត ​និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត លើ​ការ​កាត់​ឆ្វៀល​ផ្ទៃដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ចំនួន​១៩​ករណី ​ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត​។ ទន្ទឹមនឹងនេះ អនុវត្ត​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ​បាន​សម្រេច​ឲ្យ​ក្រសួង​កសិកម្ម ស្នើ​សុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល លើ​ការ​កាត់​ឆ្វៀល​ផ្ទៃដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ​ជាមុនសិន​។ ចំពោះមុខ ដើម្បី​បញ្ចៀស​បាន​នូវ​បញ្ហា​ភាពមិនប្រក្រតី​នានា ដែល​អាច​កើតមានឡើង​ផ្ទុយ​នឹង​បទដ្ឋាន​​គតិយុត្តិ​ក្រសួង​សម្រេច​និរាករណ៍​លើ​លិខិត​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ទាំង​១៩​ករណី ដែល​ក្រសួង​បានចេញរួច​។​

​សូមបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​លិខិត​មួយ​ច្បាប់​ជម្រាប​មក លោក ថា​ន ​ថា​វរៈ មេធាវី តំណាង​ដោយ​អាណត្តិ​ឲ្យឈ្មោះ គង់ វណ្ណា សៀន សុខ ទឹម យ៉ាន ស៊ឹង ស៊ាន អែម អ៊ិន ច្រឹង វុត្ថា និង​ឈ្មោះ​វិន ស៊ែ (​ហៅ​អ៊ុំ សែ​) ករណី​សំណើ​សុំ​ឈូសឆាយ កាយ​ព្រំ ធ្វើ​របង​លើ​ផ្ទៃដី​ទំហំ ៤៧៧.៥១៣​ម៉ែត្រការ៉េ និង​ផ្ទៃ​ដី​ទំហំ ១៤៩.១០៣​ម៉ែត្រការ៉េ មាន​ចំណុច​និយាម​កា​ដូច​ក្នុង​កម្មវត្ថុ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឯកភាព​ជា​គោលការណ៍ ឲ្យធ្វើ​របង​។ ទន្ទឹមនឹងនោះ លោក​ត្រូវ​គោរព ​និង​អនុវត្ត​តាម​ការណែនាំ​ដូចជា ត្រូវ​ធានា​ថា ការធ្វើ​របង​លើ​ទីតាំង​ដី​ខាងលើ ​គឺ​អនុវត្ត​តាម​ចំណុច​និយាម​កា​នៃ​ការអនុវត្ត​សាលដីការ​ស្ថាពរ​លេខ ៣៨៤ ឈ ចុះ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ​របស់​តុលាការ​កំពូល​និង​មិន​បង្ក​ផលប៉ះពាល់​ដល់​ដី​អ្នក​ជាប់​ព្រំ​។ លោក​យន្ត មីន បាន​បន្ថែមថា ក្នុងករណី​មាន​ការជំទាស់​តវ៉ា ពី​ភាគី​ជាប់​ព្រំ ដែល​មាន​ឯកសារ​ត្រឹមត្រូវ តាម​ផ្លូវច្បាប់ ត្រូវ​ផ្អាក​ការកសាង​ជា​បណ្តោះអាសន្ន រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​បាន​ចប់សព្វ គ្រប់៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×