Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្យល់​គួច​កំណាច ផ្តាច់​ជីវិត​មនុស្ស ១៤ ​នាក់​ នៅ​អា​មេ​រិច​

spot_img

​មនុស្ស​យ៉ាងតិចណាស់ ១៤​នាក់ រួម​មាន​កុមារ បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពេល​ខ្យល់​គួច​កំណាច (Tornado) បាន​វាយប្រហារ​តំបន់ Lee County ស្ថិត​ក្នុង​រដ្ឋ Alabama សហរដ្ឋ​អា​មេ​រិច​។​

​មន្ត្រី​អា​មេ​រិច​ប្រចាំ​តំបន​នោះ បាន​ថ្លែង​ប្រាប់​ពត៌មាន​ប្រចាំ​តំបន់​ថា ពួកគេ​កំពុង​បន្ត​ស្វែងរក​មនុស្ស​នៅ​ក្រោម​គំនរ​បាក់បែក ហើយ​មាន​ជាច្រើន​នាក់​ត្រូវបាន​ដឹក​ជញ្ជូន​​ទៅកាន់​មន្ទីរពេទ្យ ដោយសារ​រងរបួស​ធ្ងន់​។​

​ចំណែក​អភិបាលរដ្ឋ Alabama ឈ្មោះ Kay Ivey បាន​ធ្វើការ​ព្រមាន​ថា អាច​នឹង​មាន​ខ្យល់​គួច​កើតឡើង​ច្រើន​ទៀត​។​

​ស្ថាប័ន​ផ្នែក​អាកាសធាតុ​ជាតិ​បញ្ជាក់ថា ខ្យល់​គួច​លើក​ដំបូង​នោះ មាន​ល្បឿន​ចំនួន ២៦៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ខ្យល់​គួច​កំណាច បាន​បំផ្លិចបំផ្លាញ​ផ្ទះ​ជា​ច្រើន និង​ធ្វើឲ្យ​ដាច់​បណ្តាញ​ផ្គត់ផ្គង​អគ្គិសនី ហើយ​មនុស្ស​ជាង ១០.០០០​នាក់​កំពុង​គ្មាន​អគ្គិសនី​ប្រើប្រាស់​។​

​ស្ថាប័ន​ផ្នែក​អាកាសធាតុ​ជាតិ និយាយថា​ខ្លួន​នឹង​បញ្ជូន​ក្រុម​ស្ទង់​មតិ​ចំនួន ២​ក្រុម ដើម្បី​ធ្វើ​ការវាយតម្លៃ​ពី​ការខូចខាត ដោយ​ខ្យល់​គួច​នោះ នៅ​ថ្ងៃ​ច័ន្ទ​នេះ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×